កីឡាករ​​Kobe Bryant និង​កូនស្រី​​ ត្រូវ​បញ្ចុះ​នៅ​កាល​ី​ហ្វ័រនីញ៉ា


អា​មេ​រិ​ក​៖ កីឡាករ​ជើង​ខ្លាំង NBA ឈ្មោះ Kobe Bryant និង​កូនស្រី​អាយុ១៣​ឆ្នាំ ឈ្មោះ Gianna ត្រូវ​​បញ្ចុះ​នៅ​ថ្ងៃ​សុក្រ ​នៅ​ឯ​ទី​បញ្ចុះសព Southern California បន្ទាប់​ពី​ការ​បាត់បង់ជីវិត​​របស់​ពួក​គេ​ នៅ​ថ្ងៃ​ទី​២៦ ខែមករា ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ ​។

ឯកសារ​បញ្ជាក់​ថា ​ផ្នូរ​របស់​ពួក​គេ​គឺនៅ​​ឧទ្យាន​ប៉ា​ស៊ី​ហ្វិ​ក រដ្ឋ California​។ ទី​បញ្ចុះសព​នេះ ​មាន​ចម្ងាយ​ប្រហែល២​ម៉ា​យ ​ពី​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក និង​មាន​ចម្ងាយ​តិច​ជាង១០​នាទី​ពី​ព្រះ​វិហារ​របស់​គ្រួសារ​។ មិន​មាន​ព័ត៌មាន​លម្អិត​អំពី​សេវាកម្ម​បញ្ចុះសព​ត្រូវ​បាន​ចេញផ្សាយ​ទេ​។

សំបុត្រ​មរណភាព​បាន​ចុះបញ្ជី Bryant ជា «អ្នកនិពន្ធ ផលិតករ និង​អត្ត​ព​លិ​ក​» និងកូនស្រី​របស់​គាត់​ជា «គ្រូបង្វឹក និងសិស្ស​» ។ ពិធី​អបអរសាទរ​ជា​សាធារណៈ​នៃ​ជីវិត​របស់​ពួក​គេ​ត្រូវ​បាន​គ្រោង ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ​វេលា​ម៉ោង១០​ព្រឹក នៅ​ឯ​មជ្ឈមណ្ឌល Staples នៅ Los Angeles​។ មិន​មាន​ព័ត៌មាន​អំពី​សំបុត្រ​ត្រូវ​បាន​ចែករំលែក​ទេ​។

ការិយាល័យ​អ្នក​ពិនិត្យ​វេជ្ជសាស្ត្រ​បាន​និយាយ​ថា មូលហេតុ​នៃ​ការ​បាត់បង់ជីវិត​​ជន​រង​គ្រោះ​ទាំង៩​នាក់​នៅ​ក្នុង​ហេតុការណ៍​ខាងលើ ត្រូវ​បាន​គេ​កំណត់​ថា ជា​ការ​ប៉ះទង្គិច​គ្រាំ​ក្នុង ហើយ​លក្ខណៈ​នៃ​ការ​​បាត់បង់ជីវិត​ត្រូវ​បាន​បញ្ជាក់​ថា​ ជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ