ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អគ្គី​ភ័យ​លេប​ត្របាក់​​ចម្ការ​​អំពៅ​​អស់​ជាង​៨០​ហិ​កតា​ សមត្ថកិច្ច​ថាមានគេលួចដុត​

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​​ ៖​ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ចម្ការ​អំពៅស្ករ​យ៉ាង​សន្ធោសន្ធៅ​ឆេះ​អស់​ចំនួន​៨៣​ហិ​កតា បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​អស់​ទាំងស្រុង​ ខណៈ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ហើយ​បាន​ចុះ​អង្កេត​ស្រាវជ្រាវស៊ើបអង្កេត​ដើម្បី​​រក​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​។ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​យប់​​ថ្ងៃ​ទី​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​ រហូត​ដល់​ម៉ោង​៩​និង​៥៥​យប់​​ថ្ងៃ​ដដែល ទើប​ក្រុមហ៊ុន​ពន្លត់ភ្លើង​រលត់​អស់​ទាំង​ស្រុង…

ខេត្តស្វាយរៀង​​ ៖​ ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ចម្ការ​អំពៅស្ករ​យ៉ាង​សន្ធោសន្ធៅ​ឆេះ​អស់​ចំនួន​៨៣​ហិ​កតា បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​អស់​ទាំងស្រុង​ ខណៈ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​មាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ហើយ​បាន​ចុះ​អង្កេត​ស្រាវជ្រាវស៊ើបអង្កេត​ដើម្បី​​រក​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​។

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម៉ោង​៦​យប់​​ថ្ងៃ​ទី​១១ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​ រហូត​ដល់​ម៉ោង​៩​និង​៥៥​យប់​​ថ្ងៃ​ដដែល ទើប​ក្រុមហ៊ុន​ពន្លត់ភ្លើង​រលត់​អស់​ទាំង​ស្រុង ។

​បើ​តាម​លោក​ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​​អគ្គិភ័យ​បាន​ឆាប​​ឆេះ​ចម្ការ​អំពៅ​ខាងលើ​​នេះ គឺជា​របស់​ក្រុមហ៊ុន​សុ​ផាត ​សំណាង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​អស់​ចំនួន​៨៣​ហិ​កតា ​ស្ថិត​នៅ​ភូមិ​បាត់​ថង់ ​ឃុំ​គគីរ​សោម ​ស្រុក​ស្វាយ​ទាប ​ខេត្តស្វាយរៀង​ ត្រង់​ចំណុច​ចន្លោះ​ពី​បង្គោល​១៥៣ ទៅ​បង្គោល​១៥៤ ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​ប្រហែល​១,៨០០​ម៉ែត្រ​។​

លោក​​ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទខេត្ត​បានបន្ត​​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អំពៅ​កំពុង​តែ​ធ្លាក់​ថ្លៃ​ ហើយ​ចំពោះ​អំពៅ​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលើ​នេះ ​ខាង​មន្ទីរ​នឹង​សម្រួល​នាំ​ចេញ​ទៅ​រោងចក្រ ព្រោះ​ទុក​នៅ​យូរ​អត់​បាន​នោះ​ទេ​អាច​ខូចគុណភាព​ទឹក​យក​ស្ករ​ និង​ក្រុមហ៊ុន​ប្រមូល​ទិញ​អំពៅស្ករ​ខាង​វៀតណាម​គេ​មិន​ទទួល​ទិញ​ បើ​កាប់​ប្រមូល​ផល​ភ្លាម​ៗ​នេះ​អាច​គ្រាន់តែ​ធ្លាក់​ថ្លៃ​បន្តិច​ប៉ុណ្ណោះ​ តែ​បើ​​​ទុក​យូ​រ​អាច​ខាត​ទាំងស្រុង​ ។

​បច្ចុប្បន្ន​ សមត្ថ​​កិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​ខាង​តែ​បាន​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ