ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គួរកែ​ភ្លាម ពេល​ឃើញ​កូន​មាន​ចំណុច​ពិសេស​៣​នេះ ព្រោះ​ជា​សញ្ញា​នៃ​​អកត្តញ្ញូ

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​អ្នក​គួរតែ​កែ​កូន​ចេញ​ភ្លាម​ពេល​ដែល​អ្នក​ឃើញ ព្រោះ​ជា​មុខសញ្ញា​ដែល​បង្ហាញ​អ្នក​ថា កូន​អ្នក​អាច​ក្លាយជា​កូន​អកត្តញ្ញូ​បាន​ក្នុង​ថ្ងៃ​អនាគត​។ តើ​មាន​អ្វី​ខ្លះទៅ? ១-នៅ​ពេល​ដែល​កូន​អ្នក​កើត​មាន​ចរិត​អ​ត្មា​និយម ដោយ​មិន​ចេះ​ចែករំលែក អ្នក​គួរតែ​ប្រញាប់​កែ​ចរិត​មួយ​នេះ​របស់​កូន​ចេញ ព្រោះ​ទ​ង្វើ​មួយ​នេះ អាច​នឹង​មាន​លើ​ខ្លួន​អ្នក​ក្នុង​ថ្ងៃ​អនាគត​បាន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ចំណុច​ដែល​អ្នក​គួរតែ​កែ​កូន​ចេញ​ភ្លាម​ពេល​ដែល​អ្នក​ឃើញ ព្រោះ​ជា​មុខសញ្ញា​ដែល​បង្ហាញ​អ្នក​ថា កូន​អ្នក​អាច​ក្លាយជា​កូន​អកត្តញ្ញូ​បាន​ក្នុង​ថ្ងៃ​អនាគត​។ តើ​មាន​អ្វី​ខ្លះទៅ?

១-នៅ​ពេល​ដែល​កូន​អ្នក​កើត​មាន​ចរិត​អ​ត្មា​និយម ដោយ​មិន​ចេះ​ចែករំលែក អ្នក​គួរតែ​ប្រញាប់​កែ​ចរិត​មួយ​នេះ​របស់​កូន​ចេញ ព្រោះ​ទ​ង្វើ​មួយ​នេះ អាច​នឹង​មាន​លើ​ខ្លួន​អ្នក​ក្នុង​ថ្ងៃ​អនាគត​បាន​។

២-ប្រសិនជា​កូន​អ្នកជា​ក្មេង​ដែល​គ្មាន​ចិត្តធម៌ ហើយ​មិន​ចេះ​ដឹងគុណ​អ្នក​ដទៃ អ្នក​ក៏​គួរតែ​កែ​ចេញ​ដែរ ព្រោះ​ចរិត​មួយ​នេះ អាច​បំផ្លាញ​អនាគត​កូន​បាន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ក្លាយជា​កូន​ដែល​មិន​ចេះ​ដឹងគុណ​អ្នក​ទាំង​ពីរ​នោះ​ទេ​។

៣-បើ​កូន​អ្នកជា​កូន​ដែល​កំសាក តែង​គេចវេស​គ្រប់​បញ្ហា អ្នក​ក៏​ត្រូវ​តែ​បង្រៀន​កូន​ឲ្យ​ឲ្យ​មាន​សេចក្តី​ក្លាហាន​ដែរ ព្រោះ​បើ​កូន​នៅ​តែ​កំសាក នោះ​កូន​នឹង​មិន​អាច​ដើរ​ដល់​កន្លែង​ដែល​ល្អ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​តាម​ចិញ្ចឹម​គេ​អស់​មួយ​ជីវិត​ទៀត​ផង​។

ដូចនេះ អ្នក​គួរតែ​កែ​ចរិតមិនល្អ​របស់​កូន​ចេញ​ឲ្យ​អស់​តាំងពី​តូច ទើប​ងាយស្រួល​កែសម្រួល (​ប្រភព​​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ