ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលព្យាយាមបើកទ្វារយន្តហោះនៅពាក់កណ្ដាលជើងហោះហើរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកាលពីថ្ងៃពុធ។
នាង Chloe Haines អាយុ២៦ឆ្នាំ បានធ្វើដំណើរតាមយន្តហោះពីអាកាសយានដ្ឋាន London Stansted ទៅកាន់ Dalaman ក្នុងប្រទេសទួរគី កាលពីខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលសមាជិកនាវិកនិងអ្នកដំណើររួមដំណើរបញ្ឈប់នាងមិនអោយបើកទ្វារ។
លោក Steve Heapy នាយកប្រតិបត្តិក្រុមហ៊ុន Jet2.com និង Jet2holidays បាននិយាយថា៖ «អាកប្បកិរិយារបស់ Haines គឺជាករណីធ្ងន់ធ្ងរបំផុតមួយដែលរំខានដល់អ្នកដំណើរ។ យើងបានហាមឃាត់នាងមិនឱ្យហោះហើរជាមួយយើងអស់មួយជីវិត»។
យន្ដហោះចម្បាំងរបស់កងទ័ពអាកាសចំនួន២គ្រឿងត្រូវបានគេយកទៅដឹកយន្ដហោះត្រឡប់ទៅអាកាសយានដ្ឋាន Stansted វិញ បន្ទាប់ពីហេតុការណ៍នេះកើតឡើង។ យន្តហោះ Jet2 បានចេញវិក្កយបត្រគិតថ្លៃពី Haines ចំនួន ១១០០០០ដុល្លារ បន្ទាប់ពីអាកប្បកិរិយារំខានរបស់នាងដែលបណ្តាលឱ្យជើងហោះហើរត្រូវបានបង្វែរទិសដៅ។
ទីភ្នាក់ងារសារព័ត៌មាន PA Media របស់ចក្រភពអង់គ្លេសរាយការណ៍ថា តុលាការក្រុង Chelmsford Crown បានប្រាប់ថា Haines បានផឹកស្រាលាយជាមួយនឹងថ្នាំ មុនពេលនាងទៅធ្វើរឿងឆ្កួតៗបែបនេះ៕
ចែករំលែកព័តមាននេះ