ចុះឆ្មក់​ឃាត់ខ្លួន​ប្រុសស្រី​ជិត​១០នាក់ ក្រោយ​​ប្រជា​ពលរដ្ឋ​រាយការណ៍


ខេត្តកណ្តាល ៖ លោក​វរសេនីយ៍ លន ច​ន្ថា​រ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ នេះ​ថា ក្រុម​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​(​លេងបៀរ​)​ចំនួន​៩​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ធ្វើការ​បង្ក្រាប រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ហើយ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ស​ម្រ​ច​ឱ្យធ្វើ​ការ​អប់​រំជា​លើក​ទី​១ រួច​ឱ្យ​វិល​ត្រឡប់​ទៅផ្ទះ​​វិញ ប៉ុន្តែ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។

ហេតុការណ៍​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ សែ​ម យី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ២-​ឈ្មោះ ធី ថា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ៣-​ឈ្មោះ ឈឹ​ម វន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ៤-​ឈ្មោះ ម៉េ​ង សោភី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

៥-​ឈ្មោះ រី ម៉ៅ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​កម្ម​ការិ​នី មាន​ទីលំនៅ​ភូមិ​ព្រែក​ស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ៦-​ឈ្មោះ វ៉ិ​ច ស្រូ​យ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ៧-​ឈ្មោះ ហេង សុភាព ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ៨-​ឈ្មោះ ត្រាយ គី​ម​ហៃ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ៩-​ឈ្មោះ ចាន់ វ៉េ​ត ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។

បើ​តាម​របាយ​ការ​ណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​បញ្ជាក់​ថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​គេ​លេងល្បែង​ស៊ីសង (​លេងបៀរ​)​នៅ​ចំណុច​ខាងលើ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​គយ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងអស់​រួម​នឹង​វត្ថុ​តាងតែម្តង​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ