ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​តែ​ផ្គាប់ចិត្ត​នរណា​ម្នាក់ អ្នក​មិន​គួរ​​ធ្វើ​ចំណុច​ទាំង​នេះ​​​ដាច់ខាត​

4 ឆ្នាំ មុន

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ដើម្បី​ទទួល​បានការ​ចូល​ចិត្តច្រើន​និង​ចុះ​ក្នុង​សង្គម​នុស្ស​មួយ​ចំនួន​ព្យាយាម​ធ្វើ​សឹង​គ្រប់​បែប​យ៉ាង​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​អស្ចារ្យ​ឡូយឆាយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​គួរ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​កើតមក​ល្អ​ឥត​ខ្ចោះ​ឡើយ​! យើង​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​បាន​គ្រប់​គ្នា​ទេ ហើយ​ក៏​មិន​គួរ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​កែប្រែ​ខ្លួនឯង​ខុស​សភាព​ដើម​ហួសហេតុ​ដើម្បី​នរណា​ដែរ​។ ចូរ​ធ្វើខ្លួន​ជា​ខ្លួនឯង​ទើប​អ្នក​អាច​ទទួល​បាន​សុភមង្គល​ពិត​ប្រាកដ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ចំណុច​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​តែ​ផ្គាប់ចិត្ត​នរណា​ម្នាក់ ៖ ១….

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ដើម្បី​ទទួល​បានការ​ចូល​ចិត្តច្រើន​និង​ចុះ​ក្នុង​សង្គម​នុស្ស​មួយ​ចំនួន​ព្យាយាម​ធ្វើ​សឹង​គ្រប់​បែប​យ៉ាង​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​អស្ចារ្យ​ឡូយឆាយ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​គួរ​ចាំ​ថា​គ្មាន​នរណា​ម្នាក់​កើតមក​ល្អ​ឥត​ខ្ចោះ​ឡើយ​! យើង​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​បាន​គ្រប់​គ្នា​ទេ ហើយ​ក៏​មិន​គួរ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​កែប្រែ​ខ្លួនឯង​ខុស​សភាព​ដើម​ហួសហេតុ​ដើម្បី​នរណា​ដែរ​។ ចូរ​ធ្វើខ្លួន​ជា​ខ្លួនឯង​ទើប​អ្នក​អាច​ទទួល​បាន​សុភមង្គល​ពិត​ប្រាកដ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ចំណុច​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​ដើម្បី​តែ​ផ្គាប់ចិត្ត​នរណា​ម្នាក់ ៖

១. ដើរ​លេង​ដើម្បី​អួត​គេ​ជាង​ដើម្បី​សប្បាយចិត្ត​ខ្លួនឯង ៖ មនុស្ស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​មិនមែន​ដើរ​លេង​ដើម្បី​ការ​សប្បាយ​ខ្លួនឯង​ប៉ុន្មាន​ទេ ប៉ុន្តែ​គឺ​ដើម្បី​ថតរូប​ភាព​បង្ហោះ​អួត​អ្នក​ដ៏​ទៃ​នៅ​លើ​បណ្តាញ​សង្គម​ទៅ​វិញ​។ តាម​ពិត​ទៅ​ដើម្បី​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​ល្អ​ប្រសើរ​អ្នក​គួរ​បញ្ឈប់​ទម្លាប់​កាន់តែ​ទូរ​សព្ទ​នេះ ហើយ​ផ្ដោតអារម្មណ៍​លើ​ទេសភាព​និង​រំភើប​ជាមួយ​អ្វី​ដែល​ធម្មជាតិ​បាន​ផ្ដល់​ឱ្យ​។

២. ទិញ​របស់​ថ្លៃ​ៗ​ជា​កាដូ​ណាត់ជួប​គ្នា ព្រោះ​ខ្លាច​គេ​បដិសេធ ៖ សម័យនេះ​មនុស្ស​មួយ​ចំនួន​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ដៃគូ​ខ្លួន​តាម​រយៈ​ការ​បង្ហាញ​ពី​ភាព​ឡូយឆាយ​ក្លែងក្លាយ​ជំនួស​ភាព​ស្មោះត្រង់​។ នេះ​ក៏​ព្រោះតែ​ភាគី​ម្ខាង ឬ​ទាំង​សងខាង​តែ​ម្ដង​មិន​ច្បាស់​ថា​តើ​ដៃគូ​ខ្លួន​មាន​ភាព​ពេញចិត្ត​មក​លើ​ខ្លួន ឬ​អត់​ទើប​ព្យាយាម​រក​របស់​ថ្លៃ​ៗ​មក​ធ្វើ​ជា​ជំនួយ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​ភាព​ស្មោះត្រង់​តែង​ជួយ​លើក​លក្ខណៈសម្បត្តិ​ល្អ​ប្រសើរ​របស់​អ្នកជា​និច្ច​។ ហើយ​ប្រសិនបើ​គេ​ស្រឡាញ់​អ្នក​មែន គេ​នឹង​សម្គាល់​មើល​លើ​ភាព​ស្មោះត្រង់​របស់​អ្នក​ជាង​លើ​របស់របរ​ផ្សេង​ៗ​។

៣. ព្យាយាម​ធ្វើ​អ្វី​ដែល​មិនមែន​ជា​ខ្លួនឯង ៖ ដើម្បី​ទទួល​បាន​ចំណាប់អារម្មណ៍​ពី​អ្នក​ដទៃ​មនុស្ស​មួយ​ចំនួន​ព្យាយាម​សំដែង​ហួសហេតុ​ពេក​ដូច​ជា​ដល់​ថ្នាក់​កែប្រែ​ឥរិយា​បទ​ផ្ទាល់ខ្លួន ការ​ស្លៀក​ពាក់ និង​ធ្វើ​ជា​រួសរាយ​ជ្រុល​ខុសធម្មតា​។ ការ​កែប្រែ​ខ្លួនឯង​ទាំងស្រុង​ឱ្យ​ដូច​នរណា​ម្នាក់ គឺ​មិនមែន​ជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ទទួល​បានការ​ស្ងោ​ច​សរសើរ​ពី​អ្នក​ដទៃ​ឡើយ​។

៤. បង្អួត​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន​នៅ​លើ​បណ្តាញ​សង្គម ៖ នា​ពេល​បច្ចុប្បន្ន​នេះ គូស្នេហ៍​ភាគច្រើន​ចូល​ចិត្ត​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាម​បណ្តាញ​សង្គម​ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​រវាង​គ្នា​និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ក្ដី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កាន់​អ្នក​ដទៃ​។ ទោះជា​យ៉ាងណា​ការ​ធ្វើ​បែប​នេះ​ហាក់ដូចជា​ត្រឹម​ការ​សំដែង​ឱ្យ​ឃើញ​។ គូស្នេហ៍​ដែល​មិន​ច្បាស់​ចិត្ត​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​ស្នេហា ឬ​អារម្មណ៍​របស់​ដៃគូ​របស់​ខ្លួន គឺ​មាន​ទំនោរ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ឬ​បំបាត់​ភាព​តានតឹង​អំពី​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាម​រយៈ​ការ​អាន​មតិយោបល់​ល្អ​ៗ​ពី​មិត្ត​ក្នុង​បណ្ដាញ​សង្គម​។

៥. បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​ចោល ៖ ការ​មាន​ក្ដី​ស្រមៃ​និង​សេចក្ដី​ប្រាថ្នា​ផ្ទាល់ខ្លួន គឺជា​កត្តា​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ជម្រុញ​ការ​តស៊ូ​បន្តដំណើរ​ក្នុង​ជីវិត​! ហើយ​កាន់តែ​ពិសេស​នោះ គឺ​នៅ​ពេល​អ្នក​បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ចំណាយ​ញើស​ឈាម រួម​ទាំង​ទឹកភ្នែក​ដើម្បី​សម្រេច​ឱ្យ​បាន​។

ប្រសិនបើ​អ្នក​បោះបង់​ចោល​ក្ដី​ស្រមៃ​ខ្លួនឯង​ដើម្បី​តែ​ការ​ពេញចិត្ត​របស់​នរណា​ម្នាក់ នោះ​ការ​ខំ​ប្រឹង​ពុះពារ​តាំងពី​ដើម​មក​របស់​អ្នក គឺ​នឹង​ប្រែជា​គ្មាន​ប្រយោជន៍​អ្វី​បន្តិច​ទេ​។ ដូច្នេះ​អ្នក​ដាច់ខាត​មិន​គួរ​បោះបង់​ចោល​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន​យ៉ាង​ងាយ​ដើម្បី​តែ​នរណា​ម្នាក់​ឡើយ​។ កុំ​ធ្វើ​បែប​នេះ​ដាក់​ខ្លួនឯង​អី​! ក៏​ព្រោះ​អ្នក​សម​នឹង​ទទួល​បាន​អ្វី​ដែល​ប្រសើរ​បំផុត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ