រាជធានីភ្នំពេញ ៖ អតិថិជន និងអ្នកគាំទ្រដែលបានចូលរួមកម្មវិធីទស្សនាការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស ដោយមានការសម្តែងជូនពិសេសពីក្រុមតូច SWSB និង ក្រុម Mustache Band ផងនោះ អាចនឹងចាប់អារម្មណ៍ថា ក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា បានតុបតែងខ្លោងទ្វារនៅតាមផាប់នីមួយៗដោយមានឈ្មោះ Etihad Stadium ដែលបង្កប់នូវចម្ងល់ថា តើឈ្មោះនោះមានន័យដូចម្តេច?
Etihad Stadium គឺជាកីឡដ្ឋានបាល់ទាត់ដ៏ធំ និងល្បីលំដាប់លេខរៀងទី៦ សម្រាប់ការប្រកួតក្របខណ្ឌ Premiere League នៅចក្រភពអង់គ្លេស ដែលស្ថិតក្នុងទីក្រុង Manchester ហើយក៏ជាកន្លែងហ្វឹកហាត់បាល់ទាត់ជាប្រចាំរបស់ក្លឹប Manchester City និងការប្រកួតផ្សេងៗរាល់ពេលដែលក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះផងដែរ ។
កីឡដ្ឋាន Etihad ត្រូវបានសាងសង់ឡើងនៅឆ្នាំ២០០២ ដើម្បីទទួលរៀបចំប្រកួតអូឡាំពិក នៅឆ្នាំនោះ ហើយកីឡដ្ឋាននេះអាចផ្ទុកអ្នកចូលរួមទស្សនាផ្ទាល់រហូតដល់ ៥៥,០៩៧ នាក់ ដោយឡែកនៅពេលបច្ចុប្បន្នកីឡដ្ឋានមួយនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ប្រកួតជើងឯកកីឡាប្រដាល់ពិភពលោក និងប្រកួតលីកបាល់ឱបចក្រភពអង់គ្លេសផងដែរ ។
កីឡដ្ឋាន Etihad នេះត្រូវបានសាងសង់ឡើងដោយចំណាយថវិកាជាង ១៤៤ លានដុល្លារអាមេរិក ក្រោយមកកីឡដ្ឋាននេះទទួលបានការកោតសរសើរលើរចនាបថរបស់ខ្លួន និងឈ្នះបានពានរង្វាន់ពីវិទ្យាស្ថានភូមិន្ទនៃស្ថាបត្យកម្មអង់គ្លេស ឆ្នាំ ២០០៤ និងពានរង្វាន់លើការច្នៃប្រឌិតថ្មីឆ្នាំ ២០០៣ ពីវិទ្យាស្ថានវិស្វកម្មសំណង់សម្រាប់ការរចនាប្រកបដោយភាពពិសេស ។
កីឡដ្ឋាននេះក៏បើកទទួលស្វាគមន៍ភ្ញៀវចូលទស្សនាជាប្រចាំផងដែរ គឺចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង ១០: ៣០ នាទីព្រឹកតទៅ ដោយគ្រាន់តែបង់ថ្លៃសំបុត្រចូលទស្សនាតម្លៃប្រហែល ២៣ដុល្លារអាមេរិកក្នុងម្នាក់សម្រាប់មនុស្សពេញវ័យ ។ ដោយសារតែភាពល្បីល្បាញរបស់ក្លឹប និងប្រាក់ចំណូលដែលរកបានពីការចូលទស្សនា ការលក់វត្ថុអនុស្សាវរីយ៍ និងភាពជាដៃគូសហពាណិជ្ជកម្មផ្សេងៗរបស់ក្លឹបបានធ្វើអោយក្លឹប Manchester City ក្លាយជាក្លឹបល្បីខ្លាំងមួយលើពិភពលោក ។
ដូច្នេះក្នុងនាម ស្រាបៀរ កម្ពុជា ជាដៃគូល្អឥតខ្ចោះមួយរបស់ក្លឹបទើប ស្រាបៀរ កម្ពុជា លើក យកក្លោងទ្វាររបស់ក្លឹបអោយអ្នកគាំទ្របានស្គាល់ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ