បុរសម្នាក់នៅរដ្ឋ Utah សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ បន្ទាប់ពីបានសារភាពថាបានព្រលែងសត្វកណ្តុរនៅក្នុងសណ្ឋាគារយ៉ាងហោចណាស់បីផ្សេងគ្នា ដើម្បីប្តឹងទារមិនបង់ថ្លៃបន្ទប់។
យោងតាមប៉ូលីសបានអោយដឹងថា លោក Ryan Sentelle State អាយុ ៣៧ឆ្នាំ តែងតែចូលក្នុងសណ្ឋាគារ ដើម្បីព្រលែងសត្វកណ្តុរ។ ពេលដល់បន្ទប់ភ្លាម គាត់ក៏ព្រលែងកណ្តុរចេញមក ហើយប្រាប់បុគ្គលិកពីបញ្ហានេះ។ គាត់ទាមទារសំណង ជាការមិនគិតថ្លៃបន្ទប់។ កន្លងមក គាត់ធ្វើស៊ីសណ្ឋាគារចំនួន៣មកហើយ។ វាអាចច្រើនជាងនេះ តែពេលនេះមានត្រឹមតែសណ្ឋាគារ៣ប៉ុណ្ណោះ ដែលចោទប្រកាន់ទៅលើ Ryan។
វាមិនច្បាស់ទេថា តើបុរសកំហូចនេះ ត្រូវគេចាប់បាននៅទីណា ប៉ុន្តែគាត់បានសារភាពថាបានព្រលែងសត្វកណ្តុរ នៅខាងក្នុងសណ្ឋាគារជាច្រើន ដូចជាវិធីបោកប្រាស់ពួកគេក្នុងការផ្តល់បន្ទប់ឱ្យគាត់ដោយឥតគិតថ្លៃ។ ឥឡូវគាត់ប្រឈមនឹងការចោទប្រកាន់ ៥ករណី ដែលមាន បទឧក្រិដ្ឋ ៣ករណី និងបទចោទប្រកាន់ពីរករណីពីបទលួចដោយបោកប្រាស់៕
ចែករំលែកព័តមាននេះ