ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jon Jones ដូរ​ពី​អ្នកលេង​គុន​ចម្រុះ UFC ទៅ​ជា​អ្នក​កីឡាកាស​ប្រចាំ WWE

4 ឆ្នាំ មុន

Jon Jones បាន​សារភាព​ថា ការ​ផ្លាស​ប្តូរ​អាជីព​ពី​អ្នកលេង​គុន​ចម្រុះ UFC ទៅ​ជា​អ្នក​កីឡាកាស WWE វា​គឺជា​ក្តី​សុបិន​របស់​គេ ហើយ​ថែម​ទាំង​បង្ហើប​ទៀត​ថា ការ​ផ្លាស់​ប្តូរ​អាជីព​គឺ​មិន​អាច​ជៀស​រួច​ឡើយ…

Jon Jones បាន​សារភាព​ថា ការ​ផ្លាស​ប្តូរ​អាជីព​ពី​អ្នកលេង​គុន​ចម្រុះ UFC ទៅ​ជា​អ្នក​កីឡាកាស WWE វា​គឺជា​ក្តី​សុបិន​របស់​គេ ហើយ​ថែម​ទាំង​បង្ហើប​ទៀត​ថា ការ​ផ្លាស់​ប្តូរ​អាជីព​គឺ​មិន​អាច​ជៀស​រួច​ឡើយ ។

ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់ Light heavyweight វ័យ​៣២​ឆ្នាំ ដែល​ទើបតែ​បង្កើត​កំណត់​ត្រា​ឈ្នះ​ច្រើន​បំផុត​ថ្មី​មួយ​នៅ UFC បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ Dominick Reyes កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​កម្មវិធី UFC 247 បាន​ថ្លែង​ទៅ​កាន់ Sports Illustrated ថា​«​ខ្ញុំ​គិត​ថា​វា​ជៀស​មិន​រួច​ទេ​។ ខ្ញុំ​តែងតែ​គោរព WWE ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​កីឡា​ពីរ​ប្រភេទ​នេះ អាច​ស្រ​ដៀង​គ្នា​។ ដើម្បី​ទទួល​បាន​ឱកាស​ដើម្បី​បង្ហាញខ្លួន សូ​ម្បី​ក្នុង​នាម​ជា​ភ្ញៀវ​ពិសេស វា​គឺជា​ក្តី​សុបិន​ក្លាយជា​ការ​ពិត​មួយ​»​។

ប្រភព ៖ The Sun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ