ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា​២៦០០​នាក់​ថែម​ទៀត​ ទៅ​វូ​ហាន

4 ឆ្នាំ មុន

ប្រទេស​ចិន  ៖ ដោយ​មានការ​យល់​ស្រប​របស់​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្ដាល​ចិន​លោក​ស៊ី​ជី​ន​ពីង សរុប​បុគ្គលិក​ពេទ្យ​យោធា​២៦០០​នាក់​ថែម​ទៀត ត្រូវ​បា​នប​ញ្ជូន​ទៅ​ជួយ​ព្យា​បាល​បណ្ដា​អ្នកជំងឺ ក្នុង​មន្ទីរពេទ្យ​២​នៅ​វូ​ហាន ទីប្រជុំជន​ខេត្ត​ហ៊ូ​ប៉ីចំណុចកណ្ដាល​នៃ​ការ​ឆ្លង​វីរុស​COVID-19​។ បុគ្គលិក​ពេទ្យ​យោធា​ទាំងនោះ​នឹង​ទៅ​ជួ​​យ​ក្នុង​មន្ទីរពេទ្យ​HUOSHENSHAN និង​មាន​ភារកិច្ច​ព្យាបាល​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​នេះ ព្រមទាំង​ក្នុង​មន្ទីរពេទ្យ​TAIKANG…

ប្រទេស​ចិន  ៖ ដោយ​មានការ​យល់​ស្រប​របស់​ប្រធាន​គណៈកម្មាធិការ​យោធា​កណ្ដាល​ចិន​លោក​ស៊ី​ជី​ន​ពីង សរុប​បុគ្គលិក​ពេទ្យ​យោធា​២៦០០​នាក់​ថែម​ទៀត ត្រូវ​បា​នប​ញ្ជូន​ទៅ​ជួយ​ព្យា​បាល​បណ្ដា​អ្នកជំងឺ ក្នុង​មន្ទីរពេទ្យ​២​នៅ​វូ​ហាន ទីប្រជុំជន​ខេត្ត​ហ៊ូ​ប៉ីចំណុចកណ្ដាល​នៃ​ការ​ឆ្លង​វីរុស​COVID-19​។

បុគ្គលិក​ពេទ្យ​យោធា​ទាំងនោះ​នឹង​ទៅ​ជួ​​យ​ក្នុង​មន្ទីរពេទ្យ​HUOSHENSHAN និង​មាន​ភារកិច្ច​ព្យាបាល​បណ្ដា​អ្នកជំងឺ​ឆ្លង​វីរុស​នេះ ព្រមទាំង​ក្នុង​មន្ទីរពេទ្យ​TAIKANG TONGJI​ព្រមទាំង​សាខា​នៅ​មន្ទីរពេទ្យ​កុមារ​ខេត្ត​ហ៊ូ​ប៉ី​។ មន្ទីរពេទ្យ​ទាំង​២​នេះ មន្ទីរពេទ្យ​មួយ​មាន​គ្រែ​៨៦០​ហើយ​មន្ទីរពេទ្យ​មួយទៀត​មាន​គ្រែ​៧០០ និង​មាន​បណ្ដា​សាល់​គ្លីនិក សេវាកម្ម​សម្រាប់​ត្រួតពិនិត្យ​ការ​ឆ្លង ពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ​ពិសេស ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ថត និង​មាន​សម្ភារ​ពេទ្យ​និង​មធ្យោបាយ​សម្លាប់​មេរោគ​។

រហូត​មក​ទល់​ពេល​នេះ​កងទ័ព​ចិន បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​យោធា​សរុប​៤០០០​នាក់​បែងចែក​ជា​៣​ក្រុម ដើម្បី​ជួយ​ទ្រទ្រង់​ដល់​ក្រុង​វូ​ហាន ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​វីរុស​COVID-19៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ