បាង កា​យ៉ាក និង​តា​ញ់ មក​រា ប្ដេជ្ញា​យក​ឈ្នះ​ថៃ​ក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​«​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​ទី​១៥ កុម្ភៈ ស្អែក​នេះ ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។ កីឡាករ​កម្ពុជា​២​រូប​គឺ​បាង កា​យ៉ាក និង​តា​ញ់ មក​រា សុទ្ធតែ​ប្ដេ​ជា្ញ​យកឈ្នះ​កីឡាករ​ថៃ​ក្នុង ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ។

កីឡាករ តា​ញ់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ វិត​ថៈ​យ៉ា​យុទ្ធ និ​ធិ​ត​ណាយ​ក្វា​ម និង​បាង កា​យ៉ាក មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ ផេ​ត​ក្រៀង​ក្រៃ ត​.​សិលា​ឆ័​យ ។ អ្នក​និយម ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​នេះ​មានឱកាស​យកឈ្នះ​គូប្រកួត​តាម​ការ​ប្ដេជ្ញា​ចិត្ត​ឬ​អត់​ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​សុទ្ធ តែ​ជា​ជើង​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

តា​ញ់ មក​រា ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​ការ​មក​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ថ្វីដៃ​ប្រកួត​ប្រហាក់ប្រហែល​បែប​នេះ​ក៏​មិនមែន​ជា​រឿង​ស្រួលខ្លួន​ប៉ុន្មាន​នោះ​ដែរ ។ ដូច្នេះ​គូ​នេះ​អាច​ស៊ីសង​គ្នា​បាន ទើប​គេ​មិន​ហ៊ាន​ទស្សន៍​ទាយ លទ្ធផល​ទុក​មុន​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ​សម្រាប់​ការ​ប្រកួត​លើក​នេះ ។

ចំណែក​បាង កា​យ៉ាក ដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​លើក​នេះ​ក៏​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ទុក​មុន​ពី​រឿង​ចាញ់​ឈ្នះ​បាន​ដែរ ។ កីឡាករ​មាន​ប្រភព​មក​ពី​ខេត្តកោះកុង​រូប​នេះ​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​​ល្បីល្បាញ​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ​គ្រាន់តែ​មួយ​រយៈ​មកនេះ​គេ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ប៉ុណ្ណោះ ។ ប៉ុន្តែ​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ល្អ​ដូច​មុន​ដដែល ជា​ពិសេស​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​តែ​ម្ដង​ដែល​ធ្លាប់​ធ្វើ​ឱ្យ​គូប្រកួត​មាន​របួស​មិន​តិច​នាក់​នោះ​ទេ ។

រីឯ​កីឡាករ​ថៃ​ជា​គូប្រកួត​វិញ​ក៏​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​តិច​ឆ្នាំ​ទេ ។ ចាំ​មើល​បាង កា​យ៉ាក អាច​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ប្រជែង​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ឬ​អត់ ។

សម្រាប់​គូប្រកួត​មិត្តភាព​វិញ កីឡាករ អេ​លី​ត ភក្ដី មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ភី​ត​សាយ​ឈុ​ន ពៀក​ខា​ឃែ​រ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ខណៈ​គូប្រកួត​បើក​ឆាក​កីឡាករ ឌុន សុ​ភុ​ត មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ អេ​លី​ត សុខ​ចិន​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ