ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលរយៈពេល​២៥​ឆ្នាំ​​របស់​អាជ្ញា​ធរ​​ជាតិ​អប្សរា​សម្រេច​បាន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បង្កើត​ឡើង​អនុលោម​ទៅ​តាម​គោលការណ៍​មួយ​ក្នុង​ចំណោម​គោល​ការណ៍​ទាំង​៥ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​រមណីយដ្ឋាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១…

ខេត្តសៀមរាប​៖ គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ គឺ​មាន​រយៈពេល​២៥​ឆ្នាំ​ហើយ ដែល​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បង្កើត​ឡើង​អនុលោម​ទៅ​តាម​គោលការណ៍​មួយ​ក្នុង​ចំណោម​គោល​ការណ៍​ទាំង​៥ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​រមណីយដ្ឋាន​អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ២០២០​ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​នេះ អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ការងារ​អភិរក្ស​ជួស​ជុល​ប្រាង្គ​ប្រាសាទ ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការ​ស្តារ និង​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណសម័យ​អង្គរ ការ​ជួសជុល និង​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​នានា ជា​ពិសេស​កិច្ចការ​សហគមន៍​ក្នុង​ក្រុង​/​ស្រុក​ទាំង​៥ នៃ​រមណីយដ្ឋាន​អង្គរ ដែល​ទាំង​អស់​នេះ​បាន និង​កំពុង​ចូលរួម​ចំណែក​លើកកម្ពស់​ធ្វើ​ឱ្យ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ មានការ​ប្រែប្រួល និង​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ។

ដើម្បី​រំឭក ព្រមទាំង​ផ្សព្វផ្សាយ​ពី​ស្នាដៃ​សម្រេច​បាន​ក្នុង​រយៈពេល​២៥​ឆ្នាំ​នេះ ក៏​ដូច​ជា​ចក្ខុវិស័យ​ការងារ​នា​ពេល​អនាគត អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ស្តង់​ផ្តល់​ព័ត៌មាន ដើម្បី​បង្ហាញ​និង​ឆ្លើយ​សំណួរ​ទូទៅ ការ​តាំងពិព័រណ៍​ស្តី​ពី​សមិទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិស​ដៅ​ការងារ សម្រាប់​រយៈពេល​ពេញ​មួ​យស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត និ ក្រុង​អង្គរធំ​។

ទន្ទឹម​នឹ នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន ព្រមទាំង​សិស្ស និស្សិត ដើម្បី​សិក្សា​ឈ្វេងយល់​ពី​ការងារ​ស្ថាប័ន​ដោយ​ផ្ទាល់ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ដូច​ជា​បើក​ឱ្យ​ទស្សនា​ដោយ​សេរី មិន​គិតថ្លៃ នូវ​សារមន្ទីរ​នានា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​​អប្សរា​ផង​ដែរ ។ ដើម្បី​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​ប្រារ​ព្វ​ខួប​២៥​ឆ្នាំ​នេះ កាន់តែ​ពោរពេញ​ដោយ​ការ​ចង់​ចាំ និង​អធិកអធម​បន្ថែម​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ពិធី​សាសនា​នៅ​បរិវេណ​ខាង​មុខ​ប្រាសាទអង្គរវត្ត ដាក់​ចង្ហាន់​បិណ្ឌ​បាត្រ​ប្រគេន​ព្រះសង្ឃ​ចំនួន​២២៥​អង្គ នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​បន្ថែម​ទៀត ។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​អញ្ជើញ​សាធារណជន​ទាំងអស់​ឲ្យ​រួម​ទស្សនា​ព្រឹត្តិការណ៍ និង​ពិធី​សាសនា​នោះ​ឱ្យ​បាន​ច្រើន​កុះករ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ