ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តកំពត​ចាត់វិធានការ​ហាម​បូម​ខ្សាច់​ចាក់​មាត់​ព្រែក​កំពង់បាយ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃនេះ​ទៅ រដ្ឋបាល​ខេត្តកំពត​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ឬ​ជន​ណា​ម្នាក់​បូម​ខ្សាច់​ចាក់​តាម​មាត់​ព្រែក​នៅ​ខាងក្រោយ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ហើយ​បើ​មាន​សា​ឡង់​បូម​ខ្សាច់​នៅ​តាម​ដងព្រែក​កំពង់បាយ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​ចាប់​តែ​ម្តង មិន​ថា​សា​ឡង់​នោះ…

ខេត្តកំពត ៖ អភិបាលខេត្ត​កំពត​បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃនេះ​ទៅ រដ្ឋបាល​ខេត្តកំពត​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ ឬ​ជន​ណា​ម្នាក់​បូម​ខ្សាច់​ចាក់​តាម​មាត់​ព្រែក​នៅ​ខាងក្រោយ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ហើយ​បើ​មាន​សា​ឡង់​បូម​ខ្សាច់​នៅ​តាម​ដងព្រែក​កំពង់បាយ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​ចាប់​តែ​ម្តង មិន​ថា​សា​ឡង់​នោះ គេ​ថា​ជា​របស់​ចៅហ្វាយខេត្ត​ក៏​ដោយ​។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី ដែល​រដ្ឋបាល​ក្រុង​កំពត​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពត​លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើក​ឡើង​ថា មាត់​ព្រែក​កំពង់បាយ​មាន​សោ​ភ័​ណ្ឌ​ភាព​ស្អាត​ណាស់ ហើយ​ប្រសិនបើ​រៀបចំ​បាន​ត្រឹមត្រូវ ព្រែក​មួយ​នេះ​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​កាន់តែ​ច្រើន​។ ម្យ៉ាងទៀត​ដី​មាត់​ព្រែក​កំពង់បាយ នា​ពេល​បច្ចុប្បន្ន កំពុង​ត្រូវប៉ាន់ ពិសេស​សម្រាប់​ជនបរទេស​មក​វិនិយោគ​ធ្វើ​បឹង​ហ្គា​ឡូ ឬ​កន្លែង​លំហែ​ផ្សេង​ៗ​ជាដើម​។ ដូច្នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិសេស​អ្នកមាន​ប្រាក់ មាន​ខ្សែ​ក្រាស់ ចេះ​តែ​ខំ​ស្វែងរក​ឧបាយ​ធ្វើ​យ៉ាងណា ដើម្បី​រំលោភ​យក​ដី​មាត់​ព្រែក​ជា​កម្មសិទ្ធិ​។

លោក​អភិបាល​ខណ្ឌ​បាន​បន្ត​ថា ជាក់ស្តែង​ចាប់ពី​ចំណុច​គល់​ស្ពាន​ថ្មី មករ​ហូត​ដល់​រូបសំណាក់​ព្រះបាទ​អង្គឌួង ឃើញ​មាន​អ្នក​លួច​បូម​ខ្សាច់​ចាក់​មាត់​ព្រែក​ច្រើន ហើយ​លោក​យល់​ឃើញ​ថា មូលហេតុ​នៃ​ការ​បូម​ខ្សាច់​ដាក់​តាម​មាត់​ព្រែក​នៅ​ខាងក្រោយ​ដី​កម្មសិទ្ធិ​របស់​ពួក​គេ​មាន​ពីរ គឺ​ទី​១-​ប៉ុនប៉ង​រំលោភ​យក​ដី និង​ទី​២-​ឆ្លៀតឱកាស​ធ្វើការ​សាងសង់​សំណង់​ផ្សេង​ៗ​។ ដូច្នេះ​រដ្ឋបាល​ខេត្ត និង​ក្រុង​ត្រូវ​សហការ​គ្នា​ទប់​ស្តា​ត់​ឲ្យ​ខាង​តែ​បាន​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ឈ្មោះ​របស់​អភិបាលខេត្ត​មាន​មនុស្ស​យក​ទៅ​ប្រើប្រាស់​ច្រើន ពិសេស​រឿង​ខុសច្បាប់ និង​រឿង​រសើប​ៗ​តែ​ម្តង​។ ដោយឡែក​រឿង​បូម​ខ្សាច់​ចាក់​តាម​មាត់​ព្រែក​កំពង់បាយ​នេះ​ក៏​ដូច​គ្នា​ដែរ សុទ្ធតែ​និយាយ​ថា​មានការ​អនុញ្ញាត ឬ​សម្របសម្រួល​ជាមួយ​អភិបាលខេត្ត​រួច​ហើយ​។

លោក​អភិបាលខេត្ត​បាន​ដាក់​បញ្ជា​ថា ឲ្យ​តែ​ឃើញ​សា​ឡង់​បូម​ខ្សាច់​ចាក់​មាត់​ព្រែក អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ទីតាំង​នោះ ត្រូវ​តែ​ចាប់​ទាំងអស់ ទោះ​គេ​ថា​ជា​របស់​ចៅហ្វាយខេត្ត​អនុញ្ញាត​ឲ្យ​បូម​ក៏​ដោយ ហើយ​បើ​ខ្លាច​មិន​ហ៊ាន​ធ្វើ លោក​នឹង​ចុះ​ទៅ​ធ្វើ​ខ្លួនឯង​ផ្ទាល់​តែ​ម្តង​។

សូម​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ការ​កែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ តាម​គោលនយោបាយ វិមជ្ឈការ និង​សហ​វិមជ្ឈការ ក្នុង​ការ​ទទួលខុសត្រូវ​លើ​ការ​គ្រប់គ្រង ការ​ចាត់ចែង និង​ការ​ប្រើប្រាស់​សិទ្ធិ​អំណាច និង​ធនធាន​របស់​ខ្លួន សម្រាប់​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ