ទិន្នន័យ​ជា​ផ្លូវការ​៖ ឡាន​អគ្គិសនី​លក់ដាច់​ជាង​​ឡាន​​លេខ​ដៃ​


គួរ​ឱ្យ​កត់សម្គាល់​ណាស់ ចាប់តាំងពី​ពេល​ចេញ​លក់​រថយន្ត​លេខ​អូ​តូ​មក គេ​អាច​ទាយ​ទុក​មុន​ថា ​ទីផ្សារ​រថយន្ត​លេខ​ដៃ​នឹង​អាច​បាត់​មុខ ​។ នៅ​ឆ្នាំ​មុន​នេះ គេ​បាន​រក​ឃើញ​ថា ចំនួន​រថយន្ត​លេខ​ដៃ​ ដែល​បាន​លក់​ចេញតិច​ជាង​២% នៃ​ចំនួន​រថយន្ត​លក់​បាន​ទាំងអស់​។ នេះ​គឺ​ពិតជា​តិច​មែនទែន ដល់​ថ្នាក់​ថា សូ​ម្បី​តែ​រថយន្ត​អគ្គិសនី​ក៏​លក់​បាន​ច្រើន​ជាង​នេះ​ដែរ​។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ទិន្នន័យ​ចុង​ក្រោយ​បាន​បង្ហាញ​ថា យានយន្ត​ដែល​ប្រើ​ថាមពល​អគ្គិសនី​មាន​ចំនួន​នៃ​ការ​លក់​លើស​រថយន្ត​លេខ​ដៃ នៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក ដោយ​មាន​ទំហំ​កាន់តែ​ធំ​។ រថយន្ត​ប្រើ​អា​គុយ​មាន​ចំនួន​នៃ​ការ​លក់​ដល់​ទៅ១,៦% នៃ​ការ​លក់​រថយន្ត​ថ្មី​ទាំងអស់​សម្រាប់​ឆ្នាំ​មុន ធៀប​នឹង​រថយន្ត​លេខ​ដៃ ដែល​មាន​១.១%​។

នោះ​មិន​គួរ​ជា​ការ​ភ្ញាក់ផ្អើល​ទេ ​។ រថយន្ត​លេខ​អូ​តូ​បាន​មាន​ភាព​ប្រសើរ​ឡើងជា​លំដាប់ និង​មានការ​ស៊ី សាំង​ល្អ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Tesla បាន​បង្កើន​ការ​ផលិត Model3 ដែល​មាន​តំលៃ​សមរម្យ ហើយ​ក្រុមហ៊ុន Chevrolet នៅ​តែ​បន្ត​ចេញ​លក់​រថយន្ត Bolt EV ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​លើ​សកលលោក​ជា​ច្រើន​រាប់​មិន​អស់​នៅ​ទីបំផុត​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​ដែរ​។

រថយន្ត​អគ្គិសនី នឹង​មានការ​រីក​ចម្រើន​ទៅ​មុខ​កាន់​លឿន​ជាង​នេះ​។ ដរាបណា ហេដ្ឋារចនាសម្ព័ន្ធ​សាក​អា​គុយ នៅ​តែ​បន្ត​ពង្រីក ហើយ​បច្ចេកវិទ្យា​អា​គុយ​កាន់តែ​ប្រសើរ​ឡើង រថយន្ត​អគ្គិសនី​នឹង​មាន​តម្លៃ​ថោក​ជាង​នេះ​បន្តិច​ម្តង​ៗ ជាមួយនឹង​សមត្ថភាព​សាក​អា​គុយ​ឆាប់​ពេញ និងជិះ​បាន​យូរ​រាល់​ការ​សាក​ថ្ម​ម្តង​៕

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ