ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ​ឆក់​យក​ជីវិត​មនុស្ស​៣​នាក់​លើ​ផ្លូវជាតិ​លេខ​៥

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំនួន​៣​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ត​ដឹកត្រី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែកុម្ភ​: ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ចំនួន​៣​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែងកើតហេតុ​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ត​ដឹកត្រី​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤​ខែកុម្ភ​: ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៣​នាក់​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ១T-៧៤១៤ បើកបរ​ដោយ​ឈ្មោះ សម្បត្តិ វិ​ន​ថា​ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត ក្នុង​នោះ​ម្នាក់​ឈ្មោះ​ស៊ូ ថា​នុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សាយ សុ​ភី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ ។

ចំណែក​ភាគី​ខាង​រថយន្ត​១​គ្រឿង​មាន​ដឹក​ត្រី​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ៣A-១៥៤២ បើកប​ដោយ​ឈ្មោះ​ជួប ធូ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ប្ញ​ស្សី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​រថយន្ត​ដឹក​ត្រី​មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​ដល់ បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រួច​ហើយ​រថយន្ត​បាន​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​ថែម​ទៀត​។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​មិន​បាន​រត់គេច​ខ្លួន​នោះ​ទេ គឺ​នៅ​នឹង​កន្លែង​កើតហេតុ ។

បើ​តាម​ការ​រៀបរាប់​ពី​បើកបរ​រថយន្ត​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ អ្នកបើកបរ​ម៉ូតូ​បាន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ចូល​មក​គន្លង​ផ្លូវ​រថយន្ត​មក​ខាងឆ្វេង​ដៃ​របស់​ខ្លួន និង​មាន​ល្បឿន​លឿន ដោយ​គាត់​មិន​អាច​គេច​បាន ស្រប​ពេល​នោះ​ម៉ូតូ​បាន​មក​បុក​រថយន្ត​របស់​គាត់​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បន្ទាប់​មក​រថយន្ត​របស់​គាត់​ក៏​រេ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​តែ​ម្តង ហើយ​គាត់​ក៏​មិន​បានរ​ត់ទៅ​ណា​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​បាត់​បង់ជីវិត​ខាងលើ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ដឹក​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទ​ផត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ