ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់គុកនៅថៃមិនរាង ​បែរជា​លួចចូល​បន្ទប់ស្ត្រីម្នាក់ អស់លក្ខណ៍ត្រឹមស្រែក​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច និង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​៣​ឆ្នាំ​ពី​បទ​លួច​កាច់ក​ម៉ូតូ លុះ​ពេល​ចេញ​មក​វិញ​នៅ​តែ​មិន​រាងចាល បែរជា​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​លុយ​របស់​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ ហើយត្រូវស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ស្រែកផ្អើល​ឆោឡោ​ដល់​បងប្អូននាំគ្នាជួយដេញ​ចាប់​បាន​ និង​ប្រគល់​​ឱ្យ​​នគរបាល​ស្រុក​កណ្តាលស្ទឹង​យកទៅធ្វើការ​សាកសួរ​​តែ​ម្តង​។ ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​ថ្ងៃ​ទី​១២…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច និង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​៣​ឆ្នាំ​ពី​បទ​លួច​កាច់ក​ម៉ូតូ លុះ​ពេល​ចេញ​មក​វិញ​នៅ​តែ​មិន​រាងចាល បែរជា​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​លុយ​របស់​ស្ត្រី​ម្នាក់​ក្នុង​បន្ទប់​ ហើយត្រូវស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ស្រែកផ្អើល​ឆោឡោ​ដល់​បងប្អូននាំគ្នាជួយដេញ​ចាប់​បាន​ និង​ប្រគល់​​ឱ្យ​​នគរបាល​ស្រុក​កណ្តាលស្ទឹង​យកទៅធ្វើការ​សាកសួរ​​តែ​ម្តង​។

ហេតុ​ការ​ណ៍ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​បុណ្យសព ក្នុងភូមិ​ឃ្មុ​ត ឃុំ​បា​គូរ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ឈ្មោះ ចេ កញ្ញា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន ទីលំនៅ​បច្ចុប្បន្ន​ភូមិ ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ អៀង ច​ន្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រគរ ឃុំ​ក្រគរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​ជនសង្ស័យ​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​ថៃ​៣​ឆ្នាំ ពី​បទ លួច​កាច់ក​ម៉ូតូ​)​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ចូល​មក​លួច​លុយ​នៅ​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ធ្វើ​ពិធី​បុណ្យសព​ឪពុក នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​បាន​កាន់​អាវុធ​ខ្លី​១​ដើម​ម៉ាក​k59 ចូល​ទៅ​លួច​លុយ​នៅ​ក្នុង​បន្ទប់​របស់​ស្ត្រី​រង​គ្រោះ​ដែល​សំរាក​នៅ​ក្នុង​បន្ទប់​នោះ លុះ​ពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​ភ្ញាក់​ដឹងខ្លួន​​ទាន់ ក៏​ស្រែ​កថា​ចោរ​ៗ ។ ភ្លាម​នោះ​ជនសង្ស័យ​បាន​យក​កាបូបស្ពាយ​ដាក់​លុយ​របស់​ស្ត្រី​រង​គ្រោះ​រត់​ចេញ​មក​ក្រៅ តែ​ត្រូវ​បាន​បងប្អូន​របស់​ស្ត្រី​រង​គ្រោះ​នាំ​គ្នា​ដេញចាប់​បាន រួច​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​សាកសួរ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ តែ​ម្តង​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ