សំណុំរឿង​លោក កឹ​ម សុខា ស​ប្តា​ហ៍​ទី​5 អយ្យ​ការ​ចោទសួរ​ការ​បង្កើត​បក្ស​​


រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នៅ​ថ្ងៃ​ទី​១​នៃ​ស​ប្ដា​ហ៍​ទី​៥ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែកុម្ភៈ ។ ក្នុង​​សវនាការ​នា​វេលា​ព្រឹក ក្រុម​មេធាវី​ការពារក្តី​លោក កឹ​ម សុខា បាន​បន្ត​ធ្វើការ​ជំទាស់​នឹង​ការ​ប្រើប្រាស់​ភ័ស្តុ​តាង​ដែល​បាន​ពី​ប្រភព​អនាមិក​ឈ្មោះ​កូន​ខ្មែរ ប៉ុន្តែ​ខាង​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល អះអាងថា ភ័ស្តុតាង​នេះ​នៅ​តែ​មាន​តម្លៃ​មិន​អាច​មោឃភាព​បាន​ទេ ។ ការ​សួរ​ដេញ​ដោល​រឿង​ភ័ស្តុតាង​នេះ បាន​ប្រើ​ពេលវេលា​អស់​ជាង​១​ម៉ោង ។

ក្នុង​សវនាការ​នោះ​ដែរ ខាង​តំណាង​អយ្យការ បាន​ចោទសួរ​អំពី​ប្រវត្តិ​ទំនាក់ទំនង​រវាង​លោក កឹ​ម សុខា និង​លោក សម រ​ង្ស៊ី និង​មានការ​ចរចា​គ្នា​របៀប​ណាខ្លះ​ទម្រាំ​ឈាន​ដល់​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ និង​ហេតុ​អ្វី​បានជា​នៅ​តែ​រក្សា​ទុក​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រ​ង្ស៊ីទៀត ? លោក កឹ​ម សុខា បាន​ឆ្លើយ​ថា ការ​មិនរំលាយ​គណបក្ស​ទាំង​ពីរ ព្រោះ​ចង់​រក្សា​អាសនៈដែល​បាន​ពី​ការ​បោះ​ឆ្នោត​មុន​ការ​រួបរួម​គ្នា ។

តំណាង​អយ្យការ ក៏​បាន​ចោទសួរ​អំពី​ការចេញ​សេចក្ដីថ្លែងការណ៍​រួម​ពេល​បង្កើត​គណបក្សសង្គ្រោះ​ជាតិ​ដែរ​ថា ហេតុ​អ្វី​បានជា​សេចក្ដី​ថ្លែងការណ៍​នោះ​ប្រកាស​ថា នឹង​សង្គ្រោះ​ប្រទេស​កម្ពុជា​ឲ្យ​ទាន់​ពេលវេលា បញ្ចប់​អំណាច​ដែល​បាន​បម្រើ​បរទេស​ឈ្លានពាន ។ ក្នុង​ពេល​នោះ ខាង​ភាគី​មេធាវី​រាជរដ្ឋាភិបាល​ក៏​បាន​ស្នើ
ឲ្យ​ចាក់​ឃ្លី​ប​វី​ដេ​អូ​មួយ ដែល​មាន​រូប​លោក សមរ​ង្ស៊ី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​បះបោរ និង​ឲ្យ​កម្លាំង​ទាហាន​ចូលរួម​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ជាដើម ។

ក្រោយ​ការ​ចាក់​ឃ្លី​ប​វី​ដេ​អូ​នេះ តំណាង​អយ្យការ​បាន​ចោទសួរ​ថា តើ​លោក កឹ​ម សុខា មាន​ជំហរដូច​លោក សម រ​ង្ស៊ី ដែរ​ឬ​យ៉ាងណា ? ប៉ុន្តែ​អតីតមេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​បដិសេធ​ថា លោក​គ្មានជំហរ​បែប​នោះ​ទេ គឺ​ជំហរ​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរតាម​បែប​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ មិនមែន​ជា​ការ​ដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​ឡើយ ៕​

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ