លោក ខេមរៈ សេរី​មន្ត នឹង​នាំ​ក្តី​ស្រឡាញ់​​ទៅ​ឱ្យ​អ្នកស្រុក​មេមត់​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ក្នុង​ពិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat


ខេត្ត​ត្បូងឃ្មុំ ៖ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​កាន់តែ​ជិត​មក​ដល់ ទាំង​យុវវ័យ និង​ទាំង​អ្នកមាន​គូស្រករ ហើយ​ខ្លះ​កំពុង​ជ្រួលច្របល់​ខ្វល់​ថា នឹង​ទិញ​អ្វី​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ក៏​ទៅ​ណា​នៅ​ថ្ងៃ​ពិសេស​​នេះ ។

ដោយឡែក​សម្រាប់​អ្នកស្រុក​មេមត់ ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ​ប្រាកដជា​សប្បាយ​ប្លែក​ដោយសារ​តែ​កម្មវិធី​ប្រគំ​តន្ត្រី Cambodia Brew the Beat នឹង​អញ្ជើញ​វត្តមាន​កំពូល​តារា​ចម្រៀង​ជា​ច្រើន​រូប​ទៅ​សម្តែង​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​បកស្រាយ​ចម្រៀង​បែប​មនោ​សញ្ចេត​នា និង​ញាក់​កន្ត្រាក់​អារម្មណ៍​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​នៅ​ទីរួមស្រុក​តែ​ម្តង ដើម្បី​ឱ្យ​ស​ប្តា​ហ៍​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ កាន់តែ​រំភើប ជា​ពិសេស​សម្រាប់​យុវវ័យ​តែ​ម្តង ។

តារាចម្រៀង​កំពូល​ៗ​ពី​ផលិតកម្ម​ហង្ស​មាស​ជា​ច្រើន​រូប​នឹង​បង្ហាញខ្លួន​នៅ​លើ​ទឹកដី ស្រុក​មេមត់ មាន​ដូច​ជា ៖ លោក ខេមរៈ សេរី​មន្ត​, សុខ ស្រី​នាង​, ហ្សូ​ណូ​, វី ឌី​ណែ​ត​, សុខ សីឡា​លី​ន គ្រី ថៃ​ពៅ​, លោក វង្ស តារា​រតនា និង តារាចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត នៅ​ទីតាំង​តារាង​បាល់ទាត់​ខ្នង​​ក្រពើ ចាប់ពី​ម៉ោង ៦​ល្ងាច​តទៅ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ