​ញ៉ាំ​ផ្លែ​ចេក​ដំបូង​គេ​នៅ​ពេល​ព្រឹក ​​មាន​ប្រយោជន៍​ដែល​ស្មាន​មិន​ដល់


ផ្លែ​ចេក​គឺជា​ផ្លែ​ឈើ​ដែល​មាន​ភាព​ពេញ​និយម​បំផុត​នៅ​ស្រុក​យើង និង​ពិភពលោក​។ វា​គឺជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ជីវជាតិ​ច្រើន ព្រមទាំង​ផ្តល់​ប្រយោជន៍​សំខាន់​ៗ​ដល់​បេះដូង សម្ពាធ​ឈាម និង​ការ​សម្រក​ទម្ងន់​ផង​។​ផ្លែ​ឈើ​មួយ​នេះ​គឺ​ងាយស្រួល​ញ៉ាំ និង​ល្អ​ចំពោះ​សុខភាព​ណាស់​។ ប៉ុន្តែ​តើ​វា​នឹង​ផ្តល់​សុខភាព​ដែរ​ទេ​បើ​ញ៉ាំ​វា​ដំបូង​គេ​នៅ​ពេល​ព្រឹក?

សម្រាប់​មនុស្ស​ភាគច្រើន​ដែល​តែងតែ​មិន​មាន​ពេលវេលា​ច្រើន ការ​ញ៉ាំ​ចេក​អាច​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​អាហារ​ពេល​ព្រឹក​ហើយ​។ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ចេក​ទាំង​ពោះ​ទទេ​ប្រហែលជា​មិនមែន​ជា​រឿង​ល្អ​ឡើយ​។ តាម​ពិត​ទៅ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​និយាយ​ថា ការ​ញ៉ាំ​ផ្លែ​ចេក​ដែល​មាន​ជីវជាតិ​មួយ​នេះ​តែ​មួយ​មុខ​គឺជា​ផ្នែក​មួយ​នៃ​អាហារ​ពេល​ព្រឹក​ដ៏​អាក្រក់​បំផុត​។

តើ​មាន​អ្វី​កើតឡើង​ទៅ​នៅ​ពេល​អ្នក​ញ៉ាំ​ផ្លែ​ចេក​ពេល​ពោះ​ទទេ?

ការ​ញ៉ាំ​ផ្លែ​ចេក​តែ​មួយ​មុខ​សម្រាប់​អាហារ​ពេល​ព្រឹក​មិនមែន​ជា​ជម្រើស​ដ៏​ល្អ​បំផុត​ឡើយ​ដោយ​សារ​តែ​វា​មាន​ជាតិ​ស្ករ ២៥​ភាគរយ និង​កម្រិត​អាស៊ីត​មធ្យម ថ្វីបើ​វា​ហាក់បីដូចជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​រក​ញ៉ាំ​បាន​នៅ​ពេល​ព្រឹក​ក៏​ដោយ​។ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​មាន​កម្លាំង​មែន តែ​អ្នក​នឹង​ឆាប់​អស់កម្លាំង​វិញ និង​មាន​អារម្មណ៍​ឃ្លាន​។ ផ្លែ​ចេក​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម សរសៃ ម៉ា​ញ៉េ​ស្យូ​ម និង​ជីវជាតិ​សំខាន់​ៗ​ផ្សេង​ទៀត​ដែល​ជំរុញ​ដល់​សុខភាព​តាម​របៀប​ជា​ច្រើន ប៉ុន្តែ​ការ​ញ៉ាំ​វា​តែ​មួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​ឡើង​ដើម្បី​អាច​ឲ្យ​រាង​កាយ​ស៊ូទ្រាំ​ដល់​អាហារ​ថ្ងៃត្រង់​ដោយសារ​តែ​វា​មាន​ជាតិ​អាស៊ីត​ដែរ​។

តើ​អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ចេក​សម្រាប់​អាហារ​ពេល​ព្រឹក​តែ​ម្តង​មែន​ទេ?

មែនហើយ អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​មួយ​ចំនួន​។ ខណៈ​ពេល​ដែល​​ការ​ញ៉ាំ​ផ្លែ​ចេក​តែ​មួយ​មុខ​មិនមែន​ជា​ជម្រើស​ដ៏​ល្អ តែ​អ្នក​អាច​ញ៉ាំ​ផ្លែ​ឈើ​តាម​រយៈ​ការ​ផ្សំ​វា​ជាមួយនឹង​ខ្លាញ់​ផ្តល់​សុខភាព​ដូច​ជា ប័​រ​សណ្តែកដី ឬ​យ៉ា​អួរ​ក៏​បាន​ដែរ ព្រោះ​វា​នឹង​ជួយ​បន្សាប​ជាតិ​អាស៊ីត​របស់​ចេក បន្ថយ​ការ​រំលាយ​ជាតិ​ស្ករ និង​បង្ការ​ការ​ឡើង​អាំង​ស៊ុ​យ​លី​ន​ច្រើន​ជ្រុល​ក្នុង​ឈាម​។

ករណី​ដែល​គ្មាន​តុល្យភាព​អាហារ​ពេល​ព្រឹក​ជា​ផ្លែ​ចេក​ជាមួយនឹង​ខ្លាញ់​ផ្តល់​សុខភាព​ទេ ប្រ​យៅ​ជន៍​ជា​ច្រើន​របស់​ផ្លែ​ចេក​នឹង​បាត់បង់ ខណៈ​ពេល​ដែល​ធ្វើ​ឲ្យ​លើស​ជាតិ​ស្ករ និង​អាស៊ីត​ទៀត​។ ដូច្នេះ​បើសិនជា​អ្នក​ចង់​ញ៉ាំ​ផ្លែ​ចេក​ជា​អាហារ​ពេល​ព្រឹក ចូរ​ញ៉ាំ​វា​ជាមួយ​ខ្លាញ់​ផ្តល់​សុខភាព ឬអ្វី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​ដល់​ថ្ងៃត្រង់​។

អ្វី​ដែល​ល្អ​នោះ​គឺ​យ៉ា​អួរ​តែ​ម្តង​។ យ៉ាងណាមិញ ក្រោ​ពី​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម ដែល​សំខាន់​សម្រាប់​សុខភាព​បេះដូង តែ​ផ្លែ​ចេក​ក៏​សម្បូរ​ជាតិ​សរសៃ​សម្រាប់​ពង្រឹង​ដល់​សុខភាព​រំលាយ​អាហារ ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ថែម​ទៀត​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:៤៧ | ក្នុងស្រុក

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និង​ក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគ​ថវិកា​ចំនួន ៤០.០០០.០០០ រៀល និង​ជែល​លាងដៃ ជូន​មន្ទីរពេទ្យ គន្ធ​បុប្ផា និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ