ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​មុន Bill Gates លើក​នេះ Jeff Bezos ជះ​លុយ​១៦៥​លាន​ដុល្លារ​ទិញ​វិមាន​ថ្មី​១

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ បុរស​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ជះ​លុយ​១៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​យក​វិមាន​ស្កឹមស្កៃ​។ លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​ចំណាយ…

អា​មេ​រិ​ក ៖ បុរស​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ជះ​លុយ​១៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ទិញ​យក​វិមាន​ស្កឹមស្កៃ​។ លោក Jeff Bezos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon បាន​ចំណាយ ១៦៥​លាន​ដុល្លារ ដើម្បី​ទិញ​វិមាន Beverly Hills ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​ហូ​លី​វូ​ដ David Geffen ។ ព័ត៌មាន​នេះ​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត Wall Street Journal ។

យោង​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក​បាន​ចំណាយ​ប្រាក់​ចំនួន ៩០​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ទិញ​ដី​នៅ​ក្បែរ​វិមាន​នេះ ពី​ទ្រព្យសម្បត្តិ​របស់​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Paul Allen ដែល​បាន​ទទួលមរណភាព​ក្នុង​ឆ្នាំ​២០១៨​។ កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Bezos Expeditions​។ ការ​វិនិយោគ​ផ្សេង​ទៀត​របស់ Bezos រួម​មាន The Washington Post និង​ក្រុមហ៊ុន​អវកាស Blue Origin ។

ផ្ទះ​ថ្មី​របស់ Bezos ត្រូវ​បាន​សាងសង់​នៅ​ទស​វត្ស​ឆ្នាំ​១៩៣០ ដោយ​លោក Jack L. Warner ដែល​ជា​សហ​ស្ថាបនិក​នៃ​ខ្សែភាពយន្ត Warner Bros និង លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន​៩​ហិ​កតារួម​មាន​វិមាន ១៣៦០០​ហ្វី​ត​កា​រ៉េ ទីលានកីឡា​វាយ​កូន​បាល់ អាង​ហែល​ទឹក ទីលាន​វាយ​កូន​ហ្គោ​ល​៩ និង ហ្គា​រ៉ា​ស​ជាមួយ​ម៉ាស៊ីន​បូម​ហ្គា​ស​ផ្ទាល់ខ្លួន ។

យោង​តាម​ទស្សនាវដ្តី​បានឱ្យ​ដឹង​ថា Geffen បាន​ទិញ​ទ្រព្យសម្បត្តិ​នេះ​ក្នុង​ឆ្នាំ​១៩៩០ ក្នុង​តម្លៃ​ប្រមាណ ៤៧.៥​លាន​ដុល្លារ ដែល​ជា​កំណត់​ត្រា​ជាតិ​នៅ​ពេល​នោះ​។ Bezos ក៏​ជា​ម្ចាស់ផ្ទះ​ធំ​បំផុត​នៅ Washington D.C. ដែល​ជា​អតីត​សារមន្ទីរ​វាយនភ័ណ្ឌ​មាន​តម្លៃ ២៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ