ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្រូជំនាញដាំបន្លែ​ចុះបង្រៀនដល់មូល​ដ្ឋាន ​ដើម្បី​​លើកកម្ពស់​ជីវភាព​ប្រជា​​​ពល​រដ្ឋ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ដោយ​ផ្ដោត​សំខាន់​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​នា​ព្រឹក​ថ្ងៃ​ទី១៤ កុម្ភៈ ​ឆ្នាំ​២០២០ នេះ លោក នេន ចំរើន…

ខេត្តព្រះសីហនុ ៖ ​ដោយ​ផ្ដោត​សំខាន់​លើ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ​នា​ព្រឹក​ថ្ងៃ​ទី១៤ កុម្ភៈ ​ឆ្នាំ​២០២០ នេះ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដឹកនាំ​គ្រូ​ជំនាញ​កសិកម្ម​ដាំបន្លែ​ចុះទៅ​​ដល់​មូលដ្ឋាន​​របស់​ប្រជាពលរដ្ឋ​ ស្ថិត​ក្នុង​ឃុំ​សាមគ្គី​ ស្រុក​ព្រៃ​នប់​ ។

​ក្នុង​ឱកាស​នោះ​ដែរ លោក នេន ចំរើន​ បាន​មាន​ប្រសាសន៍​ថា តាម​ការ​ណែនាំ​របស់​​លោក​​អភិបាលខេត្ត​ព្រះ​សីហ​នុ ក្នុង​នាម​ស្ថាប័ន​ជំនាញ​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​សាមគ្គី បាន​ដឹកនាំ​គ្រូ​ជំនាញ​កសិកម្ម​ដាំ​បន្លែ​មក​ពន្យល់​ណែនាំ និង​ផ្តល់​បទ​ពិសោធន៍​ពី​របៀប​នៃ​ការ​ដាំ​ដុះ​បន្លែ​នៅ​តាម​ផ្ទះ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​​​ប្រជា​ពលរដ្ឋ ។

លោក​ប្រធានមន្ទីរកសិកម្មខេត្តបានបន្ត​ថា ​ជាមួយ​គ្នា​នោះដែរ ​ក្រុមការងារ​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ដល់ទី​តាំង​ដាំ​ដុះ​បន្លែ​ដែល​រៀបចំ​ឡើង​ដោយ​ខាង​ក្រុមការងារ​មន្ទីរ​នៅ​ជិត​នោះ​ដើម្បី​ពន្យល់​ និង​​ឱ្យ​​ពួក​គាត់​អនុវត្ត​ជាក់ស្ដែង ​។

​លោក​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​​បាន​បន្ត​ថា ​ក្រៅពី​ផ្ដល់​ការ​សិក្សា និង​​បទ​ពិសោធន៍​របៀប​ដាំ​ដុះ​បន្លែ​​រួចមក ខាង​មន្ទីរ​ក៏​បាន​ឧបត្ថម្ភ​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ម៉ូទ័រ​បូមទឹក​ និង​ទុយោ​ជាដើម​ ដើម្បី​ជូន​ដល់​បងប្អូន​ប្រជា​​ពលរដ្ឋ​មួយ​ចំនួន​ដែល​​មិនសូវ​មាន​លទ្ធភាព​ទិញ​យក​​ទៅ​ប្រើប្រាស់​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​។

​បន្ថែម​លើស​ពី​នេះទៀត ​លោក​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​ក៏​​បាន​ផ្ដល់​អាទិភាព​ដល់​ប្រជា​ពលរដ្ឋ​ទាំងនោះ​ជាមួយនឹង​ដំណាំ​ដែល​​​ទទួល​បាន​ផល បើ​មិន​មាន​ទីផ្សារ​ក្នុង​ការ​ទិញ​ដូរនោះទេ គឺ​​ខាង​មន្ទីរ​នឹង​បន្ត​ទិញ​ពី​​ប្រជា​ពលរដ្ឋ​ទាំងអស់​ដោយ​មិន​ឱ្យ​​បារម្ភ​ពី​ការ​សល់​បន្លែ​ដែល​បងប្អូន​ខំប្រឹង​ដាំ​ដុះ​​នោះ​ឡើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ