ព្រឹកនេះ សម្តេចតេជោ អញ្ជើញទៅស្វាគមន៍អ្នកនៅលើកប៉ាល់ Westerdam
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញទៅស្វាគមន៍អ្នកដែលនៅលើកប៉ាល់…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញទៅស្វាគមន៍អ្នកដែលនៅលើកប៉ាល់…
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញទៅស្វាគមន៍អ្នកដែលនៅលើកប៉ាល់ Westerdam ដែលបានចូលចតនៅកំពុងផែព្រះសីហនុ។
សម្តេចបានសរសេរនៅ លើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «អរគុណសន្តិភាព! ដោយសារតែកម្ពុជាមានសន្តិភាព ទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៍ដ៏ធំដែលគ្មានកន្លែងចូលចតឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នកដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព»។
សម្តេចតេជោ បន្តថា «នាព្រឹកថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុ ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ។ សម្តចតេជោក៏បានសុំអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានា ដែលមានពលរដ្ឋខ្លួន ស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា»។
សម្តេចតេជោ បន្តទៀតថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក»។ សម្តេចក៏បានសរសេរលើបណ្តាញសង្គមទៀតថា កម្ពុជាស្វាគមន៍នាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកចូលចត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានភ្ញៀវទេសចរជាង២,២៥៧នាក់ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះ បានស្នើសុំចុះចតនៅតាមប្រទេស និងកោះចំនួន៦មកហើយ តែត្រូវបានបដិសេធមិនឱ្យចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ហើយដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិឱ្យចេញក្រៅនាវា។
សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្ត្រី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នា ជាពិសេសក្នុងគ្រាមានអាសន្នបែបនេះ គឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រំដែនឡើយ។ នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំឱ្យភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា? បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។
សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។ ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិននោះទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់ រួមទាំងសហរដ្ឋអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ និងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាក ទទួលទានម្ហូបអាហារ និងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ