ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់! ជំងឺ​ស្រឡទែន អាច​​ឆ្លង​តាម​​របៀប​ណា​ខ្លះ​

4 ឆ្នាំ មុន

ជំងឺ​ស្រឡទែន ត្រូវ​បាន​រីក​រាលដាល​ដូច​គ្នា​នឹង​ជំងឺ​ផ្តាសាយ តាម​រយៈ​ដំណក់​ទឹកមាត់​ដែល​អាច​ប៉ះពាល់ ហឺត ឬ​លើ​ផ្ទៃ​អាកាស ហើយ​និង​ការ​ឆ្លង​ចូល​ទៅ​ក្នុង​មាត់ ឬ​ច្រមុះ​។ កូន​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​ពីរ​បី​ថ្ងៃ មុន​ពេល​រោគ​សញ្ញា​លេចឡើង និង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ​រោគ​សញ្ញា​កើត​មាន​។…

ជំងឺ​ស្រឡទែន ត្រូវ​បាន​រីក​រាលដាល​ដូច​គ្នា​នឹង​ជំងឺ​ផ្តាសាយ តាម​រយៈ​ដំណក់​ទឹកមាត់​ដែល​អាច​ប៉ះពាល់ ហឺត ឬ​លើ​ផ្ទៃ​អាកាស ហើយ​និង​ការ​ឆ្លង​ចូល​ទៅ​ក្នុង​មាត់ ឬ​ច្រមុះ​។

កូន​ក្មេង​អាច​ឆ្លង​ជំងឺ​នេះ​ពីរ​បី​ថ្ងៃ មុន​ពេល​រោគ​សញ្ញា​លេចឡើង និង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ​រោគ​សញ្ញា​កើត​មាន​។

ក្នុងអំឡុងពេល​នេះ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ដល់​អ្នក​ដទៃ​ជា​ពិសេស​ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ​ដែល​មិន​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​។

ប្រសិនបើ​អ្នកមាន​ជំងឺ​ស្រឡទែន អ្នក​អាច​ជួយ​ការពារ​កុំ​ឲ្យ​វា​រីក​រាលដាល​ដោយ ៖

  1. ជា​ទៀងទាត់ លាងដៃ​ជាមួយ​សាប៊ូ
  2. ប្រើ និង​យក​ក្រដាស​ទប់មាត់ ពេល​អ្នក​កណ្តាស់
  3. ជៀសវាង​ការ​ទៅ​សាលារៀន ឬ​ធ្វើការ យ៉ាង​ហោច​ណាស់ ៥ ថ្ងៃ បន្ទាប់​ពី​រោគ​សញ្ញា​របស់​អ្នក​បាន​វិ​វត្ត​ដំបូង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ