ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​ព្រះ​សី​ហនុមាន​សុខភាព​មិន​ប្រក្រតី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​ព្រះ​សីហ​នុ ចំនួន​២០​នាក់ មាន​សុខភាព​មិន​ប្រក្រតី ។…

រាជធានី​ភ្នំពេញ ៖ អភិបាលខេត្ត​ព្រះ​សីហ​នុ​លោក គួ​ច ចំរើន បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​២០​នាក់​នៅ​លើ​កប៉ាល់​ដែល​ចត​នៅ​ព្រះ​សីហ​នុ ចំនួន​២០​នាក់ មាន​សុខភាព​មិន​ប្រក្រតី ។ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ​ថា មនុស្ស​ដែល​នៅ​លើ​កប៉ាល់​មិន​មាន​ជនជាតិ​មក​ពី​ទីក្រុង​វូ​ហាន​នោះ​ទេ គឺ​មាន​តែ​ជនជាតិ​ចិន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ​និ​ជន ។

លោក​ថា បើ​តាម​ក្រុម​គ្រូពេទ្យ​មក​តាម​កប៉ាល់​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​មក​តាម​កប៉ាល់​ចំនួន​២០​នាក់​មាន​សុខភាព​មិន​ប្រក្រតី ក្នុង​នោះ​មាន​ជំងឺ​ក្រពះ និង​ជំងឺ​ផ្សេង​ៗ ។ លោក​បញ្ជាក់​ថា ៖«​ទោះបីជា​អ្នក​២០​នាក់ មាន​សុខភាព​មិន​ប្រក្រតី​មែន តែ​មិន​មាន​ន័យ​ថា គាត់​មាន​ផ្ទុក​ជំងឺ​កូ​រ៉ូ​ណា​ថ្មី​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​វិភាគ​ពី​គ្រូពេទ្យ​យើង​សិន ។ ខ្ញុំ​សូម​ប្រាប់​ថា គាត់​ទាំងនោះ​មាន​សុខភាព​មិន​ប្រក្រតី​» ។

លោក​បន្ត​ថា វិធានការ​ដែល​ក្រុម​គ្រូពេទ្យ​កម្ពុជា​យើង​បាន​ឯកភាព​គ្នា​រួច​ហើយ ដោយ​ក្រុម​គ្រូពេទ្យ​របស់​យើង​បាន​ឡើង​ទៅ​កប៉ាល់ ដោយ​យក​សំណាក់​របស់​អ្នក​ទាំង​២០​នាក់ និង​ត្រៀម​ដាក់​តាម​ឧ​ទ្ធ​ម្ភ​ចក្រ​ទៅ​ធ្វើការ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ ។ លោក​បន្ត​ថា ៖«​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ម៉​ត់​ចត់​ចំពោះ​ករណី​អ្នកមាន​សុខភាព​មិន​ប្រក្រតី​នេះ ដើម្បី​បញ្ជាក់​ជូន​សាធារណៈជន​ថា មាន ឬ​មិន​មាន​ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នេះ ។ ចំពោះ​អ្នក​ដែល​មាន​សុខភាព​មិន​ប្រក្រតី​នេះ​» ។

លោក​អភិបាលខេត្ត​បាន​លើក​ឡើង​ទៀត​ថា អ្នក​ដែល​សង្ស័យ​នេះ​រង​ចាំ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​សិន​មិន​ឲ្យ​ចាក​ចេញពី​កប៉ាល់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​រថយន្ត​ទៅ​ដល់​កន្លែង​ចាកចេញ​តែ​ម្តង ។ ពេល​នេះ​សមត្ថកិច្ច​បាន​កំពុង​រៀបចំ​ឯកសារ​ចាក​ចេញពី​កម្ពុជា ។ លោក​បញ្ជាក់​ថា ៖«​តៃកុង​ឡាន​ដឹង​ទៅ​ត្រូវធ្វើ​អ្នកបកប្រែ​ផង ហើយ​បើ​ដល់​ជណ្តើរយន្ត​ហោះហើរ​មិន​ទាន់​បើកទ្វារ​នោះ​តៃកុង​ឡាន​កុំ​បើកទ្វារ​ឡាន ។ សូ​ម្បី​ឈឺ​ចូល​បន្ទប់ទឹក ក៏​មិន​ត្រូវ​ឈប់​ដែរ គឺ​ទៅ​ឲ្យ​ដល់​យន្តហោះ​តែ​ម្តង ។ ដូច្នេះ​យើង​ត្រូវ​ការពារ​ឲ្យ​ចប់​សព្វគ្រប់ ដើម្បី​ងាយស្រួល​ដោះស្រាយ និង​ឆ្លើយ​ជាមួយ​ប្រជាជន​» ។ លោក​បន្ត​ថា រថយន្ត​ដែល​ដឹក​អ្នក​ដែល​មាន​សុខភាព​មិន​ប្រក្រតី​នោះ នៅ​ពេល​ជូន​ដំណើរ​រួច​ហើយ ត្រូវ​យក​មក​កន្លែង​កប៉ាល់​វិញ​ដើម្បី​ឲ្យ​ខាង​ក្រុម​គ្រួ​ពេទ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ខាង​កម្ពុជា​មាន​ទាំង​សមត្ថកិច្ច ក្រុម​គ្រូពេទ្យ តៃកុង​ឡាន សរុប​ប្រមាណ​៧០​នាក់​ត្រូវ​ធ្វើការ​តាមដាន​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ និង​កុំ​មានការ​សង្ស័យ​ឆ្លង​ជំងឺ​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល​ក៏​បាន​ស្រង់​ឈ្មោះ​ដែល​ធ្វើការ និង​ករណី​អ្នកមាន​សុខភាព​មិន​ប្រក្រតី ដើម្បី​ធ្វើ​វិធានការ​ការពារ និង​បាញ់​សម្លាប់​មេរោគ កុំ​ឲ្យ​មានការ​រីក​រាលដាល​ជំងឺ​នេះ ។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន បាន​ឲ្យ​ដឹង​ថា​ក្រសួង​មាន​ក្រុម​គ្រូពេទ្យ​ជា​ប្រចាំ​ដើម្បី​ពិនិត្យ​តាមដាន​អ្នក​នៅ​លើ​កប៉ាល់​និង​ជួប​អ្នកជំងឺ​ដែល​ថា​មាន​អាកា​រៈ​មិន​ស្រួល​ដោយ​ធ្វើការ​វិនិច្ឆ័យ​ទៅ​តាម​នី​វិធី​របស់​ក្រសួង ។ លោកស្រី​បញ្ជាក់​ថា ៖«​នៅ​លើ​កប៉ាល់​បើសិន​មាន​បុ​គ្គ​ណាមួយ​ថា សង្ស័យ​ថា ឆ្លង​ជំងឺ​កូ​រ៉ូ​ណា​នោះ យើង​នឹង​យក​វត្ថុ​វិភាគ​ដែល​យើង​ត្រៀម​នោះ​ធ្វើការ​វិភាគ និង​ពិនិត្យ​យក​ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។ អ្នក​ដែល​សង្ស័យ​កើត​ជំងឺ​កូ​រ៉ូ​ណា​នោះ​នឹង​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​លើ​កប៉ាល់ ដោយ​មិន​ឲ្យ​មាន​រស់នៅ​ជាមួយ​អ្នក​ផ្សេង​ទៀត​ទេ ។ អី​ញ្ចឹ​ង​ជា​ដំណាក់កាល​នេះ​គាត់​នៅ​ដាច់​ដោយ​ឡែ​ង​ពី​គេ​សិន ដោយ​រង​ចាំ​លទ្ធផល​ទើប​យើង​ចាត់ចែង​ជា​ក្រោយ​» ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន​ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ធ្វើ​ដំណើរ​ចេញពី​កប៉ាល់​មាន​សំបុត្រ​យន្តហោះ​បន្ត​ជើង ។ ពេល​នេះ​កំពុង​ត្រៀម​យន្តហោះ​ដឹក​អ្នក​ទាំងនោះ​ពី​ព្រ​លាន​យន្តហោះ​កងកេង ព្រះ​សីហ​នុ​ទៅ​ព្រ​លាន​យន្ត​ភ្នំពេញ ហើយ​បន្ត​ជើង​តែ​ម្តង​ដែល​ប៉ាន់ស្មាន​ចំនួន​៥០​នាក់ ។ លោក​បន្ត​ថា ពេល​នេះ​ខាង​អាកាសចរណ៍​ស៊ី​វិល​បាន​កំពុងធ្វើការ និង​កំណត់​យក​ក្រុមហ៊ុន​មួយ​ណា ។ ជាង​នេះ​ការ​ដឹកនាំ​នេះ​ក៏​ប្រើប្រាស់​រថយន្តក្រុង​១៥​គ្រឿង ដឹក​ទៅ​ព្រ​លាន​យន្ត​កងកេង រួច​ហើយ​ហោះ​មក​ភ្នំពេញ ដើម្បី​បន្តដំណើរ​ដែល​គេ​ចង់ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ