ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​កន្លែង​ស្នាក់​នៅ​របស់​អ្នក​រើស​អេ​ត​ចាយ​ទល់មុខ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ទុក​ចោល​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ធ្វើ​ជា​ជំរក​ស្នាក់​នៅ និង​ស្តុក​អីវ៉ាន់​​អេ​ត​ចាយ ហើយ​គេ​មិនដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​​បង្ក​ការ​ភ្ញាក់ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ទុក​ចោល​មួយ​កន្លែង​ត្រូវ​បាន​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ធ្វើ​ជា​ជំរក​ស្នាក់​នៅ និង​ស្តុក​អីវ៉ាន់​​អេ​ត​ចាយ ហើយ​គេ​មិនដឹង​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ស្រាប់តែ​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​​បង្ក​ការ​ភ្ញាក់ផ្អើល​បងប្អូន​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ផ្លូវ​១៩៩​កែង​នឹង​ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​អោយ​ដឹង​ថា ទីតាំង​កើតហេតុ​ខាងលើ ពី​មុន​ជា​កន្លែង​បើកហាង​លក់​ស៊ុប បច្ចុប្បន្ន​បាន​បិទ​ហាង​ឈប់​លក់ដូរ ហើយ​ទុក​កន្លែង​នេះ​ចោល ធ្វើ​អោយ​ក្រុម​អ្នក​រើស​អេ​ត​ចាយ​បាន​យក​ទីតាំង​នេះ​ធ្វើ​ជា​ជំរក​ស្នាក់​នៅ ដោយ​មាន​ផ្ទុក​អីវ៉ាន់​អេ​ត​ចាយ​រញ៉េរញ៉ៃ​យ៉ាង​អនាធិបតេយ្យ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​មាន​ផ្សែង​និង​អណ្ដាតភ្លើង​ហុយ​ខ្មួលខ្មាញ់​ចេញពី​កន្លែង​កើតហេតុ​ខាងលើ ដោយ​មិនដឹង​មូលហេតុ ព្រោះ​កន្លែង​នោះ​មាន​សភាព​រញ៉េរញ៉ៃ​ខ្លាំង​ពេក ទើប​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង​ចេញ​មក​ជួយ​អន្តរាគមន៍ ក្នុង​នោះ​មាន​រថយន្ត​បង្ការ​និង​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​មក​ចំនួន​៥​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​ចំនួន​១​គ្រឿង បាន​ចូលរួម​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​២​រថយន្ដ ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​រាលដាល​ដល់​ផ្ទះ អ្នក​ជិតខាង​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត​សំភារៈ​អេ​ត​ចាយ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ ចំពោះ​ករណី​នេះ​ដែរ បើ​តាម​ការ​សន្និដ្ឋាន​គឺ​អាច​មក​ពី​ក្រុម​អ្នក​រើស​អេ​ត​ចាយ​ដុត​ទាន​ទុក​ចោល ទើប​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​ឆេះ​រាលដាល​បែប​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ