ក្នុង​បុរី​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ ទុក​សំរាម​​ជា​កាដូ​ជូន​អភិបាល​ខណ្ឌ


រាជធានី​ភ្នំពេញ ៖ ដី​ឡូ​តិ៍​ទំនេរ​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ម្ចាស់​គេ​ទើប​ចាក់​ដី​បំពេញ​ត្រូវ​បាន​ក្លាយ​ជា​ទីកន្លែង​សម្រាប់​អ្នក​រស់នៅ​មួយ​ចំនួន​តូច​ក្នុង​បុរី​សំណង់​លំនៅ​ឋាន​វាល​ស្បូវ និង​បុរី លឹ​ម ឈាង​​​ហាក់ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ នាំ​គ្នា​យក​សំរាម​ទៅ​ចោល​នៅ​ទីនោះ​យ៉ាង​អណាធិបតេយ្យ​បំផុត ខណៈ​ពុំ​មាន​មន្ត្រី​អាជ្ញាធរ​ជំនាញ​ណា​ចុះ​អប់រំ​ណែនាំ​ដល់​ពួក​គេ​ពី​ការ​វេច​ខ្ចប់ និង​រក្សា​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​រស់នៅ​ក្បែរ​តំបន់​នោះ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា សំរាម​ដែល​មាននៅ​លើ​ដី​ឡូ​តិ៍​ទុក​ចោល គឺ​កើតឡើង​ដោយសារ​បងប្អូន​ពលរដ្ឋ​ក្រុម​កម្មករ​សំណង់​ធ្វើ​ផ្ទះ​ល្វែង និង​បុរី​ជា​ច្រើន​កន្លែង ហើយ​ម្ចាស់ផ្ទះ​បុរី​ខ្លះ​តែងតែ​ឧស្សាហ៍​នាំ​គ្នា​យក​សំរាម​ទៅ​បោះចោល​ទៅ​ទីនោះ​ជា​បន្តបន្ទាប់ និង​តែងតែ​យក​ទៅ​បោះចោល​នៅ​ពេល​ល្ងាច ពោល​គឺ​ចន្លោះ​ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ ។

នាង​បន្ថែម​ថា កន្លង​ទៅ នាង​ក៏​ស​ង្គេ​ត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ដែល​រស់នៅ​ក្នុង​បុរី ក៏​ធ្លាប់​យក​ទៅ​បោះចោល​ជា​អន្លើ​ៗ​ផង​ដែរ ខណៈ​ដែល​មួយ​ចំនួន​ធំ គេ​បាន​រៀបចំ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ទុក​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រង់ចាំ​រថយន្ត​ដឹក​សំរាម​ទៅ​ទទួលយក ។

តាម​ការ​បញ្ជាក់​ពី​អ្នក​រស់នៅ​ក្នុង​បុរី​លំនៅ​ដ្ឋា​ន​វាល​ស្បូវ និង​បុរី លឹ​ម ឈាង​ហាក់ បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​ក្នុង​១​អាទិ​ត្រ គឺ​មាន​រថយន្ត​សំរាម​តែង​ទៅ​ទទួលយក​សំរាម​២​ដង ដូច្នេះ​ហើយ​សំរាម​​ដែល​កើត​មាននៅ​ដី​ឡូ​តិ៍​ដែល​គេ​ទុក​ចោល​នោះ គឺ​កើតឡើង​ដោយសារ​បុគ្គល​ខ្វះ​ការ​យល់​ដឹង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​បរិស្ថាន​អនាម័យ​សង្គម និង​ជះក្លិន​អា​សោច​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាដើម ។

ជុំវិញ បាតុភាព​ខាងលើ​នេះ​ដែរ លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ថ្លែងប្រាប់​កោះ​សន្តិភាព តាម​រយៈ​ប្រព័ន្ធ​ទំនាក់ទំនង​អេ​ឡិច​ត្រូ​និ​ច WhatApp នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុ​ម្ភះ ឆ្នាំ​២០២០​នេះ​ឱ្យ​ដឹង​ថា ៖ កន្លង​មក​លោក​ពុំ​ធ្លាប់​បាន​ទទួល​ព័ត៌មាន​ពី​បញ្ហា​ខាងលើ​នេះ​ឡើយ ដូច្នេះ​​ហើយ​បន្ទាប់​ពី​បានដឹង​ហើយ​នោះ លោក​នឹង​ចាត់​មន្ត្រី​ឱ្យ​ចុះ​ធ្វើ​ការងារ​នេះ ឱ្យ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ថែរក្សា​បរិស្ថាន​អនាម័យ​ក្នុង​មូលដ្ឋាន​ឱ្យ​បាន​ល្អ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ