ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១គ្រួសារ​​ធ្វើសកម្មភាព​​ច្រើនលើក តែរត់រួច មកអស់លក្ខណ៍ត្រឹមបន្ទប់ជួល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​ និង​ប្អូនជីដូនមួយ​នឹង​គ្នា​ត្រូវ​​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន ​បន្ទាប់​ពី​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវអស់​​ជា​ច្រើន​ថ្ងៃ​សង្ស័យ​ថា​ ជន​ទាំង៣នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.ក​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់​ច្រើន​លើក​កាលពី​ពេល​កន្លង​មក​ហើយ​តែងតែមាន​វាសនា​បាន​គេច​រួចខ្លួន​រហូត​នោះ​។ ការ​ចាប់ខ្លួនជនសង្ស័យទាំង​៣នាក់​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១​…

រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​និង​ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ប្ដី​ប្រពន្ធ​ និង​ប្អូនជីដូនមួយ​នឹង​គ្នា​ត្រូវ​​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ចាប់ខ្លួន ​បន្ទាប់​ពី​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវអស់​​ជា​ច្រើន​ថ្ងៃ​សង្ស័យ​ថា​ ជន​ទាំង៣នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.ក​ម៉ូតូ​បាន​សម្រេច​ជា​បន្តបន្ទាប់​ច្រើន​លើក​កាលពី​ពេល​កន្លង​មក​ហើយ​តែងតែមាន​វាសនា​បាន​គេច​រួចខ្លួន​រហូត​នោះ​។

ការ​ចាប់ខ្លួនជនសង្ស័យទាំង​៣នាក់​​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១​ ស្ថិត​​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាមប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​​ខាងលើនេះ​ រួម​មាន​១-​ឈ្មោះ​ពុង ម៉េ​ង​លាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដែក ត្រូវជា​បងប្អូនជីដូន​មួយ​របស់​ស្ត្រីឈ្មោះ​សុខ ពៅ​​ ​២-​ឈ្មោះ សុខ មាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងដែក ត្រូវជា​ប្តី និង​​៣-ឈ្មោះ សុខ ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ត្រូវជា​ប្រពន្ធ​ និងជា​បងប្អូនជីដូនមួយរបស់​ឈ្មោះពុង ម៉េងលាង ។ ​ជនសង្ស័យទាំង​២នាក់​​ប្តីប្រពន្ធ និង​​បងប្អូនជីដូនមួយ​ស្នាក់​នៅ​បន្ទប់​ជួល​ជាប់​គ្នា​ នៅ​ក្នុង​ភូមិឃុំកើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្នោត ឃុំ​ស្រី​សន្ធរ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​ជាមួយ​គ្នា​ផងដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា កន្លង​មក ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ក​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សម្រេច​ជា​បន្តបន្ទាប់ ហើយ​តែងតែរត់​​គេចខ្លួន​រួច​រហូត ។​ ក្រោយ​ពី​មាន​សកម្មភាព​ខាងលើ​នោះ​កើតឡើង កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​និង​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ផង​ទើប​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ ។ ​លុះដល់​វេលា​ម៉ោង​​កើតហេតុ​ខាងលើ ទើប​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​នៅ​ចំណុច​បន្ទប់​ជួល​ជាន់​ទី​១ ស្ថិត​​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ក្រោយ​ពេល​ចាប់ខ្លួនជនសង្ស័យទាំង​៣នាក់​ខាងលើ ​នគរបាល​បាន​ដកហូត​សម្ភារៈ​មួយ​ចំនួន​រួម​មាន​ស្លាក​លេខ​ម៉ូតូ​ចំនួន​២​បន្ទះ​, ​សោ.​សម្រាប់​ដោះ​គ្រឿង​ម៉ូតូ, ​ឧបករណ៍​សម្រាប់​កាច់​សោ​.ក​ម៉ូតូ ព្រមទាំង​សម្ភារៈ​ពាក់ព័ន្ធ​ទៅ​នឹង​មធ្យោបាយ​ធ្វើ​សកម្មភាព​លួច​មួយ​ចំនួន​ទៀត​ផង​ដែរ​ ។ ​បន្ទាប់​មក​ជនសង្ស័យ​ទាំង៣នាក់​នេះ​ត្រូវ​បានសមត្ថកិច្ច​​នាំ​យក​ទៅធ្វើការ​​សាកសួរ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ