ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់បើ​…​ចាក់​ដី​លុប​ប្រឡាយ​ហើយ​ដឹង​មិន​ស្រួល កាយ​ចេញ​វិញ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្ទះល្វែង​មួយ​ចាក់​ដី​រំលោភ​យក​ប្រឡាយ​និង​ចំណី​ផ្លូវ​រថភ្លើង​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទាំង​ខុសច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះតែ​ពួក​គាត់​រស់នៅ​ទីនោះ​យូរ​មក​ហើយ​មិន​ហ៊ាន​រំលោភ​យក​សូ​ម្បី​តែ​១​ចំអាម​ឡើយ​។ ក្រោយ​ពី​មាន​ប្រតិកម្ម​និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​នោះ ស្រាប់តែ​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​ចាក់​ដី​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នោះ​អះអាង​ថា លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ចាក់​ទៅ​វិញ…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផ្ទះល្វែង​មួយ​ចាក់​ដី​រំលោភ​យក​ប្រឡាយ​និង​ចំណី​ផ្លូវ​រថភ្លើង​ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទាំង​ខុសច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះតែ​ពួក​គាត់​រស់នៅ​ទីនោះ​យូរ​មក​ហើយ​មិន​ហ៊ាន​រំលោភ​យក​សូ​ម្បី​តែ​១​ចំអាម​ឡើយ​។

ក្រោយ​ពី​មាន​ប្រតិកម្ម​និង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​នោះ ស្រាប់តែ​អ្នក​មើល​ការ​ខុស​ត្រូវ​ខាង​ចាក់​ដី​ឲ្យ​ក្រុមហ៊ុន​ខាងលើ​នោះ​អះអាង​ថា លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ចាក់​ទៅ​វិញ ។ មិនតែប៉ុណ្ណោះ​ផ្អើល​ដល់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់​ចុះ​ទៅ​កាន់​ទីនោះ ដើម្បី​សិក្សា​លើ​បញ្ហា​មួយ​នេះ​ថែម​ទៀត​ផង​។

ទីតាំង​ដែល​មានការ​ចាក់​ដី​លុប​រំលោភ​ប្រឡាយ​មេ​និង​ចំណី​ផ្លូវ​រថភ្លើង​នោះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវដែក​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
បន្ទាប់​ពី​មាន​ប្រតិកម្ម​ជុំ​ទិស​បែប​នេះ ក្រុមហ៊ុន​ផ្ទះល្វែង​ខាងលើ​បាន​កាយ​យក​អាច​ម៌​ដី​ចេញពី​ទីនោះ​វិញ​យ៉ាង​តក់​ក្រហល់ ខណៈ​ដែល​ចាក់​រំលោភ​យក​ជិត​បាន​សម្រេច​ហើយ​នោះ ហើយ​ក៏​ទើបតែ​កាយ​ចេញ​រួច​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ប៉ុណ្ណោះ ដើម្បី​លាង​សម្អាតខ្លួន​និង​បិទ​បាំង​រាល់​សកម្មភាព​រំលោភ​បំពាន​នេះ ។

ដោយឡែក​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​មាន​មន្ត្រី​សាលា​ខណ្ឌ មន្ត្រី​ការិយាល័យ​ភូមិបាល​ខណ្ឌ មន្ត្រី​ការិយាល័យ​សាធារណៈការ​ខណ្ឌ ព្រមទាំង​លោក​ចៅ​សង្កា​ត្រ់ពាំង​ក្រសាំង​ផង ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ព្រាប ម៉ា​ណែ​ល ដែល​ជា​អភិ​បាន​រង​ខណ្ឌ បាន​ចុះ​ទៅ​ដើម្បី​ពិនិត្យ​មើល​និង​វាស់វែង​ឲ្យ​ពី​ករណី​នេះ ។ ប៉ុន្តែ​ពេល​ទៅ​ដល់​អត់​ទាន់​បាន​វាស់វែង​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ក្រុមហ៊ុន​នេះ​ចាក់​ដី​រំលោភ​យក​ប្រឡាយ​មេ​ឬ​សង់​ប៉ះ​ពល់​ដី​រដ្ឋ​ឬ​អត់​ផង ដោយ​គ្រាន់តែ​ឈរ​មើលទៅ​លិចទៅ​កើត​បន្តិច​ប៉ុណ្ណោះ អាជ្ញាធរ​ក៏​បាន​ឡើង​រថយន្ត​ចាក​ចេញពី​ទីនោះ​វិញ​អស់ បន្ទាប់​ពី​បានឃើញ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​និង​ពិគ្រោះ​យោបល់​ទៅ​សិក្សា​ពី​បញ្ហា​នេះ​ដល់ទី​នោះ​មុន​រួច​ទៅ​ហើយ ។

ដោយ​ការ​ចាកចេញ​ទៅ​វិញ​ទាំង​មិន​ទាន់​បាន​ពិនិត្យ​លើ​ការងារ​នេះ​នៅឡើយ​នោះ​ពុំ​ដឹង​ថា​ខ្លាច​ពិបាក​ឆ្លើយ​សំនួរ​ជាមួយ​គេ​ក៏​មិនដឹង​។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ