ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ទ ៖ រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ…

ខេត្តសៀមរាប​ទ ៖ រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​ទាំងអស់​សរុប​ចំនួន​២១៥​នាក់ ។

យោង​តាម​សេចក្តីសម្រេច​ស្ដី​ពី​ការ​ធ្វើ​សមាហរណកម្ម​បុគ្គលិក និង​ការ​រៀបចំ​មុខ​តំណែង​គ្រប់គ្រង​នៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​ដែល​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នា​ពេល​នេះ គឺ​បាន​មក​ពី​ការ​ច្របាច់​បញ្ចូល​ពី​ការិយាល័យ​ជំនាញ​នានា នៅ​ថ្នាក់​ស្រុក​សរុប​ចំនួន​១៣​ការិយាល័យ មាន​បុគ្គលិក​ជាក់ស្ដែង​ចំនួន​៥៧​រូប ក្នុង​នោះ​ស្រី​ចំនួន​១៦​នាក់ ។

ការ​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង​នា​ពេល​នេះ គឺជា​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​ក្រោម​ជាតិ កាន់តែ​មាន​ភាពរឹងមាំ តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដ៏​ពេញលេញ​ក្នុង​ការ​បង្កើត​ជំរុញ និង​ធ្វើ​ឲ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ស្រប​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ និង ដើម្បី​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន នៅ​ថ្នាក់​រដ្ឋបាល​ក្រុង​ក្នុង​ការ​សម្របសម្រួល ដឹកនាំ​គ្រប់​សកម្មភាព ឬ​កិច្ច​ការងារ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

ក្នុង​បរិបទ​ប្រទេស​កម្ពុជា ការ​អនុវត្ត​គោលនយោបាយ​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ មាន​គោលបំណង​សំខាន់​ៗ​ចំនួន​៣​រួម​មាន ៖ ទី​១-​ពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​ឲ្យ​ចាក់​គ្រឹះ​រហូត​ដល់​មូលដ្ឋាន​តាម​រយៈ​ការ​បោះ​ឆ្នោត​បង្កើត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ ។ ទី​២- លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​រយៈ ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់​មូលដ្ឋាន សំដៅ​ផ្ទេ សិទ្ធិ​អំណាច មុខងារ និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឲ្យ​មានការ​ទទួលខុសត្រូវ​ច្បាស់ លាស់​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ។

ទី​៣-​លើកកម្ពស់​ការ​ចូលរួម និង​ភាព​ជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង ដឹកនាំ និង​អភិវឌ្ឍ​មូលដ្ឋាន​របស់​ខ្លួន សំដៅ​ចូលរួម​កាត់ បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​គុណ ភាព​ជីវិត​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ