តួ​ក​គី​​ព្រមាន​ដ៏​ម៉ឺ​ង​ម៉ាត់​មួយ​ចំពោះ​ស៊ី​រី ក្រោយ​ការ​​បាត់​បង់​ជីវិត​​​ទាហាន​៥​នាក់


ប្រទេស​ស៊ី​រី​-​តួ​ក​គី ៖ តួ​ក​គី​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​បាន​បញ្ជូន​ការ​ព្រមាន​ដ៏​ម៉ឺ​ង​ម៉ាត់​មួយ​ចំពោះ​ស៊ី​រី ក្រោយ​ការ​​បាត់​បង់​ជីវិត​​​ទាហាន​តួ​ក​គី​៥​នាក់​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី ដែល​នៅ​ទីនោះ​អ្នក​បើក​ឧទ្ធម្ភាគ​ចក្រ​ស៊ី​រី​២​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ពួក​គេ ក្រោម​ការ​វាយ​ប្រហារ​របស់​កងទ័ព​តួកគី។

ពេល​មាន​ភាព​តានតឹង​ខ្លាំង ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ីប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន បាន​ចេញ​ការ​ព្រមាន​​ដោយ​អះអាង​ថា របប​ស៊ីរីនឹង​ត្រូវ​បង់​តម្លៃ​ខ្ពស់​បំផុត ចំពោះ​រាល់​ការ​វាយប្រហារ​ថ្មី​ប្រឆាំង​កងទ័ព​តួ​ក​គី​។ នា​ព្រឹក​ថ្ងៃ​ទី​១១​កុម្ភៈ ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី​១​គ្រឿង បាន​ត្រូវ​បាញ់​ធ្លាក់​ដោយ​កងទ័ព​តួ​ក​គី​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង​អ៊ីដ​លី​ប​ជិត​ភូមិ​កា​មី​ណាស់​។

តាម​អង្គការ​សិ​ទិ្ធ​មនុស្ស​ស៊ី​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា អ្នក​បើក​ឧទ្ធម្ភាគចក្រ​នោះ​២​នាក់​បាន​ត្រូវបាត់​បង់​ជីវិត។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​រី​SANA ដែល​ដកស្រង់​ប្រភព​យោធា​និយាយ​ថា ឧទ្ធម្ភាគចក្រ​រង​ការ​បាញ់​ដោយ​មី​ស៊ី​ល​មួយ​គ្រាប់​ក្នុង​តំបន់​អាល់​ណា​អ៊ី​រ៉ាប ភាគ​ខាងត្បូង​ក្រុង​អ៊ី​ដ​លី​ប​នាំ​ឲ្យ​វា​ធ្លាក់​ បណ្តាល​ឱ្យ​បាត់​បង់​ជីវិត​ក្រុម​យានិក​។ OSDH ​គូសបញ្ជាក់​ថា កងទ័ព​ស៊ី​រី​បន្ត​វាយប្រហារ​បណ្ដា​តំបន់​នៅ​ជិត​ប៉ុស្តិ៍​សង្កេតការណ៍​មួយ​របស់​តួ​ក​គី ក្នុងភូមិ​នោះ​។ មនុស្ស​យ៉ាងតិច​៣​នាក់​​​ត្រូវ​បាត់​បង់​ជីវិត​​​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​។

តួ​ក​គី​ដែល​មាន​ប៉ុស្តិ៍​សង្កេតការណ៍​១២​កន្លែង​នៅ​ភាគ​ពាយ័ព្យ​ស៊ី​រី បាន​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​កាន់​ទីនោះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ កងទ័ព​ស៊ិ​រី​អះអាង​ជា​ថ្មី​ពី​ការ​ត្រៀមខ្លួន​ឆ្លើយ​តប​វិញ ចំពោះ​ការ​ឈ្លានពាន​របស់​កងទ័ព​តួ​ក​គី​។ ក្រសួងការពារជាតិ​តួ​ក​គី​បញ្ជាក់​ថា​កងទ័ព​តួ​ក​គី​បាន​វាយប្រហារ​លើ​គោលដៅ​ជាង​៥០​របស់​កងទ័ព​ស៊ី​រី​នៅ​ខេត្ត​អ៊ី​ដ​លី​ប ដោយ​រថក្រោះ​២​គ្រឿង​បាន​ត្រូវ​កម្ទេច​និង​ចាប់​បាន​មួយ ប្រ​ព័​ន្ធ​ការពារ​អាកាស​មួយ និង​ឃ្លាំង​អាវុធ​មួយ​ក៏​រង​ការ​បំផ្លាញ​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ