ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​មួយ​ដែល​អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា តែងតែ​ទូន្មាន​កូនស្រី

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា (Barack and Michelle Obama)…

បច្ចុប្បន្ន​នេះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អ្នកស្រី មី​ស្សែ​ល អូ​បា​ម៉ា (Barack and Michelle Obama) ជា​ឪពុក​ម្តាយ​ដែល​ត្រូវ​បានកូន​ស្រី​ទុក​ចោល ព្រោះ​ពួក​គេ​បាន​ចាកចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ ។

សម្រាប់​លោកស្រី អូ​បា​ម៉ា ជីវិត​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ល្អ​ណាស់ ប៉ុន្តែ​ពេល​ដែល​ស្វាមី​លោកស្រី​បាន​ប្តូរ​លំនៅ​ដ្ឋា​ន​ទៅ​រស់នៅ White House សម្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០០៩ កូនស្រី​ទាំង​ពីរ​គឺ ម៉ា​លៀ និង សា​ស្សា (Malia and Sasha) ទើបតែ​អាយុ ១០ និង ៧ ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​ក្នុង​កំឡុង​ពេល​នោះ​លោកស្រី​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ខណៈ​ដែល​ខ្លួន​ជា​បុ​គ្គ​សាធារណ ។ លោកស្រី អូ​បា​ម៉ា បាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាសន៍​មួយ​ថា «​វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ដើរ​តាម​ក្មេង​ស្រី​តូច​ៗ​ទាំងនេះ​ជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។ ពួក​យើង​ព្រួយបារម្ភ​ពី​ពិធីជប់លៀង​ដែល​ពួក​គេ​ចូលរួម​ថា​មាន​គ្រឿង​ស្រវឹង ឬទេ ខ្ញុំ​ត្រូវ​ដឹង​ថា​នរណា​ជា​ឪពុក​ម្តាយ​របស់​ក្មេង​ៗ ដូច្នេះ​ថ្ងៃ​ចុង​ស​ប្តា​ហ៍ គឺ​ពិតជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​» ។ ពេល​ដែល​ត្រូវ​បាន​សួរ​ថា​ភាគច្រើន​ដំបូន្មាន​អ្វី​ជា​ដំបូន្មាន​ដែល​ពួក​គេ​ទូន្មាន​ដល់​កូន​ៗ លោកស្រី អូ​បា​ម៉ា បាន​ឆ្លើយ​តប​មក​ថា ពួក​គេ​ត្រូវ​តែ​ចេះ​ដើរ​ដោយ​ខ្លួនឯង ។

លោកស្រី​បាន​បកស្រាយ​ថា «​ពួក​គេ​មិន​អាច​មើល​មក​ខ្លួនឯង​ដោយ​ធ្វើ​តាម​គ្នា ឬ​ធ្វើ​តាម​ខ្ញុំ ឬ​ឪពុក​របស់​ពួក​គេ​ទេ ។ ពួក​គេ​ត្រូវ​តែ​ចំណាយពេល​ដើម្បី​ស្គាល់​ខ្លួនឯង ផ្តល់​ពេល​ឲ្យ​ខ្លួនឯង​យល់​ដឹង​ពី​មនុស្ស​ដែល​ពួក​គេ​ចង់​ក្លាយ​ខ្លួន​ទៅ​ក្នុង​ពិភពលោក​នេះ មិនមែន​មនុស្ស​ដែល​ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ធ្វើខ្លួន​ឲ្យ​ដូច​ទេ មិនមែន​ធ្វើ​តាម​អ្វី​ដែល​ពិភពលោក​គិត​ពី​ពួក​គេ​ទេ​» ។

ដោយ​មិន​មាន​ក្មេង​ៗ​នៅ​ជុំវិញ​ខ្លួន លោកស្រី​បាន​ឲ្យ​ដឹង​ថា​លោកស្រី​មាន​កម្លាំង និង​ពេលវេលា​កាន់តែ​ច្រើន​ក្នុង​ការ​គិតគូ​ពី​ជំហាន​បន្ទាប់​ក្នុង​ជីវិត​របស់​លោកស្រី ។ លោកស្រី​បាន​បន្ត​ទៀត​ថា ខ្លួន​និង​ស្វាមី​មាន​ពេល​ចំណាយ​ជាមួយ​គ្នា និង​ជាមួយ​ឆ្កែ​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ ។

លោកស្រី​បាន​បន្ថែម​ថា «​អាពាហ៍ពិពាហ៍ គឺ​មិន​ងាយស្រួល​ទេ ហើយ​ការ​កសាង​គ្រួសារ​មួយ​ជាមួយ​គ្នា គឺជា​រឿង​មួយ​ដ៏​ពិបាក ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ប្រសិនបើ​អ្នកដឹង​ពី​មូលហេតុ​ដែល​អ្នក​នៅ​ជាមួយ​គេ អ្នក​នឹង​យល់​ថា​មាន​មិត្តភាព និង​មូលដ្ឋាន​រឹង​មាំ​មួយ​នៅ​ទីនោះ ។ វា​អាច​នឹង​បាត់បង់​ពេល​ដែល​ជួបនឹង​ការ​លំបាក និង​ឧបសគ្គ ប៉ុន្តែ​វា​ជា​អ្វី​ដែល​មនុស្ស​ទាំង​ពីរ​កាន់តែ​វិល​ត្រលប់​ទៅ​វិញ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ