ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ពី​មហាសេដ្ឋី បា​ហ្វេ​ត ធ្វើ​ឱ្យ​លោក ប៊ី​ល ហ្គេ​ត​ស៍ និង​ភរិយា​ផ្លាស់​ប្តូរ

4 ឆ្នាំ មុន

ពេល​ដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) សន្យា​ថា​នឹង​បរិច្ចាគ​ភាគហ៊ុន​រាប់​លាន​របស់​ក្រុមហ៊ុន Berkshire Hathaway ឲ្យ​ទៅ​មូលនិធិ​សប្បុរសធម៌ Bill…

ពេល​ដែល​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) សន្យា​ថា​នឹង​បរិច្ចាគ​ភាគហ៊ុន​រាប់​លាន​របស់​ក្រុមហ៊ុន Berkshire Hathaway ឲ្យ​ទៅ​មូលនិធិ​សប្បុរសធម៌ Bill and Melinda Gates Foundation កាលពី​ឆ្នាំ ២០០៦ លោក​បាន​ផ្តល់​ដំបូន្មាន​មួយ​ដល់​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​លោក​គឺ​លោក ប៊ី​ល ហ្គេ​ត​ស៍ និង​អ្នកស្រី​មេ​លី​ន​ដា ហ្គេ​ត​សន៍ (Bill and Melinda Gates) ។ ដំបូន្មាន​នោះ គឺ​ព្យាយាម​សម្រេច​គោលដៅ​ធំ​ៗ​មិន​ថា​វា​ពិបាក​យ៉ាងណា​ក៏​ដោយ ។

លោក ហ្គេ​ត​ស៍ ធ្លាប់​បាន​សរសេរ​ក្នុង​សំបុត្រ​មួយ​របស់​មូលនិធិ​នេះ​សម្រាប់​ឆ្នាំ ២០២០ ថា «​មូលនិធិ​ដូច​យើង​មាន​សេរីភាព​ក្នុង​ការ​សាកល្បង​គំនិត​ជា​ច្រើន​ដែល​មិន​មានឱកាស​ត្រូវ​បាន​មើលឃើញ ហើយ​គំនិត​ខ្លះ​អាច​នឹង​នាំ​យក​ដំណោះស្រាយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថែម​ទៀត ។ លោក វ៉ា​រេ​ន បា​ហ្វេ​ត​ដែល​ជា​មិត្ត​ដ៏​ល្អ និង​ប្រភព​នៃ​ដំបូន្មាន​ដ៏​ល្អ​របស់ខ្ញុំ អាច​ធ្វើ​ឲ្យ​វា​ពិ​រោះ​ស្តាប់ ។ ពេល​ដែល​លោក​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​របស់​លោក​មក​ឲ្យ​មូលនិធិ​របស់​ពួក​យើង និង​បាន​ចូលរួម​ពួក​យើង​ជា​ដៃគូ លោក​បាន​ជំរុញ​ឲ្យ​ពួក​យើង​ព្យាយាម «​វាយ​បាល់​ឲ្យ​រំលង​របង​»​។

«​វា​ជា​ឃ្លា​មួយ​ដែល​ជនជាតិ​អា​មេ​រិ​ក​ឧស្សាហ៍​ឮ​ក្នុង​កីឡា Baseball ។ ពេល​ដែល​អ្នក​ព្យាយាម​វាយ​បាល់​ឲ្យ​រំលង​របង អ្នក​ត្រូវ​ដាក់​រាល់​កម្លាំង​ដែល​អ្នកមាន​ក្នុង​ការ​វាយ​បាល់​ឲ្យ​បាន​ឆ្ងាយ​ឲ្យ​អស់ពី​សមត្ថភាព ។ អ្នកដឹង​ថា​ដំបង​របស់​អ្នក​អាច​នឹង​វាយ​ខុស​បាល់​ទាំងស្រុង ប៉ុន្តែ​ប្រសិនបើ​ដំបង​របស់​អ្នក​អាច​ប៉ះ​បាល់​បាន​នោះ រង្វាន់​ដែល​អ្នក​ទទួល​បាន គឺ​ប្រាកដជា​ធំ​ណាស់​» ។

«​វា​ប្រៀប​បាន​នឹង​ទស្សនៈ​របស់​ពួក​យើង​ទាក់ទិន​នឹង​អំពើ​សប្បុរសធម៌​ដែរ ។ គោលដៅ​គឺ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ធំ​ៗ​ទេ ។ តែ​វា​ជា​ការ​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព និង​ធនធាន​ដើម្បី​គាំទ្រ​គំនិត​មួយ​ចំនួន​ដែល​នឹង​អាច​សង្គ្រោះ​ជីវិត និង​បង្កើន​គុណភាព​នៃ​ការ​រស់នៅ​ប្រសិនបើ​ជោគជ័យ​» ។ យោង​តាម​សំបុត្រ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា មូលនិធិ​នឹង​ផ្តោត​ស្មារតី​លើ​បញ្ហា​បម្រែបម្រួល​បរិយាកាស និង​វិសមភាព​យេ​ន​ដឺ ។

អ្នកស្រី មេ​លី​ន​ដា ក៏​ធ្លាប​បាន​ចែករំលែក​លើ Facebook នៅ​ថ្ងៃកំណើត​របស់​លោក បា​ហ្វេ​ត កាលពី​ឆ្នាំ​មុន​ដែរ​ដោយ​បាន​សរសេរ​ថា «…​លោក វា​រ៉េ​ន ជឿជាក់​ថា​តួនាទី​ពិតប្រាកដ​របស់​អំពើ​សប្បុរសធម៌ គឺ​ការ​ធ្វើ​អ្វី​ដែល​មាន​ហានិភ័យ​ខណៈ​ដែល​រដ្ឋាភិបាល​មិន​អាច​ធ្វើ​បាន និង​ធ្វើ​ជា​អ្នកដឹកនាំ​ការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ