ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​គ្រោង​ចំណាយ​ទុន​ប្រមាណ​៩០​លាន​ដុល្លារ​វិនិយោគ​លើ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ធៀប​នឹង​បណ្ដា​ប្រទេស​នានា កម្ពុជា​គ្រោង​ចំណាយ​ទុន​ប្រមាណ​ជិត​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​ទៅ​លើ​វិស័យ​អប់រំ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស ដោយ​បាន​បើក​ជា​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ៗ​ពី​ជំនាញ​បច្ចេកទេស ក្រោម​ការ​គ្រប់គ្រង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស​កម្ពុជា​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ធៀប​នឹង​បណ្ដា​ប្រទេស​នានា កម្ពុជា​គ្រោង​ចំណាយ​ទុន​ប្រមាណ​ជិត​៩០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​វិនិយោគ​ទៅ​លើ​វិស័យ​អប់រំ​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកទេស ដោយ​បាន​បើក​ជា​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​ៗ​ពី​ជំនាញ​បច្ចេកទេស ក្រោម​ការ​គ្រប់គ្រង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានអោយ​ដឹង​ថា មូលនិធិ​ប្រមាណ ៨៨,២៣​លាន​ដុល្លារ​អា​មេ​រិ​ក ត្រូវ​បាន​វិនិយោគ​លើ​គ្រឹះស្ថាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​ការ​អនុវត្ត​គម្រោង​រយៈពេល​៥​ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ខែតុលា ឆ្នាំ ២០២៤ ក្រោម​ថវិកា​កម្ចី​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ថា មូលនិធិ​នេះ​ជា​យន្តការ​មួយ ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផលិត​នូវ​ធនធានមនុស្ស​ឱ្យ​ចំ​គោលដៅ និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ។ ភ្នាក់ងារ​អនុវត្ត​គម្រោង រួម​មាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ការ​វិនិយោគ​នេះ​ទៀត​សោត​ផ្តោត​ទៅ​លើ​មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា អគារសិក្សា អន្តេវាសិកដ្ឋាន រោង​ជាង ឧបករណ៍ សម្ភារ​បរិក្ខារ ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​គ្រូ ព្រមទាំង​ថវិកា​បណ្តុះបណ្តាល និង​គាំទ្រ​សកម្មភាព​ផ្សេង​ៗ​ទៀត ។

លោក ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជានា​យក​គម្រោង​ផង​ដែរ​នោះ​លើក​ឡើង​ថា តាម​រយៈ​គម្រោង​នេះ​នឹង​ចូលរួម​ពង្រឹងគុណភាព​នៃ​ការ​ផ្គត់ផ្គង់​កម្លាំង ពលកម្ម​ជំនាញ​ក្នុង​ឧស្សាហកម្ម​នៃ​វិស័យ​អាទិភាព​ទាំង​៤ រួម​មាន កម្មន្តសាល សំណង់ អគ្គិសនី និង​អេ​ឡិច​ត្រូ​និក ។ លើស​ពី​នេះ​គម្រោង​នឹង​ចូលរួម​ពង្រឹង​តួនាទី​របស់​ក្រុមប្រឹក្សា​ជំនាញ​តាម​វិស័យ និង​ភ្ជាប់​ទំនាក់ទំនង​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ ដោយ​ផ្តោត​លើ​ការ​ផ្តល់​ជំនាញ​ថ្មី​ការ​បណ្តុះបណ្តាល ជំនាញ​ឡើង​វិញ និង​ការ​បំប៉ន​ជំនាញ​បន្ថែម​ដល់​កម្លាំង​ពលកម្ម​ដែល​កំពុង​បំពេញការងារ​ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក ទាង សាក់ ប្រ​ធានា​នាយកដ្ឋាន​ស្ដង់ដារ និង​កម្មវិធី​សិក្សា នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ធ្លាប់​បាន​លើក​ឡើង​ថា ជា​ទូទៅ​តម្រូវការ​ធនធាន​ជំនាញ​វា​កំពុង​មាន​តម្រូវការ​ខ្ពស់​មាន​កំណើន​ខ្ពស់ ហើយ​វិស័យ​បច្ចេកវិទ្យា​កាន់តែ​លឿន​ក៏​ត្រូវការ​អ្នកជំនាញ​ដែល​ស្រប​នឹង​ស្ថានភាព​កាន់តែ​ខ្លាំង​ដែរ ចឹ​ង​ហើយ​ធនធានមនុស្ស​ក្នុង​វិស័យ​សំណង់​ក៏​ទាមទារ​អោយ​មាន​សមត្ថភាព​ខ្ពស់​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ក្រសួង​ការងារ​ជំរុញ​អោយ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ទាំងអស់​ពង្រឹងគុណភាព​បណ្ដុះបណ្ដាល​ជំនាញ​អោយ​ខ្លាំង​ជាង​មុន មានគុណ​ភាព​ឃ្លាំង​ជាង​មុន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ