ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួនតម្រា​ចារ​ពី​លក្ខណៈ​មនុស្ស​ពិសពុល​៦​ប្រភេទ

4 ឆ្នាំ មុន

យោង​តាម​ក្បួនតម្រា​ចារ​ពី​មនុស្ស​ខូច​យ៉ាងនេះ​ថា តាម​ទម្លាប់​មនុស្ស​ទូទៅ​បាន​វាយតម្លៃ​មនុស្ស​តាម​លក្ខណៈ​ទ្រង់ទ្រាយ និង​សកម្មភាព​របស់​មនុស្ស​ជាក់ស្តែង ។ តទៅ​នេះ​ជា​លក្ខណៈ​៦​ចំណុច សម្រាប់​កត់សម្គាល់​មនុស្ស​មាន​ល្បិច​កល​៖ ១-​មនុស្ស​ប្រិច​ភ្នែក​ញាប់ តាម​ធម្មតា​មនុស្ស​ប្រភេទ​នេះ​តែងតែ​លួច​សម្លឹង​អ្នក​ដទៃ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍មិនល្អ អាច​ចាត់​ថា​ជា​ជន​មានចិត្ត​មិនល្អ និង​មាន​ល្បិច​កល​យ៉ាង​ពិសពុល…

យោង​តាម​ក្បួនតម្រា​ចារ​ពី​មនុស្ស​ខូច​យ៉ាងនេះ​ថា តាម​ទម្លាប់​មនុស្ស​ទូទៅ​បាន​វាយតម្លៃ​មនុស្ស​តាម​លក្ខណៈ​ទ្រង់ទ្រាយ និង​សកម្មភាព​របស់​មនុស្ស​ជាក់ស្តែង ។ តទៅ​នេះ​ជា​លក្ខណៈ​៦​ចំណុច សម្រាប់​កត់សម្គាល់​មនុស្ស​មាន​ល្បិច​កល​៖

១-​មនុស្ស​ប្រិច​ភ្នែក​ញាប់ តាម​ធម្មតា​មនុស្ស​ប្រភេទ​នេះ​តែងតែ​លួច​សម្លឹង​អ្នក​ដទៃ​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍មិនល្អ អាច​ចាត់​ថា​ជា​ជន​មានចិត្ត​មិនល្អ និង​មាន​ល្បិច​កល​យ៉ាង​ពិសពុល ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ចំពោះ​មនុស្ស​ប្រភេទ​នេះ ។

២-​មនុស្ស​អណ្តាត​វែង​ដូច​អណ្តាត​ពស់ គឺជា​មនុស្ស​ពូកែ​និយាយ ពូកែ​ខាង​វោហារ មាន​ជំនាញ​ខាង​បញ្ចុះបញ្ចូល​ឱ្យ​ជឿ​ស៊ប់​ដើម្បី​ទាញ​យក​ប្រយោជន៍ ។ ជន​ប្រភេទ​នេះ​មាន​អត្ត​ចរិត​ក្រឡិចក្រឡុច ពិសពុល រប៉ិលរប៉ូច​ពិបាក​ជឿ​ទុកចិត្ត​ណាស់ ។

៣-​អ្នក​ដែល​មាន​ធ្មេញ​ដុះ​មិន​ស្មើគ្នា និង​ចន្លោះ​ប្រហោង ជា​រឿយ​ៗ​ជា​អ្នក​និយាយ​សម្តី​ចេញ​ទៅ​ហើយ​មិន​ប្រកាន់​យកពាក្យ​សច្ចៈ គឺ​និយាយ​ឱ្យ​តែ​រួចពីមាត់ ហើយ​តែងតែ​និយាយ​ប៉ះពាល់​ទៅ​ដល់​អ្នក​ដទៃ និង​ជា​មនុស្ស​មាត់ដាច មិន​ចេះ​លាក់បាំង​រឿង​វ៉ា​វ​ដែល​ទទួល​បាន ។

៤-​មនុស្ស​ដើរ​ក្បាល​រុលទៅមុខ ជំ​ទើត​កែងជើង​ផុត​ពី​ដី ការ​បោះ​ជំហាន​បែប​នេះ ក្បួនហោរ​អាច​ទស្សន៍​ទាយ​បាន​ថា ភាគច្រើន​ជា​មនុស្ស​ពោរពេញ​ទៅ​ដោយ​ល្បិច​កល ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន យក​ល្អ​កុំ​យក​ខ្លួន​បៀត​ឱ្យ​សោះ ។

៥-​មនុស្ស​បបូរមាត់​ស្តើង​ចូល​ចិត្ត​ប្រឌិត​រឿង​មិន​ពិត ជា​មនុស្ស​លាក់ពុត​ត្បុត​ច្រើន មិន​ត្រូវ​ជឿជាក់​លើ​ពាក្យ​សម្តី​របស់​គេ​ពេក​ទេ និង​ជា​អ្នក​ចូល​ចិត្ត​និយាយ​ច្រើន និយាយ​អាក្រក់​ពី​អ្នក​ដទៃ ។

៦-​ចំពោះ​មនុស្ស​មាត់​វៀច​ពី​កំណើត គឺជា​ប្រភេទ​មនុស្ស​បាន​ត្រឹមតែ​ចាក់បណ្តោយ អ៊ឺ​អើ​តែ​មាត់​ប៉ុណ្ណោះ ហើ យ​ជួន​ពេល​ខ្លះ​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ក៏​បញ្ចេញ​នូវ​ពាក្យ​សម្តី​ទ្រគោះបោះបោក ពាក្យ​អសុរោះ​លើ​អ្នក​ដទៃ​ដើម្បី​រំសាយកំហឹង​ខ្លួន ដូច្នេះ​មនុស្ស​ប្រភេទ​នេះ​ពិបាក​រស់នៅ​ជាមួយ​បំផុត ។

ទោះជា​យ៉ាងណា នេះ​គឺ​គ្រាន់តែ​ជា​ក្បួន​ហោរាសាស្ត្រ​ប៉ុណ្ណោះ ពិត​ឬ​មិន​ពិត ត្រឹមត្រូវ អាក្រក់ ល្អ​យ៉ាងណា​នោះ អាស្រ័យ​លើ​លោក​អ្នកជា​អ្នក​សេពគប់​ផ្ទាល់ យើងខ្ញុំ​គ្មាន​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រិ​យ​មិត្ត​សាមី​លក្ខ ណៈ​រូប​ណា​នោះ​ទេ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ