ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​ទាំង​៦​ ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត

4 ឆ្នាំ មុន

កំពុង​ខ្វល់​ចិត្តនឹង​បញ្ហា​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​មែន​ទេ? ​កុំ​បារម្ភ​! ការ​រួម​បញ្ចូល​អាហារ​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​គួរ​ឱ្យ​កត់សម្គាល់​។ ថា ​តើ​អាហារ​ទាំងនេះ​មាន​អ្វីខ្លះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ចៀស​ផុត​ការ​ឆ្លង​មេរោគ​ផ្សិត ៖ ១….

កំពុង​ខ្វល់​ចិត្តនឹង​បញ្ហា​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​មែន​ទេ? ​កុំ​បារម្ភ​! ការ​រួម​បញ្ចូល​អាហារ​មួយ​ចំនួន​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​នេះ​បាន​គួរ​ឱ្យ​កត់សម្គាល់​។ ថា ​តើ​អាហារ​ទាំងនេះ​មាន​អ្វីខ្លះ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ដើម្បី​ចៀស​ផុត​ការ​ឆ្លង​មេរោគ​ផ្សិត ៖

១. ខ្ទឹមស ៖ ក្រៅពី​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​ហើយ​នោះ ខ្ទឹមស​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​មិនល្អ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​និង​រំញោច​មុខងារ​ថ្លើម​ដើម្បី​បន្សាប​ជាតិពុល​បាន​យ៉ាង​ប្រសើរ​ផង​ដែរ​។

២. ខ្ទឹមបារាំង ៖ ខ្ទឹមបារាំង​ក៏​មាន​ប្រិ​ស​ទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់រោគ​ផ្សិត​ដែល​បង្ក​បញ្ហា​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ម្យ៉ាងវិញទៀត​ការ​រួម​បញ្ចូល​ខ្ទឹមបារាំង​ក្នុង​របប​អាហារ​អាច​ជួយ​កម្ចាត់​សារធាតុ​រាវ​ដែល​លើស​និង​បំបាត់​អាកា​រៈ​ហើមពោះ​ដែល​ជា​បញ្ហា​តែង​កើត​មាន​លើ​ស្ត្រី​ដែល​ឆ្លង​មេរោគ​ផ្សិត​ទៀត​ផង​។

៣. ប្រេងដូង ៖ បិ​រ​មា​ណ​នៃ​អាស៊ីត lauric និង caprylic ក្នុង​ប្រេងដូង​ជា​អ្វី​ដែល​ជួយ​ការពារ​អ្នក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​។ ការ​ទទួលទាន​ប្រេងដូង​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។

៤. ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត​ផង​ដែរ​តាម​រយៈ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ផ្ទុក​។ ការ​ទទួលទាន​ប្រេង​អូ​លីវ​ក៏​ប្រសើរ​ចំពោះ​សុខភាព​បេះដូង​គួរ​ឱ្យ​កត់សម្គាល់​។

៥. ខ្ញី ៖ ការ​ទទួលទាន​តែ​ខ្ញី​ជា​ប្រចាំ​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​។

៦. គ្រាប់​ល្ពៅ ៖ ជា​អាហារ​សម្រន់​ដ៏​ល្អ​បំផុត​មួយ​ដែល​ជួយ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្សិត​លើ​ប្រដាប់​ភេទ​។ គ្រាប់​ល្ពៅ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ទប់ស្កាត់​ការ​រលាក​។ អាស៊ីត​ខ្លាញ់​ល្អ​នេះ​ក៏​មាន​លក្ខណៈសម្បត្តិ​កម្ចាត់រោគ​ផ្សិត​ផង​ដែរ​។ ប្រភព​ដ៏​ប្រសើរ​ផ្សេង​ទៀត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់​។

សម្គាល់​៖ ប្រសិនបើ​អ្នក​ចង់​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត អាហារ​មួយ​ចំនួន​ខាង​លើ​គួរ​ត្រូវ​បាន​ទទួលទាន​ជា​ប្រចាំ ឬ​រួម​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ ដើម្បី​ជា​ការ​ប្រសើរ​ថែម​ទៀត​នោះ អ្នក​ក៏​គួរ​ចៀសវាង​ទទួលទាន​អាហារ​និង​ភេស្ជជៈ​ផ្អែម​លើស​កម្រិត​។ ហើយ​គ្រឿង​ស្រវឹង​ក៏​គួរ​ត្រូវ​បាន​កាត់​បន្ថយ​ដូច​គ្នា​! (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ