ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​កើត​ជំងឺហឺតគួរ​តែប្រុង​ប្រយ័ត្ន​ចំពោះ​​៥ចំណុចនេះ

4 ឆ្នាំ មុន

ហឺត អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​គេ​រិ​ត​តែ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្នកជំងឺ​ក្មេង​ៗ ពីព្រោះ វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ សម្រាប់​អ្នក​ដែល​មាន​សមាជិក​កើត​ជំងឺហឺត ការ​អាន​អត្ថបទ​មួយ​នេះ ពិតជា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក ក្នុង​ការ​គ្រប់គ្រង…

ហឺត អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​គេ​រិ​ត​តែ​ប្រុង​ប្រយ័ត្ន ចំពោះ​អ្នកជំងឺ​ក្មេង​ៗ ពីព្រោះ វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ សម្រាប់​អ្នក​ដែល​មាន​សមាជិក​កើត​ជំងឺហឺត ការ​អាន​អត្ថបទ​មួយ​នេះ ពិតជា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​អ្នក ក្នុង​ការ​គ្រប់គ្រង និង​ការពារ​ផលវិបាក​របស់​ជំងឺ​នេះ​។

ជំងឺហឺត ជា​ជំងឺ​រលាក​ទៅ​លើ​ផ្លូវដង្ហើម ហើយ​រោគ​សញ្ញា​ជា​ទូទៅ​គឺ ៖

• ក្អក
• ហត់
• ពិបាក​ដក​ដង​ដង្ហើម
• តឹង និង​ឈឺ​ក្នុង​ដើមទ្រូង​។

ប្រសិនបើ​មិន​យកចិត្តទុកដាក់ និង​ព្យាបាល​ទាន់​ពេលវេលា ការ​គ្រោះថ្នាក់​ដល់​ជីវិត ពិតជា​អាច​កើតឡើង​បាន​។

ចូរ​ព្យាយាម​គ្រប់គ្រង​បញ្ហា​ទាំង ៥ ខាងក្រោម​នេះ ប្រសិនបើ​អ្នកមាន​ជំងឺហឺត ៖

  1. ចៀស​ឲ្យ​ផុត​ពី​ធូលី ដោយ​ការ​សម្អាតផ្ទះ កន្លែង​រស់នៅ និង​កន្លែងធ្វើការ​ឲ្យ​បាន​ស្អាត​ជា​និច្ច
  2. ត្រួតពិនិត្យ​មើល​តម្រង​ម៉ាស៊ីនត្រជាក់ ដោយ​ត្រូវ​ហៅ​ជាង​ឲ្យ​មក​សម្អាត ឲ្យ​បាន​ញឹកញាប់​បន្តិច
  3. កុំ​បើក​បង្អួច​ច្រើន​ពេក ដើម្បី​ការពារ​ខ្យល់ពុល និង​ធូលី​ដី​ហុយ​ចូល
  4. ចូរ​ប្រើ​ម៉ាស៊ីន​ប​ន្សុ​ត​ខ្យល់ ឬ​ផ្តល់​សំណើម​បន្ថែម
  5. ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្សែង​បារី និង​ផ្សែង​ពុល​នានា (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ