ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា ថា ចង់​រៀប​ការ​ដែរ តែ​ទើស​រឿង​​មួយ ទើប​ពន្យារ​​ពេល​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​បានដឹង​ថា ទឹម រ​ដ្ឋា មាន​គូស្នេហ៍​ជា​បុរស​ម្នាក់​រស់នៅ​អា​មេ​រិ​ក តែ​ប្រកប​ជំនួញ​នៅ​ស្រុក​ខ្មែរ ។ ពួក​គេ​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ស្ទើរតែ​ក្លាយជា​ប្តី​ប្រ​ព​ន្ឋ​។…

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​បានដឹង​ថា ទឹម រ​ដ្ឋា មាន​គូស្នេហ៍​ជា​បុរស​ម្នាក់​រស់នៅ​អា​មេ​រិ​ក តែ​ប្រកប​ជំនួញ​នៅ​ស្រុក​ខ្មែរ ។ ពួក​គេ​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ ស្ទើរតែ​ក្លាយជា​ប្តី​ប្រ​ព​ន្ឋ​។ អ្នក​ទាំង​២​នៅ​មិន​ទាន់​រៀប​ការ​ទេ ដោយ ម្នាក់​ៗ​វ័យ​ច្រើន​ទៅ​ហើយ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ទឹម រ​ដ្ឋា បាន​បញ្ជាក់​ម្តងទៀត​ដើម្បី​ឲ្យ​ច្បាស់​ពី​រឿង​ពន្យារពេល​រៀប​ការ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ នាង​និ​យា​ថា «​បើ​និយាយ​ពី​រឿង​រៀប​ការ នាង​ខ្ញុំ​ពិតជា​ចង់​ចូល​រោងការ​ដូច​តែ​គេ​ដែរ​តើ ! ហើយ​ក៏​មិន​ចោល​រូបភាព​នេះ​ដែរ ទើស​ត្រង់​ថា ក្រោយ​រៀប​ការ​នៅ​ជាមួយ​គ្នា​បាន​តទៅ​ទៀត​អត់ ប្រសិនបើ​យើង​មិន​បាន​គិត​ឲ្យ​ច្បាស់ ។ អ៊ី​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​ចេះ​តែ​រំលង បើ​ពេល​ណា​ល្អ​ពេល​នោះ​រៀបចំ​ភ្លាម ព្រោះ​ការ​មួយ​ភ្លែត​ទេ ហើយ​ជា​ការ​គោរព​ប្រពៃណី សំខាន់​នៅ​ជា​គូ​មួយ​ជីវិត​ត្រូវ​ថែ​គ្នា​បែប​ណា ។

ប្តី​ប្រ​ព​ន្ឋ បើ​ការ​ហើយ​បែក​គ្នា​នោះ​មិនល្អ​ទេ សំខាន​យើង​ជានា​រី​គឺ​ចាយ​មាត់​គេ​ច្រើន​ណាស់ ។ អាច​ខុស​ពី​គេ តារា​មួយ​ចំនួន អត់​ខ្លាច​រៀប​ការ​ហើយ​បាត់បង់​ប្រជាប្រិយភាព តែ​នាង​ខ្ញុំ​ចេះ​តែ​មាន​ហេតុផល​ច្រើន ដូច​ជា​គិត​រឿង​សិល្បៈ តស៊ូ​មិន​តិច​ឆ្នាំ​ទម្រាំ​រក​ឱកាស​ឈរជើង​បាន ទើប​ចេះ​តែ​ពន្យារ​ឱកាស​។ យើង​អត់​ដឹង​ថា​អនាគត​ខាង​មុខ​ទៅ មាន​រូបភាព​អី​កើតឡើង ប្រសិនបើ​យើង​មាន​គូ បើ​ស្វាមី​ឲ្យ​បន្ត​សិល្បៈ​នោះ ដូច​រឹតតែ​សំណាង​។ ប៉ុន្តែ​បើ​ហាម រឹតតែ​យើង​ប្រកែក​មិន​បាន ព្រោះ​គូជីវិត​ត្រូវ​តែ​យល់​គ្នា ដល់​ណា​ទីណា​ក៏​នៅ​ជាមួយ​គ្នា ។ ទើប​ចំណុច​បែប​នេះ​យក​មក​គិត​ច្រើន ទាក់ទិន​រឿង​រៀប​ការ​។ រហូត​មក​ទល់​ពេល​នេះ​ទឹម រ​ដ្ឋា នៅ​តែ​បន្តការងារ​សិល្បៈ មិន​ទាន់​ដកថយ ដូច​តារា​រួម​ជំនាន​ខ្លះ​ទេ »​។

ទឹម រ​ដ្ឋា ថា​នាង​នៅ​តែ​ប្រឡូក​សិល្បៈ ដោយសារ​តែ​នាង​ខំតស៊ូ ជាមួយ​ការងារ​នេះ​តាំងពី​ដើម ទើប​ពិបាក​កាត់ចិត្ត ។ រ​ដ្ឋា​និយាយ​ថា «​ខំ​ស៊ូ​សិល្បៈ​ច្រើន​រឿង​មក​ហើយ បើសិនជា​ឈប់ ផុយ​ៗ​គឺ​ពិបាក​ទទួលយក ទើប​ខំ​កសាង​ស្នាដៃ​ទៀត តាមតែ​អាច​ធ្វើ​ទៅ​បាន ។ ដូច​ដឹង​ហើយ​តារា​បើកាលណា​សិល្បៈ​ដកថយ ត្រឡប់​មក​វិញ មិន​ងាយ​ស្តារ​នោះ​ទេ ទើប​ចេះ​តែ​មិន​ចង់​បាត់​មុខ ទៅ​ណា​ដោយសារ​យល់​ពី​មូលហេតុ​បែប​នេះ​ហើយ »៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ