ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ Ighalo ត្រូវ​ហាម​មិន​ឱ្យ​ចូល​កន្លែង​ហ្វឹកហាត់ ដោយសារ​មូលហេតុ​មួយ​នេះ​

4 ឆ្នាំ មុន

តាម​ប្រភព​​ព័ត៌មាន​ពី Mirror ​បាន​ឱ្យ​ដឹង​ថា កីឡាករ Odion Ighalo ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​ថ្មី ដោយសារ​ការ​ភ័យ​ខ្លាច​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​ថ្មី COVID-19​។ កីឡាករ…

តាម​ប្រភព​​ព័ត៌មាន​ពី Mirror ​បាន​ឱ្យ​ដឹង​ថា កីឡាករ Odion Ighalo ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​ថ្មី ដោយសារ​ការ​ភ័យ​ខ្លាច​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​ថ្មី COVID-19​។

កីឡាករ Ighalo ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ក្លិប Man United ពី​ក្លិប​ចិន Shanghai Shenhua រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ បាន​ធ្វើការ​ជាមួយ​គ្រូបង្វឹក​ផ្ទាល់ខ្លួន​នៅ​ទីតាំង​ដាច់​ដោយឡែក​មួយ​ក្នុង​ទីក្រុង Manchester ។ ខ្សែប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​ណែនាំ​ឱ្យ​ហ្វឹកហាត់​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ហ្វឹកហាត់ AON Training Complex​សម្រាប់​បញ្ហា​សុខភាព និង​សុវត្ថិភាព​។ Ighalo ក៏​មិន​បាន​រួម​ដំណើរ​ជាមួយ​ក្លិប​ទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​ផង​ដែរ ដោយ​រូបគេ​ត្រូវ​ចំណាយពេល​១៤​ថ្ងៃ​នៅ​ដាច់​ដោយឡែក​ពី​អ្នក​ដទៃ​។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី BBC បានឱ្យ​ដឹង​ថា គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៣ កុ​ម្ភៈ​ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា COVID-19 នៅ​ខេត្ត​ហ៊ូ​ប៉ី​កើន​ដល់​១.៣៥០​នាក់ ខណៈ​ចំនួន​អ្នក​ឆ្លង​ឡើង​ជិត ៦០.០០០​ករណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ