ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ខ្លាំង​ណាស់ ! ត្រូវ​រង្វាន់ ៥០​លាន​រៀល​ពី​ស្រា​បៀរ កម្ពុជា ភ្លែត ដោះ​បំណុល​​៣​ឆ្នាំ​បាន​ភ្លាម

4 ឆ្នាំ មុន
  • ភ្នំពេញ

អារម្មណ៍​ដែល​ខ្លាចចិត្ត ព្រួយបារម្ភ​ពី​លុយ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ផ្ទះ​ត្រូវ​បាន​រសាយ​ពី​ទ្រូង​អ្នក​ស្រុក​បាទី ខេត្តតាកែវ ម្នាក់ គឺ​អ្នកស្រី ផា​ន់ ដុ​ជ​ឌី ក្រោយ​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា…

អារម្មណ៍​ដែល​ខ្លាចចិត្ត ព្រួយបារម្ភ​ពី​លុយ​ដែល​បាន​ខ្ចី​យក​មក​ធ្វើ​ផ្ទះ​ត្រូវ​បាន​រសាយ​ពី​ទ្រូង​អ្នក​ស្រុក​បាទី ខេត្តតាកែវ ម្នាក់ គឺ​អ្នកស្រី ផា​ន់ ដុ​ជ​ឌី ក្រោយ​ត្រូវ​រង្វាន់​ធំ​ពី ស្រា​បៀរ កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ ២០២០ ចំ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

អ្នកស្រី​បាន​រៀបរាប់​ថា​៖ «​ទឹកប្រាក់ ៥០​លាន​រៀល​នេះ ជួយ​ដោះស្រាយ​ទុក្ខ​កង្វល់​ប្តី​ប្រពន្ធ​ខ្ញុំ​បាន​ច្រើន​ណាស់ ព្រោះ​ពួក​ខ្ញុំ​កំពុង​តែ​ខ្វល់ចិត្ត​រឿង​ជំពាក់​លុយ​បងថ្លៃ​សម្ភារៈ​យក​មក​ធ្វើ​ផ្ទះ​យូរ​ដែរ​ហើយ សង​មិន​ទាន់​អស់ ។

បងថ្លៃ​ក៏​កំពុង​ត្រូវការ​លុយ​ទៀត ។ ខ្ញុំ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឹម​សំឡឹងមុខ​គ្នា ព្រោះ​មិនដឹង​ទៅ​រក​លុយ​៦​ពាន់​ដុល្លារ​ឯណា​បាន​សង​គេ​ភ្លាម​ៗ​ទេ ។ ដល់​តែ​ត្រូវ​រង្វាន់​ធំ​ឥត​ព្រៀង​ទុក​អ៊ីចឹង ខ្ញុំ​ក៏​អរ​រំភើប​រក​ពាក្យ​និយាយ​មិន​ចេញ​ទេ​» ។

អ្នកស្រី ដុ​ជ​ឌី ដែល​បច្ចុប្បន្ន​ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង នៅ​ខេត្ត​តាកែវ ក៏​បាន​បញ្ជាក់​ថា ក្រោយ​ពី​យក​ទឹកប្រាក់​សំណាង​នេះ​ទៅ​សង​បងប្អូន​រួច គាត់​នឹង​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ធ្វើ​ផ្ទះ​បន្ថែម ព្រោះ​កំពុង​ខ្វះខាត​ផ្នែក​ចង្ក្រាន​បាយ និង​បន្ទប់ទឹក ។

អ្នក​ម្តាយកូន ២​រូប​នេះ​បាន​ប្រាប់​អំពី​ដំណើររឿង​នៃ​ការ​ឈ្នះ​រង្វាន់​នេះ​ថា ស្វាមី​របស់​គាត់​បាន​ហូប ស្រា​បៀរ កម្ពុជា ពីរ​នាក់​ប្អូនថ្លៃ ។ គ្រាន់តែ​គាស់​បាន​ម្នាក់​មួយ​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ ៥០​លាន​ក្នុង​ក្រវិល​កំប៉ុង ។ ស្វាមី​គាត់​អរ​ណាស់​ស្ទុះ​រត់ឡើង​លើ​ផ្ទះ​ទៅ​ប្រាប់​គាត់ ហើយ​នាំ​គ្នា​ហ៊ោ​លើ​ផ្ទះ​ទាំងអស់​គ្នា ព្រោះ​រំភើប​ពេក ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ