ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ភ្ញៀវទេស​ចរ​ជាង១ពាន់​នាក់​នៅ​លើ​​នាវា​​​ចូលចត​​ខេត្ត​​ព្រះ​សី​ហុ​​គ្មាន​​ផ្ទុ​ក​​​វីរុស​​កូ​រ៉ូ​ណា​

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្រ​សួ​ង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ធ្វើតេស្ត​ចំពោះ​​ភ្ញៀវ​​ទេ​ចរណ៍​នៅ​លើ​នាវា​ឈ្មោះ​ថា វេ​ស្ទើ​ដាម​(Westerdam)​ដែល​ជា​កម្មសិទ្ធិ​របស់​ហូ​ឡង់ អាម​សេ​រិ​កា​ឡាញ​ ដែលចូលចត​នៅ​កំពង់ផែ​ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ហាញ​ថា មិន​មាន​អ្នក​ផ្ទុក​​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ​។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សុខាភិបាល​ចេញផ្សាយ​​កាល​ពី​យប់​ថ្ងៃ​ទី​១៣…

​រាជធានី​ភ្នំពេញ​ ៖ ​ក្រ​សួ​ង​សុខាភិបាល​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ធ្វើតេស្ត​ចំពោះ​​ភ្ញៀវ​​ទេ​ចរណ៍​នៅ​លើ​នាវា​ឈ្មោះ​ថា វេ​ស្ទើ​ដាម​(Westerdam)​ដែល​ជា​កម្មសិទ្ធិ​របស់​ហូ​ឡង់ អាម​សេ​រិ​កា​ឡាញ​ ដែលចូលចត​នៅ​កំពង់ផែ​ខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ហាញ​ថា មិន​មាន​អ្នក​ផ្ទុក​​វីរុស​កូ​រ៉ូ​ណា​នោះ​ទេ​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សុខាភិបាល​ចេញផ្សាយ​​កាល​ពី​យប់​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២០ បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា ​៖ «​ការ​ធ្វើតេស្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើក​វត្ថុសំណាក​ វិភាគ​របស់​អ្នកមាន​បញ្ហា​សុខភាព​ចំនួន​២០​នាក់​ដែល​នៅ​លើ​នាវា​វេស្ទើ​ដាម ​ដែល​ចូល​សំចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សី​ហនុ​បាន​បង្ហាញ​លទ្ធផល​អវិជ្ជមាន​វី​រុ​សកូ​រ៉ូ​ណា​ ​(COVID-19) ហើយ​ស្ថាន​ភាព​រប​ស់​ពួក​គាត់​នៅ​ពេល​នេះ​មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​គួរ​ឲ្យព្រួយ​បារម្ភ​ឡើយ​»​។

​សូម​​បញ្ជាក់​​ថា ​ក្រោយ​ពី​នាវា​ទេសចរណ៍​ប្រភេទ​ខាងលើ​នេះ​មិន​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ចត​ចំនួន​៥​ប្រទេស​ហើយ​នោះ ក្នុង​សណ្តាន​ចិត្ត​មនុស្សធម៌​ពិតប្រាកដ និង​កា​រស​ម្រេច​ដ៏​មហិមា​ សម្តេច​តេ​ជោ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​ឲ្យ​នាវា​នេះ​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​​ កាលពីវេលា​​ម៉ោង​ប្រហែល​៧​​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ ឆ្នាំ​២០២០​។

​បន្ទាប់​ចូល​ចត​ភ្លាម ​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​ថ្នាក់​ជាតិ​នៃ​ក្រសួងសុខាភិបាល និង​ថ្នាក់​ខេត្ត​នៃ​មន្ទី​សុខាភិបាល បាន​ធ្វើ​ដំណើរ​តាម​កា​​ណូ​ត​ឡើងទៅ​​លើ​នាវា​ទេ​ចរណ៍​នេះ​ដែល​ស្ថិត​នៅ​ចំណុច​សូ​ន្យ​លើ​ផ្ទៃសមុទ្រ​ឆ្ងាយ​ពី​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ធ្វើការ​ពិនិត្យ​សុខ​ភា​ព​​តាម​វិធានការ​ច​ត្តា​ឡី​ស័ក​នៃ​ច្បាប់​សុខា​ភាព​អន្តរជាតិ​ឆ្នាំ​២០០៥ ដែល​មាន​អ្នកដំណើរ​ចម្រុះ​ចំនួន​៤១​សញ្ជាតិ សរុប​មាន​ចំនួន​១.៤៥៥​នាក់ និង​បុគ្គលិក​ធ្វើការ​ រួម​ទាំង​នាវិក​ចំនួន​៨០២​នាក់ សរុប​ចំនួន​២២៥៧​នាក់ នៅ​លើ​​នាវា​នេះ​។

​ក្រោយ​ពី​ធ្វើការ​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​នាវា និង​ការ​ពិនិត្យ​ដោយ​ហ្មត់ចត់​របស់​ក្រុម​គ្រូពេទ្យ​យើង​បាន​រក​ឃើញ​មាន​​ភ្ញៀវ​ទេសច​រដែល​មាន​បញ្ហា​សុខភាព​ចំ​នួ​ន​២០​នាក់ និង​មាន​អាយុ​ចាប់ពី​២២​ដល់ ៧៧​ឆ្នាំ (​ស្រី​៩​នាក់ និង​ប្រុស​១១​នាក់​) ដែល​មាន​៧​សញ្ជាតិ (​ក្នុងនោះ​សញ្ជាតិ​អា​មេ​រិ​ក​៧នាក់​, ឥណ្ឌូ​នេ​ស៊ី​៤នាក់​, ហ្វី​លី​ពី​ន​៣នាក់​, ហូ​ឡង់​២នាក់​, កា​ណា​ដា​២នាក់​, ប៊ែ​ល​ហ្សិ​ក​ម្នាក់​ និង​អង់គ្លេស​ម្នាក់​)​។

​បន្ទាប់​ពី​ពិភាក្សា​បច្ចេកទេស​ក្នុង​កិច្ចការ​ការពា​ហេតុការណ៍​ដែល​អាច​កើតឡើង​ជាយថាហេតុ​និង​ដើម្បី​ឲ្យ​មាន​ភាព​ជាក់លាក់ លោក​ម៉​ម ប៊ុ​ន​ហេង ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​សម្រេច​ឲ្យ​ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​កម្ពុជា​យក​សំណាក​វត្ថុ​វិភាគ​ទាំង​២០​នាក់ រួច​បញ្ជូន​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​តាម​រយៈ​យន្តហោះ(​អេ​លី​កុង​ទែ​រ​)​ចំនួន​២​ជើង (​ជើង​ទី​១​ចំនួន​១៤​សំណាក និង​ជើង​ទី​២​ចំនួន​៦​សំណាក​) ។

លទ្ធផល​ជា​ផ្លូវការ​បាន​បង្ហាញ​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ​ខែកុម្ភៈ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ