ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ថា ការ​ប្រកាស​បិទ​រោងចក្រ ឬ​ព្យួរការងារ​បណ្តោះអាសន្ន​ពី​និយោជក និង​រាជរដ្ឋាភិបាល​ជា​រឿង​ព្រួយបារម្ភ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេ​សហជីព​មួយ​រូប​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ប្រកាស​បិទ​រោងចក្រ ឬ​ព្យួរការងារ បណ្តោះអាសន្ន​មួយ​ចំនួន​ពី​និយោជក និង​រាជរដ្ឋាភិបាល​ជា​រឿង​គួរ​ឲ្យ​ព្រួ​បារម្ភ ពិសេស​នោះ​កម្មករនិយោជិត​តែ​ម្តង​ដែល​ជួប​បញ្ហា ។ លោក​ប៉ាវ…

រាជធានី​ភ្នំពេញ ៖ មេ​សហជីព​មួយ​រូប​បាន​សម្តែង​ក្តី​បារម្ភ​ថា ការ​ប្រកាស​បិទ​រោងចក្រ ឬ​ព្យួរការងារ បណ្តោះអាសន្ន​មួយ​ចំនួន​ពី​និយោជក និង​រាជរដ្ឋាភិបាល​ជា​រឿង​គួរ​ឲ្យ​ព្រួ​បារម្ភ ពិសេស​នោះ​កម្មករនិយោជិត​តែ​ម្តង​ដែល​ជួប​បញ្ហា ។

លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ​នេះ ថា​ការ​ប្រកាស​បិទ​រោងចក្រ និង​ព្យួរការងារ​របស់​កម្ពុជា​បណ្តោះអាសន្ន​នេះ បញ្ហា​ដែល​ជួប​ភ្លាម​ៗ​នៅ​ពេល​រោងចក្រ​ព្យួរ​អត់​ការងារ​ធ្វើ យើង​ឃើញ​មាន​ហេតុផល​លំបាក​បី ទី​១- និយោជក​ជួបនឹង​បញ្ហា​ចង្វាក់​ផលិតកម្ម ។ ទី​២-​កម្ម​ការ​និយោជិត និង​បាត់បង់​ប្រាក់​ចំណូល​ប្រចាំខែ ដោយសារ​អត់​ការងារ​ធ្វើ ព្រោះថា នៅ​ក្នុង​ផ្លូវច្បាប់​នីតិវិធី​ការ​ព្យួរការងារ​គេ គ្រាន់តែ​ឲ្យ​និ​យោគ​ផ្តល់​ប្រាក់ខែ តែ​ការ​ស្នាក់​នៅ​ដល់​កម្មករ ។

ដូច្នេះ​ប្រាក់​ផ្តល់​ថ្លែ​ស្នាក់​នៅ​នេះ​តិច​តូច ហើយ​បញ្ហា​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​កម្មករ ចំពោះ​ការ​ចំណាយ​រាល់ថ្ងៃ និង​ពិសេស​នោះ គឺ​បំណុល​ធនាគា ។ និង​ទី​៣- ជា​ឱកាស​ដល់​អ្នក​និ​យោគ​ដែល​មាន​ល្បិច​កិច្ច​ខិលខូច ដោយ​ឆ្លៀតឱកាស​បិទទ្វារ​រោងចក្រ ដោយ​រត់​ចោល​មិន​ធ្វើការ​ទូរ​ទាត់​សំណង​ដល់​កម្មករ ។ ទោះបី​សម្តែង​ក្តី​បារម្ភ​លើ​បញ្ហា​នេះ​យ៉ាងណា​ក្តី លោក ប៉ាវ ស៊ី​ណា ក៏​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ជជែក​ពិភាក្សា​គ្នា​លើ​ការ​ដោះស្រាយ​ជូន​កម្មករ​នៅ​ពេល​បិទ​រោងចក្រ ឬ​ព្យួរការងារ​កម្មករ​នៅ​ពេល​ខាង​មុខ​នោះ​ទេ ។

លោក​ប៉ាវ ស៊ី​ណា ក៏​បាន​គូសបញ្ជាក់​ថា ៖«​រឿង​បិទ​រោងចក្រ ឬ​ព្យួ​ការងារ​នេះ ខ្ញុំ​គិត​ថា មិនមែន​ជា​រឿង​តូច​នោះ​ទេ គឺ​ប៉ះពាល់​ធំ ហើយ​ព្រួយបារម្ភ​ព្រោះថា មុន​ពេល​វិ​រុស​កើតឡើង ឬ​ការ​ព្យួរ EBA ក៏​មានការ​ព្យួរការងារ​ដែរ ដោយ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​ពី​១០​ទៅ​៣០​រោងចក្រ​តាម​រដូវ​កាល ។ ប៉ុន្តែ​រឿង​នេះ​មិនមែន​រឿងរ​ស៊ើប​ទេ តែ​ថ្មី​នេះ​ជា​រឿងរ​ស៊ើប ព្រោះ​មានការ​ប្រកាស​ផ្ទួន​ៗ​គ្នា​ពី​តំណាង​សមាគម​រោងចក្រ​កាត់ដេរ និង​តំណាង​រាជរដ្ឋាភិបាល​ផង គឺជា​ទំហំ​ប៉ះពាល់​មួយ​មិនធម្មតា តែ​មិនដឹង​កម្រិត​ណា​ទេ​» ។

លោក​បាន​គូសបញ្ជាក់​ថា ៖«​ក្រសួង​ត្រូវ​យកចិត្តទុកដាក់ ដោយ​ស្នើ​ទៅ​និយោជក​ត្រូវ​ផ្តល់​លទ្ធភាព​យ៉ាង​ណាមួយ​ក្នុង​កំឡុង​ពេល​រោងចក្រ​ព្យួ​ការងារ ដោយ​ទទួល​បាន​ប្រាក់​ក្នុង​កម្រិត​ណាមួយ​សម្រាប់​ដោះស្រាយ​ជូន​ជីវភាព​កម្មករ ឲ្យ​បាន​សមរម្យ​» ។ បើ​តាម​លោក ប៉ាវ ស៊ី​ណា​បាន​ឲ្យ​ដឹង​ថា នៅ​តាម​រោងចក្រ​ដែល​សហជីព​លោក​ធ្វើការ​នោះ​បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​មាន​រោងចក្រ​ចំនួន​៥​បាន​ប្រកា​សថាបាន​ប្រឈម​មុខ​ក្នុង​ការ​ខ្វះ​វត្ថុធាតុដើម ហើយនឹង​រង​ការ​បិទទ្វារ ឬ​ព្យួរការងារ​កម្មករ ក្នុង​នោះ​មាន​កម្មករ ប្រមាណ​៧០០០​នាក់ ។

ទោះបីជា​មេ​សហជីព​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាងណា​ក្តី អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក ហេង សួរ ត្រូវ​បាន​សារព័ត៌មាន​ស្រង់​សំដី​ផ្សាយ​ថា ក្រសួង​បាន​រៀបចំ​នូវ​យុទ្ធសាស្ត្រ​យ៉ាង​ច្បាស់លាស់​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​នានា ជា​ពិសេស​ក្នុង​ករណី​ដែល​អាច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​របស់​រោងចក្រ​មួយ​ចំនួន​ដែល អាច​កើតឡើង​ក្នុង​កំឡុង​ខែមីនា ខាង​មុខ​ដោយសារ​កង្វះ​វត្ថុធាតុដើម​មក​ពី​ប្រទេស​ចិន ស្រប​ពេល​ដែល​មានការ​ផ្អាក​ដំណើរការ​រោងចក្រ​នៅ​ចិន​ដោយសារ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូ​រ៉ូ​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ