ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ ! លោក​ម្ចាស់​ស្រុក​អើយ សង្ស័យ​គេ​មិន​គោរព​លោក​ទេ​! (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ព្រែក​កំពង់​ត្រៀក ស្ថិត​ក្នុងភូមិ​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ដោយ​ចាក់​សរសរ​បេតុង​ចុះ​ទៅ​ក្នុង​ព្រែក​យ៉ាងច្រើន​ស្អេកស្កះ និង​ធ្វើ​ដោយ​រលូន​ដែល​កន្លង​មក កាសែត​កោះសន្តិភាព​ធ្លាប់​បាន​ចុះ​ផ្សាយ និង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក…

ខេត្តកំពត ៖ សំណង់​អនាធិបតេយ្យ​សង់​រំលោភ​ចុះ​ទៅ​ក្នុង​ព្រែក​កំពង់​ត្រៀក ស្ថិត​ក្នុងភូមិ​កំពង់​ត្រៀក ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ដោយ​ចាក់​សរសរ​បេតុង​ចុះ​ទៅ​ក្នុង​ព្រែក​យ៉ាងច្រើន​ស្អេកស្កះ និង​ធ្វើ​ដោយ​រលូន​ដែល​កន្លង​មក កាសែត​កោះសន្តិភាព​ធ្លាប់​បាន​ចុះ​ផ្សាយ និង​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​លោក នាក់ សុ​វ​ណ្ណា​រី អភិបាលស្រុក​ទឹកឈូ កាលពី​កំឡុង​ខែមករា​ឆ្នាំ​២០២០ ម្តង​រួច​មក​ហើយ​។

កាលនោះ​លោក​អភិបាលស្រុក​ទឹកឈូ បាន​ប្រាប់​កោះសន្តិភាព​ថា លោក​ក្នុង​នាម​អាជ្ញាធរ​ស្រុក កន្លង​មក​ក៏​ធ្លាប់​បាន​ឲ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ និង​មន្ត្រី​ជំនាញ​ស្រុក បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​បាន​សង់​លំនៅ​ឋាន​រំលោភ​ចុះ​ក្នុង​ព្រែក សុំ​ឲ្យ​ផ្អាក​ការ​សាងសង់​។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្រុក សំណង់​អនាធិបតេយ្យ​ចុះ​ក្នុង​ទឹក​ព្រែក​ក្នុងភូមិ​កំពង់​ត្រៀម ឃុំ​ជុំ​គ្រៀល ស្រុ​ល​ទឹកឈូ​នេះ នៅ​តែ​បន្ត​សាងសង់​ដដែល​។

សូម​បញ្ជាក់​ថា មិន​មានការ​ណែនាំ និង​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្រុក ម្ចាស់​សំណង់​ទាំងនោះ​មិន​ទាន់​ធ្វើ​របង​ព័ទ្ធ​ការដ្ឋាន​សំណង់​របស់​ខ្លួន​ទេ លុះ​ក្រោយ​ពី​មានការ​ណែនាំ​របស់​អាជ្ញាធរ​ស្រុក ស្រាប់​តែ​ម្ចាស់​សំណង់​ទាំងនោះ​ធ្វើ​របង​បិទ​បាំង​ការដ្ឋាន​សំណង់​របស់​ខ្លួន​ហើយ​បន្ត​ធ្វើ​ដោយ​លួចលាក់​យ៉ាង​រលូន​។ សំណង់​ខ្លះ​ក៏​ជិត​សង់​ហើយ​រួចរាល់ សំណង់​ខ្លះ​ទៀត​គ្រាន់​តែ័​ព​ទ្ធ​របង​ស័ង្កសី​​មិន​ទាន់​សង់​បន្ត ប៉ុន្តែ​គេ​ជឿជាក់​ថា សំណង់​អនាធិបតេយ្យ​ខាងលើ និង​លួច​ធ្វើ​សកម្ម​ភាព​សាងសង់​ទាល់តែ​ហើយ​រួចរាល់​ដូច​គ្នា​ទាំងអស់ នៅ​ចំណុច​ហាមឃាត់​ខាងលើ បើសិនជា​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​ឲ្យ​រុះរើ​ចេញ​ជា​បន្ទាន់​នោះ​ទេ​។

ជាមួយ​គ្នា​នេះ ពាក់ព័ន្ធ​ន​និង​សំណង់​អនាធិបតេយ្យ​ខាងលើ លោក នាក់ សុ​វ​ណ្ណា​រី អភិ​បាល​ស្រុក​ទឹកឈូ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា សំណង់​ទាំង​នេះ លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចេញ​លិខិត​ឲ្យ​ផ្អាក​ការ​សាងសង់​ជា​ពីរ​ដង​រួច​មក​ហើយ បើ​នៅ​តែ​លួច​បន្ត​សាងសង់​ទៀត​លោក និង​ស្នើ​សុំ​ឲ្យ​ក្រុមការងារ​សំណង់​របស់​ខេត្ត ចុះ​ពិនិត្យ និង​មាន​វិធានការ​បន្ត​ទៀត សំណង់​អាច​ប្រឈម​ជាមួយ​ច្បាប់​សំណង់ ពីព្រោះ​សំណង់​អនាធិបតេយ្យ​ទាំងនេះ​សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​នោះ​ទេ ។

ហើយ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​មិន​អាច​មាន​វិធានការ​ដូច​មន្ត្រី​នគរបាល​យុត្តិធម៌​នោះ​ទេ លោក​មាន​សិទ្ធិ​ត្រឹមតែ​ផ្សព្វផ្សាយ និង​ណែនាំ​តែ​ប៉ុណ្ណោះ តែបើ​ណែនាំ​ផ្សព្វផ្សាយ​គេ​នៅ​តែ​ផ្គើន អាជ្ញា​ធរមាន​តែ​ធ្វើ​ពាក្យបណ្តឹង​ចូល​តុលាការ ដើម្បី​ឲ្យ​ជន​ទាំងនោះ​ចូល​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ