ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់ទុក​សំណាងធំ !

4 ឆ្នាំ មុន
  • ភ្នំពេញ

មេរោគ​កាច​សាហាវ​ឈ្មោះ កូ​រ៉ូ​ណាវីរុស​…​បាន​សម្លាប់​មនុស្ស​ជាង​មួយ​ពាន់​នាក់​ហើយ​នៅ​ប្រទេស​ចិន​…​បាន​ឆ្លង​រាលដាល​ជាង​៤​ម៉ឺន​នាក់​ហើយ​… រួម​ទាំង​ប្រទេស​ជាង​២០​នៅ​លើ​សកលលោក ។ ប្រភព​ព័ត៌មាន​ផ្លូវ​ការណ៍​នៅ​កម្ពុជា​យើង​…​មក​ដល់​ម៉ោង​នេះ ថ្ងៃនេះសម្រាប់​ថ្ងៃ​១២ កុម្ភៈ​…​ពិតមែន​ជា​ប្រទេស​ស្និទ្ធ​បំផុត​ជាមួយ​ប្រទេស​ចិន​…​ពិតមែន​មាន​ចិន​ចេញចូល​ច្រើន​…ពិតមែន​មាន​អ្នកទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​…​ប៉ុន្តែ​អត់​ទាន់​មាន​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​…​ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​នៅឡើយ​ទេ​…​ដែល​មាន​តែ​ចិន​ម្នាក់​ប៉ុណ្ណោះ ដែល​បានជា​សះស្បើយ​…​វិល​ទៅ​ស្រុក​វិញ​ផុត​ហើយ ។ កម្ពុជា​យើង​…​មិនមែន​មិន​ភ័យ​ខ្លាច​ទេ​…​ស្ទើរ​គ្រប់​គ្នា…

មេរោគ​កាច​សាហាវ​ឈ្មោះ កូ​រ៉ូ​ណាវីរុស​…​បាន​សម្លាប់​មនុស្ស​ជាង​មួយ​ពាន់​នាក់​ហើយ​នៅ​ប្រទេស​ចិន​…​បាន​ឆ្លង​រាលដាល​ជាង​៤​ម៉ឺន​នាក់​ហើយ​… រួម​ទាំង​ប្រទេស​ជាង​២០​នៅ​លើ​សកលលោក ។

ប្រភព​ព័ត៌មាន​ផ្លូវ​ការណ៍​នៅ​កម្ពុជា​យើង​…​មក​ដល់​ម៉ោង​នេះ ថ្ងៃនេះសម្រាប់​ថ្ងៃ​១២ កុម្ភៈ​…​ពិតមែន​ជា​ប្រទេស​ស្និទ្ធ​បំផុត​ជាមួយ​ប្រទេស​ចិន​…​ពិតមែន​មាន​ចិន​ចេញចូល​ច្រើន​…ពិតមែន​មាន​អ្នកទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​…​ប៉ុន្តែ​អត់​ទាន់​មាន​អ្នក​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​…​ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​នៅឡើយ​ទេ​…​ដែល​មាន​តែ​ចិន​ម្នាក់​ប៉ុណ្ណោះ ដែល​បានជា​សះស្បើយ​…​វិល​ទៅ​ស្រុក​វិញ​ផុត​ហើយ ។

កម្ពុជា​យើង​…​មិនមែន​មិន​ភ័យ​ខ្លាច​ទេ​…​ស្ទើរ​គ្រប់​គ្នា ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​…​អ្នក​ណា​មិន​ភ័យ​ខ្លាច ?​…​គ្រាន់តែ​ខ្លះមាត់ដាច ស៊ី​អំបិល​ប្រហុក​…​ចេះ​តែ​ប្រ​កូកប្រកាស​ខ្យល់​តែ​ប៉ុណ្ណោះ​…​រឿង​ភ័យ​ខ្លាច​នៅ​តែ​ភ័យ​…​នៅ​តែ​ដេក​ព្រួយ ។

ប៉ុន្តែ​កម្ពុជា​យើង​…​ចាត់ទុកជាប្រទេស​មានសំណាង​ណាស់​…​សំណាង​ធំ​មែនទែន «​ដូច​ទេវតា​ប្រទាន​»…​។ ទេវតា​ស្រុក​ខ្មែរ​ពិតជា​មាន «​ព្រះ​នេត្រ​ទិព្វ​»…​ចេះ​បញ្ចៀស​បានការ​ចម្លង​កូ​រ៉ូ​ណា​ចូល​ស្រុក​…​ឬ​ទំនង​បែប​ទេវតា​ដែល​មាន​ភ្នែក​ទិព្វ​…​មើលឃើញ​វិស័យ​សុខាភិបាល​នៅ​ទន់ខ្សោយ​ជាងគេ​ទេ​ដឹង? បានជា​ខំ​បញ្ចៀស​ប​វៀស​ចៀស​ឆ្ងាយ​ទៅ​…​េ​ហ ! េ​ហ !