ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែ​ន ធ្វើ​កម្មវិធី​ដ៏​ធំ នៅ​ផ្សារ​ទំនើប​​ជីប ម៉ុង Noro Mall ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អ​ចនទ្រ​ព្យ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​កម្មវិធី​មួយ​ដ៏​ធំ ដែល​មានឈ្មោះ​ថា “Love @…

រាជធានី​ភ្នំពេញ ៖ ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​អ​ចនទ្រ​ព្យ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើ​កម្មវិធី​មួយ​ដ៏​ធំ ដែល​មានឈ្មោះ​ថា “Love @ Condo” ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ​២០២០ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៦ ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​ជីប ម៉ុង Noro Mall វេលា​ម៉ោង ៩​ព្រឹក រហូត​ដល់ ៩​យប់ ជាមួយ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ទៅ​លើ​ការ​ទិញ​ខុន​ដូ និង​មាន​ផ្តល់​រង្វាន់​ពិសេស​ៗ​ជា​ច្រើន​ទៀត​ផង​។

កម្មវិធី​នេះ ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ភាព​រីករាយ និង​ក្តី​ស្រឡាញ់ តាម​រយ​:​ការ​ផ្តល់​ជូន​យ៉ាង​ពិសេស​លើ​ការ​បញ្ចុះតម្លៃ​ប្រភេទ​ខុន​ដូ រហូត​ដល់ ៥% និង ប័ណ្ណ​ទឹកប្រាក់ $១០០០ ទៀត​ផង​។ កាន់តែ​ពិសេស​! លោក​អ្នក​ក៏​អាច​មក​ចូលរួម ដើម្បី​លេង​ហ្គេ​ម​ផ្សេង​ៗ ដើម្បី​​ឈ្នះ​រង្វាន់ ថតរូប ឬ បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​លោក​អ្នក ឬ​ក៏​អាច​មក​ចូលរួម​ដើម្បី​ទស្សនា ការ​សម្តែង​ពី​តារា​កិត្តិយស​របស់​យើង គឺ​លោក សាយ ម្ចាស់​បទ «​ងប់​ង​ល់​» និង «​សារភាព​ស្នេហ៍​តាម​ខ្យល់​» បាន​ផង​ដែរ​។

ដូច្នេះ​អតិថិជន​អាច​មក​ចូលរួម​ដើម្បី​ទស្សនា​ម៉ូត ឬ សាកសួរ​ព័ត៌មាន​បន្ថែម​អំពី​លំនៅ​ឋាន ឬ ខុន​ដូ របស់​ជីប ម៉ុង លែ​ន ដោយ​សេរី នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោក​អ្នក​អាច​ចូល​ទៅ​កាន់​ទស្សនា Facebook Page តាម​រយៈ https://www.facebook.com/Chipmonglandcondo/ ឬ 061 997 888 ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ