ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​កំពុង​វាយលុក​វិស័យ​មួយ​នេះ​បែរជា​ត្រូវប៉ាន់​ខ្លាំង​ដូច​ជីក​មាស

4 ឆ្នាំ មុន

ចិន ៖ ការ​លេង​វី​ឌី​អូ​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ខណៈ​ដែល​មនុស្ស​ភាគច្រើន​ស្នាក់​នៅ​ក្នុងផ្ទះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។ ជា​ធម្មតា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមករា ឬ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ អ្នកលេង​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​ចិន មាន​ពេលវេលា​ច្រើន​ក្នុង​ការ​លេង​ក្នុង​រដូវ​ឈប់​សម្រាក ។…

ចិន ៖ ការ​លេង​វី​ឌី​អូ​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់ ខណៈ​ដែល​មនុស្ស​ភាគច្រើន​ស្នាក់​នៅ​ក្នុងផ្ទះ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ។ ជា​ធម្មតា​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែមករា ឬ​កុម្ភៈ​ជា​រៀង​រាល់​ឆ្នាំ អ្នកលេង​ហ្គេ​ម​នៅ​ក្នុង​ប្រទេស​ចិន មាន​ពេលវេលា​ច្រើន​ក្នុង​ការ​លេង​ក្នុង​រដូវ​ឈប់​សម្រាក ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ឆ្លង អាជ្ញាធរ​បាន​សំរេចចិត្ត​ពន្យារ​ថ្ងៃ​ឈប់​សម្រាក​ជិត ៣​ស​ប្តា​ហ៍​នៅ​កន្លែង​ជា​ច្រើន ដែល​ទុក​ឱ្យ​មនុស្ស​រាប់​លាន​នាក់​មាន​ពេលវេលា​ច្រើន​។

វីរុស​នេះ​ដែល​បាន​លេច​មុខជា​លើក​ដំបូង​នៅ​ទីក្រុង Wuhan ប្រទេស​ចិន​កាលពី​ខែធ្នូ គឺជា​ជំងឺ​ផ្លូវដង្ហើម​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដែល​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៥៩០០០ នាក់​នៅ​ទូ​ទាំង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ១៣០០ នាក់​។ ករណី​ភាគច្រើន​គឺ​នៅ​ចិនដីគោកដោយសារ​តែ​ចេញ​ទៅ​ក្រៅ​ជួប​គ្នា​មិន​បាន មនុស្ស​ជា​ច្រើន​បាន​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ។ Zhanchao Yang អាយុ​២៤​ឆ្នាំ ដែល​ជា​កម្មករ​សំណង់​មក​ពី​ទីក្រុង Dongguan ខេត្ត Guangdong ប្រទេស​ចិន បាន​ប្រាប់​សារព័ត៌មាន CNN ថា​៖«​ក្នុង​ឆ្នាំ​ថ្មី យើង​តែងតែ​សម្រាក​នៅផ្ទះ​។ នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ ខ្ញុំ​នៅ​លេង​វី​ឌី​អូ​ហ្គេ​ម​ជា​ញឹកញាប់​»​។

Yang បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​របស់​គាត់​នៅ Kaifeng ខេត្ត Henan ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ ពេល​ត្រលប់​ទៅ Dongguan ខេត្ត Guangdong វិញ គាត់​ត្រូវ​ស្នាក់​នៅ​ដាច់​ឆ្ងាយ​ពី​គេ​នៅផ្ទះ​រយៈពេល ១៤​ថ្ងៃ មុន​ពេល​គាត់​អាច​ត្រឡប់​មក​ធ្វើការ​បាន​។ អ្នកស្រុក Guangdong ដែល​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​និង​ខេត្ត​ផ្សេង​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ​។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ Niko Partners ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្តោត​លើ​ឧស្សាហកម្ម​ហ្គេ​ម​នៅ​អាស៊ី​បានឱ្យ​ដឹង​ថា ហ្គេ​ម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Tencent ដែល​មានឈ្មោះ​ថា «Honor of Kings» កំពុង​តែ​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស​ប្តា​ហ៍ ដែល​ប្រជាជន​ចិន​ត្រូវ​សម្រាក​ពី​ការងារ​។

ក្រុមហ៊ុន Niko Partners បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា​៖ «​យើង​សន្មត​ថា ផល​ប៉ះពាល់​បាន​មក​ពី​ជំងឺ​កូ​រ៉ូ​ណា​ថ្មី គឺ​ធ្វើ​ឱ្យ​អ្នកលេង​វី​ឌី​អូ​ហ្គេ​ម​មានការ​កើនឡើង និង ឱ្យ​ពួក​គេ​មាន​ពេល​ច្រើន​ក្នុង​ការ​លេង​»​។

ខណៈ​ដែល​មេរោគ​ឆ្លង​នេះ​បាន​បណ្តាល​ឱ្យ​មានការ​លុប​ចោលការ​ប្រកួត​ហ្គេ​ម ESport នៅ​ពាសពេញ​ប្រទេស​ចិន និង ធ្វើ​ឱ្យ​មនុស្ស​ចំណាយពេល​ច្រើន​នៅផ្ទះ​។ ការ​ដោត​ឡូត​ហ្គេ​ម​នៅ​លើ Apple AppStore មានការ​កើនឡើង​ដល់​ទៅ ២៧.៥% ខណៈ​ដែល​ប្រាក់​ចំណូល​កើនឡើង ១២.១%​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​ស្រាវជ្រាវ​ទីផ្សារ Sensor Tower ៕

ប្រភព ៖ CNN , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ