ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​​ដែល​មាន​តម្លៃ​​ប្រេងសាំង​ថោក​​ជាងគេ​ទាំង​​10 និង​ថ្លៃ​ជាងគេ​​ទាំង​10​​នៅ​លើ​ពិភព​លោក

9 ឆ្នាំ មុន

ប្រេង​គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​ប្រកប​អាជីវកម្ម ប្រព័ន្ធ​គមនាគមន៍ និង​បម្រើ​ឱ្យ​គ្រប់​វិស័យ ហើយ​ប្រេង​ក៏​មាន​តម្លៃ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភព​ដែល​សម្បូរ និង​មិនសូវ​សម្បូរ​ដែរ ។ ជាក់ស្ដែង​ប្រទេស​ដែល​សម្បូរ​ប្រេង​ជាងគេ​វា​អាច​នឹង​មាន​តម្លៃ​ថោក​ជាង​ប្រទេស​ដែល​មិនសូវ​សម្បូរ ឬ​គ្មាន​ប្រេង​តែម្ដង ។

ប្រេង​គឺជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ការ​ប្រកប​អាជីវកម្ម ប្រព័ន្ធ​គមនាគមន៍ និង​បម្រើ​ឱ្យ​គ្រប់​វិស័យ ហើយ​ប្រេង​ក៏​មាន​តម្លៃ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភព​ដែល​សម្បូរ និង​មិនសូវ​សម្បូរ​ដែរ ។ ជាក់ស្ដែង​ប្រទេស​ដែល​សម្បូរ​ប្រេង​ជាងគេ​វា​អាច​នឹង​មាន​តម្លៃ​ថោក​ជាង​ប្រទេស​ដែល​មិនសូវ​សម្បូរ ឬ​គ្មាន​ប្រេង​តែម្ដង ។ ខាងក្រោម​នេះ​គឺ​ប្រទេស​ចំនួន​១០​ដែល​មាន​តម្លៃ​ថោក​ជាងគេ និង​ប្រទេស​ចំនួន​១០​ទៀត​ដែល​មាន​តម្លៃ​ប្រេងសាំង​ថ្លៃ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ៖

១-​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ក្នុង​មួយ​លី​ត្រ​តម្លៃ​ត្រឹមតែ​១​សេន​ប៉ុណ្ណោះ ។
២-​ប្រទេស​ស៊ី​រី មាន​តម្លៃ​ត្រឹមតែ​៦​សេន ក្នុង​មួយ​លី​ត្រ ។
៣-​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ប្រេងសាំង​មាន​តម្លៃ​១៦​សេន​ក្នុង​មួយ​លី​ត្រ ។
៤-​ប្រទេស​តួ​ក​ម៉េ​ន​នី​ស្ថាន សាំង​មាន​តម្លៃ​២២​សេន​ក្នុង​មួយ​លី​ត្រ ។
៥-​ប្រទេស​កូ​វែ​ត ប្រេងសាំង​មាន​តម្លៃ​២៥​សេន​ក្នុង​មួយ​លី​ត ។
៦-​ប្រទេស​បា​រ៉ែ​ន ប្រេងសាំង​មាន​តម្លៃ​២៦​សេន​ក្នុង​មួយ​លី​ត្រ​។
៧-​ប្រទេស​កា​តា មាន​តម្លៃ​២៧​សេន​ក្នុង​មួយ​លី​ត ។
៨-​ប្រទេស​អាល់​ហ្សេ​រី មាន​តម្លៃ​២៧​សេន​ក្នុង​មួយ​លី​ត្រដែរ ។
៩-​ប្រទេស​អ៊ី​រ៉​ង់ មាន​តម្លៃ​២៧​សេន​ក្នុង​១​លី​ត្រដែរ ។
១០-​ប្រទេស​អូ​ម៉​ង មាន​តម្លៃ​៣១​សេន​ក្នុង​មួយ​លី​ត្រ ។

ដោយឡែក​ប្រទេស​ទាំង​ដប់​លើ​ពិភពលោក​ដែល​តម្លៃ​ប្រេងសាំង​ខ្ពស់​ជាងគេ​មាន​ដូច​ជា
១-​ប្រទេស​ន័​រ​វែ​ស មាន​តម្លៃ​២,៥៣​ដុល្លារ​ក្នុង​មួយ​លី​ត្រ​។
២-​ប្រទេស​អី​ុ​តា​លី សាំង​មាន​តម្លៃ​២,៤៦​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។
៣-​ប្រទេស​ហូ​ឡង់ សាំង​មាន​តម្លៃ​២,៤៣​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។
៤-​ប្រទេស​ដា​ណឺ​មា​ក សាំង​មាន​តម្លៃ​២,៣៣​ដុល្លារ​ក្នុង​មួយ​លី​ត ។
៥-​ប្រទេស​តួ​ក​គី សាំង​មាន​តម្លៃ​២,៣៣​ដុល្លារ​ក្នុង​មួយ​លី​ត្រដែរ ។
៦-​ប្រទេស​ក្រិ​ក សាំង​មាន​តម្លៃ​២,៣០​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។
៧-​ប្រទេស​អី​ុ​ស្រា​អែ​ល ប្រេងសាំង​មាន​តម្លៃ​២,២១​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។
៨-​ទីក្រុង​ហុងកុង​ប្រទេស​ចិន ប្រេងសាំង​មាន​តម្លៃ​២,២០​ដុល្លារ​ក្នុង​មួយ​លី​ត្រ ។
៩-​ប្រទេស​ហ្វាំ​ង​ឡង់ មាន​តម្លៃ​២,២០​ដុល្លារ​ក្នុង​មួយ​លី​ត ។
១០-​ប្រទេស​អង់គ្លេស ប្រេងសាំង​មាន​តម្លៃ​២.២០​ដុល្លារ​ក្នុង​មួយ​លី​ត្រ​ដូច​គ្នា ។

ចុង​ក្រោយ​យើង​អាច​ដឹង​បាន​ថា ប្រទេស​ណេ​វ៉េ​ស៊ុ​យ​អេ​ឡា មាន​តម្លៃ​ប្រេងសាំង​ថោក​ជាងគេ​គឺ​ត្រឹមតែ​១​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​លី​ត្រ ដោយឡែក​ប្រទេស​ដែល​មាន​ប្រេងសាំង​ថ្លៃ​ជាងគេ​បំផុត គឺ​ប្រទេស​ន័​រ​វែ​ស ដែល​មាន​តម្លៃ​រហូត​ដល់​២,៥៣​ដុល្លារ​ក្នុង​មួយ​លី​ត្រ៕