ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល​នឹង​បើ​ការ​ប្រគំ​តន្ត្រី​ប្រារ​ព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ នៅ​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ប្រើប្រាស់​ស្រោម​អនាម័យ​នោះ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ទាក់ទង និង​ជំងឺអេដស៍​នឹង​ធ្វើការ​ប្រគំ​តន្ត្រី​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ និង​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​តា​ខ្មៅ​។ បើ​តាម​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF Cambodia) បាន​ខ្លួន​នឹង​ប្រារព្ធ​ទិវា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​យល់​ដឹង​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​ប្រើប្រាស់​ស្រោម​អនាម័យ​នោះ សង្គម​ស៊ី​វិល​ដែល​ធ្វើការ​ទាក់ទង និង​ជំងឺអេដស៍​នឹង​ធ្វើការ​ប្រគំ​តន្ត្រី​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ និង​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​តា​ខ្មៅ​។

បើ​តាម​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជំងឺអេដស៍​កម្ពុជា (AHF Cambodia) បាន​ខ្លួន​នឹង​ប្រារព្ធ​ទិវា ស្រោមអនាម័យ​អន្តរជាតិ នា​ក្រុង​តា​ខ្មៅ នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ស្អែក​នេះ​។
ប្រភព​បាន​បន្ត​ថា ការ​ប្រារព្ធ​នេះ គឺជា​ថ្ងៃ​ដែល​យើង​បង្ហាញ​ពិភពលោក​ឲ្យ​បានដឹង​ថា ស្រោម​អនាម័យ «​តែងតែ​ទាន់សម័យ​» និង​ហេតុ​អ្វី​បានជា​យើង​ត្រូវការ​តស៊ូ​មតិ​ជា​បន្ទាន់ ក្នុង​ការ​លើក​កម្ពស់​ដល់​ការ​ទទួល​បាន​ស្រោមអនាម័យ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​ថ្ងៃ ទិវា​ស្រោម​អនាម័យ​អន្តរជាតិ​(ICD) ។

នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ២០២០ នៅ​សួនច្បារ​ទីក្រុង​តា​ខ្មៅ ខេត្តកណ្តាល នឹង​ចាប់ផ្តើម​ពី​ម៉ោង​១០​ព្រឹក​និង​២០​នាទី ដោយ​មានការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដស៍​ឥត​គិតថ្លៃ ការ​ចែក​ស្រោមអនា​ម័យ ។ នៅ​ម៉ោង​៦ នឹង​មានការ​ប្រគំ​តន្ត្រី និង​ការ​សម្តែង​ដោយ​កំពូល​តារាចម្រៀង កញ្ញា ទេព បូ​ព្រឹក្ស និង​តារា​ជា​ច្រើន​រូប​ទៀត ចូលរួម​ផ្សព្វផ្សាយ​សារ​ដ៏​មាន​សារសំខាន់​នេះ ជាមួយ​យើង​ទាំងអស់​គ្នា តាម​រយៈ​ការ​ចូលរួម​ដោយ​សប្បាយ​រីករាយ ការ​តស៊ូ​មតិ និង​ទទួលយក​ស្រោម​អនាម័យ LOVE របស់ AHF ដោយ​ឥត​គិតថ្លៃ​! ។ សូម​ជម្រាប​ថា ការ​ប្រារព្ធ​ពិធី​នេះ មានការ​ជួបជុំ​គ្នា​ប្រមាណ​១៥០​នាក់ មក​ពី​អង្គការ​ដៃគូ​សហការ និង​សហគមន៍​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ