ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ការ​បង្ខាំង​ហើយ​គ្រវែង​​ម៉ាស​​​ចោល

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ ពួក​អ្នកជំងឺ​នៃ​មន្ទីរពេទ្យ​RIVERSIDE​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ បាន​សម្ដែង​ក្ដិ​រីករាយ​របស់​ពួកគេ ដោយ​ប្រារព្ធ​ពិធី​បញ្ចប់​ការ​បង្ខាំង​ពួក​គេ​ឲ្យ​នៅ​ដាច់់​ដោយឡែក​ពី​គេ តាម​រយៈ​​ការ​គ្រវែង​ចោល​ម៉ាស​របស់​ពួក​គេ​។ ជា​ដំណាក់កាល​ថ្មី​នៃ​ការ​ឆ្លង​វីរុស​COVID-19 ៤០​ថ្ងៃក្រោយ ​ការ​ប្រកាស​អាសន្ន​ជា​ផ្លូវការ​របស់​ចិន…

សហរដ្ឋអាមេរិក៖ ពួក​អ្នកជំងឺ​នៃ​មន្ទីរពេទ្យ​RIVERSIDE​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា កាលពី​ថ្ងៃ​ទី​១២ ​កុម្ភៈ បាន​សម្ដែង​ក្ដិ​រីករាយ​របស់​ពួកគេ ដោយ​ប្រារព្ធ​ពិធី​បញ្ចប់​ការ​បង្ខាំង​ពួក​គេ​ឲ្យ​នៅ​ដាច់់​ដោយឡែក​ពី​គេ តាម​រយៈ​​ការ​គ្រវែង​ចោល​ម៉ាស​របស់​ពួក​គេ​។

ជា​ដំណាក់កាល​ថ្មី​នៃ​ការ​ឆ្លង​វីរុស​COVID-19 ៤០​ថ្ងៃក្រោយ ​ការ​ប្រកាស​អាសន្ន​ជា​ផ្លូវការ​របស់​ចិន ទាក់​ទិន​នឹង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស​នេះ និង​បន្ទាប់​ពី​មនុស្ស​ជាង​១០០០​នាក់​ស្លាប់ ពិភពលោក​ពេល​នេះ​បាន​លុប​ចោលការ​រិ​ត​ត្បិត​បង្ខាំង​មនុស្ស ឲ្យ​នៅ​ដាច់​ពី​គេ​មួយ​ចំនួន​ហើយ​។ មនុស្ស​១៩៥​នាក់​ស្ថិត​ក្នុង​មូល​ដ្ឋាន​យោធា​មួយ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា និង​អ្នកដំណើរ​១៨០០​នាក់​ក្នុង​នាវា​កម្សាន្ត​មួយ ដែល​ឈប់​សំចត​នៅ​ហុងកុង បាន​សម្ដែង​ក្ដី​រីករាយ​ដែល​ពួក​គេ​មាន​សេរីភាព​វិញ​។ ក្រោយ​ការ​តាមដាន​អស់​ពេល​ច្រើន​ថ្ងៃ ពុំ​ឃើញ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ឆ្លង​វីរុស​ឡើយ​។

នៅ​មន្ទីរពេទ្យ​RIVERSIDE​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​អ្នក​ជំ​ងឹ​១៩៥​នាក់ បាន​ផ្ទុះ​ក្ដី​សប្បាយ​រីករាយ​របស់​ពួក​គេ ចំពោះ​ការ​ប្រកាស​ពី​ការ​បញ្ចប់​នា​ថ្ងៃ​ទី​១១​កុម្ភៈការ​បង្ខាំង​ពួក​គេ​។ ធ្វើ​មាតុភូមិនិវត្តន៍​ពី​ក្រុង​វូ​ហាន​មក​កាន់​មូលដ្ឋាន​យោធា​MARCH AIR RESERVE BASE កាលពី​ថ្ងៃ​ទី​២៩​មក​រា ពួក​គេ​ធ្វើតេស្ត​ឈាម​រក​វីរុស​ជា​ច្រើន​លើក រយៈពេល​២​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​។

ក្ដី​រីករាយ​ក៏​ផ្ទុះ​សម្រាប់​បណ្ដា​អ្នកដំណើរ​លើ​នាវា​កម្សាន្ត​WORLD DREAM ជា​នាវា​កម្សាន្ត​ដែល​ដឹក​មនុស្ស​១៨០០​នាក់​។ ក្រុង​ហុងកុង​ប្រកាស​នា​ថ្ងៃ​ទី​៩​កុម្ភៈ ពី​ការ​លុប​ចោលការ​បង្ខាំង​នាវា​នោះ​ដែល​ឈប់​សំចត​នៅ​ក្នុង​កំពុង​ផែ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ