ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កើត​៦​ចំណុចនេះ នឹង​​ធ្វើ​ឱ្យ​អាពាហ៍​ពិពាហ៍​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទេ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អាច​បំផ្លាញ​គ្រួសារ​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​អ្នក​ទាំង​ពីរ​ប្រែជា​គ្មាន​ពាក្យ​និយាយ​ជាមួយ​គ្នា គ្មាន​ពាក្យ​សរសើរ​គ្នា គ្មាន​ពាក្យ​និយាយ​លេង​ជាមួយ​គ្នា ហើយ​គ្មាន​ការ​ពិ​ភក្សា​គ្នា នោះ​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​អ្នក​កំពុង​តែ​កើត​មាន​បញ្ហា​ហើយ​។ ២-ប្រសិនជា​អ្នក​ទាំង​ពីរ​ប្រែជា​មិន​ចង់​ឈ្លោះប្រកែក​គ្នា…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អាច​បំផ្លាញ​គ្រួសារ​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​ប្តី​ប្រពន្ធ​អ្នក​ទាំង​ពីរ​ប្រែជា​គ្មាន​ពាក្យ​និយាយ​ជាមួយ​គ្នា គ្មាន​ពាក្យ​សរសើរ​គ្នា គ្មាន​ពាក្យ​និយាយ​លេង​ជាមួយ​គ្នា ហើយ​គ្មាន​ការ​ពិ​ភក្សា​គ្នា នោះ​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​អ្នក​កំពុង​តែ​កើត​មាន​បញ្ហា​ហើយ​។

២-ប្រសិនជា​អ្នក​ទាំង​ពីរ​ប្រែជា​មិន​ចង់​ឈ្លោះប្រកែក​គ្នា ដោយ​មិន​ចង់​និយាយ​ជាមួយ​គ្នា នោះ​គ្រួសារ​អ្នក​កំពុង​តែ​មាន​បញ្ហា​។ ការ​ឈ្លោះ​គ្នា គឺ​អាច​កើត​មាន​គ្រប់​គ្រួសារ ប៉ុន្តែ​ក៏​អាច​ជួយ​បង្កើន​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ ឲ្យ​កាន់តែ​យល់ចិត្ត​គ្នា​ដែរ​។ ដូចនេះ បើ​សូ​ម្បី​តែ​មិន​ឈ្លោះ មាន​ន័យ​ថា អ្នក​ទាំង​ពីរ​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​។

៣-បើ​អ្នក​ទាំង​ពីរ​មិន​ចង់​ដើរ​លេង​ជាមួយ​គ្នា មិន​ចង់​នៅ​ជិត​គ្នា អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​អាពាហ៍​ពិពាហ៍​អ្នក​កំពុង​តែ​ជួបនឹង​អាសន្ន​។

៤-នៅ​ពេល​ដែល​ប្តី ឬ​ប្រពន្ធ​អ្នក ប្រែជា​មាន​ពាក្យ​ច្រើន​និយាយ​ជាមួយនឹង​អ្នក​ផ្សេង ហើយ​មាន​អារម្មណ៍​លើ​គ្នា​ច្រើន គ្រួសារ​នេះ​នឹង​ត្រូវ​បាន​បំផ្លាញ​ក្នុង​ថ្ងៃ​ណាមួយ បើ​អ្នក​មិន​រក​វិធី​មក​ដោះ​ស្រាយ​។

៥-ប្រសិនជា​អ្នក​តែង​និយាយ​ពាក្យចាក់ដោត​ចំពោះ​គ្នា ឬ​ដ៏​ថ្នាក់​ប្រើ​អំពើ​ហឹ​ង្សា អាពាហ៍ពិពាហ៍​អ្នក​នឹង​ឆាប់​ដើរ​ដល់​ផ្លូវបំបែក​ខ្លាំង​ណាស់​។

៦-នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​រស់នៅ​ផ្សេង​គ្នា​ក្នុង​រយៈពេល​យូរ ហើយ​មិន​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ដោយ​ប្រែជា​ដូច​ជា​មនុស្ស​ផ្សេង​គ្នា នោះ​មាន​ន័យ​ថា អាពាហ៍ពិពាហ៍​អ្នក​កំពុង​តែ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង​ណាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ