ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Dortmund ដាក់​តម្លៃ ១០០​លាន​ផោន សម្រាប់​ក្លិប​ណា​ដែល​ចង់បាន Sancho

4 ឆ្នាំ មុន

Borussia Dortmund នឹង​ទាមទារ​យ៉ាង​ហោច​ណាស់​១០០​លាន​ផោន សម្រាប់​ក្លិប​ណា​ដែល​ចង់បាន Jadon Sancho នៅ​រដូវក្តៅ​នេះ ខណៈ Manchester United…

Borussia Dortmund នឹង​ទាមទារ​យ៉ាង​ហោច​ណាស់​១០០​លាន​ផោន សម្រាប់​ក្លិប​ណា​ដែល​ចង់បាន Jadon Sancho នៅ​រដូវក្តៅ​នេះ ខណៈ Manchester United និង Chelsea កំពុង​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​នាំ​យក​ខ្សែបម្រើ​ស្លាប​រូប​នេះ​មក​កាន់ Premier League វិញ ។

Sancho ដែល​ឈាន​ចូល​វ័យ​២០​ឆ្នាំ នៅ​ខែ​ក្រោយ​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​អង់គ្លេស ចាប់តាំងពី​ចាក​ចេញពី Manchester City ទៅ​ចូលរួម​ជាមួយ Dortmund កាលពី​ឆ្នាំ​២០១៧ ។

ក្នុង​រដូវ​កាល​នេះ Sancho បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ដោយ​ស៊ុត​បញ្ចូល​ទី​១២​គ្រាប់ និង Assists ១៣​លើក ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​លី​គ​ចំនួន​១៩​ប្រកួត ដែល​ធ្វើ​ឱ្យ​គេ​មាន​កំណត់​ត្រា​ស្មើ​ទៅ​នឹង​កីឡាករ Lionel Messi របស់​ក្រុម Barcelona ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ